Connect with us

វប្បធម៌ ជំនឿ

បើគេងសុបិនឃើញព្រះពុទ្ធ គ្មានអ្វីសង្ស័យទេ

បានផុស

នៅ

ព្រះពុទ្ធនៅក្នុងក្តីសុបិន ប្រាប់ឱ្យដឹងមុនអំពី ផែនការរបស់ទេវលោក​ដែលចាត់ឱ្យមានជំនួយពីមនុស្សណាម្នាក់មកជួយដល់យើង ហើយអ្នកនោះទំនងជាមនុស្ស​ដែលយើង​មានទំនាក់ទំនងមិនល្អជាមួយកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបសំណាកព្រះពុទ្ធនៅក្នុងក្តីសុបិន ជានិមិត្តរូបនៃចំណេះផុតលោកិយ ការគាំទ្រខាងកម្លាំងចិត្ត និងប្រាជ្ញាក៏ជាជាសញ្ញាបង្ហាញពីដំបូន្មាននិងសំណាងនៃ​ជីវិតទៅមុខមួយ ពោរពេញទៅដោយឱកាស ។

ពេលយើងឃើញព្រះក្នុងយល់សប្តិហើយ កិច្ចការជាច្រើននឹងបានសម្រេចក្នុងជីវិតពិត ជំនួញនឹងផ្តល់ផលចំណេញ ជីវិត​និងថ្កុំថ្កើង។

ប្រសិនបើយល់សប្តិឃើញ​ខ្លួនឯងកំពុងសង្កេតឃើញព្រះ និងគោរពបូជារូបសំណាកព្រះពុទ្ធ ក្តីសុបិន្តនេះបង្ហាញពីការព្រួយបារម្ភមួយ និងអសមត្ថភាពក្នុងការចែករំលែកអារម្មណ៍ពិតជាមួយអ្នកដទៃតែ​ក៏ជាការឆ្លុះបញ្ចាំងពីនរណាម្នាក់ដែលខ្លាំងនិងមានឥទ្ធិពលចូលមកជ្រាតជាជំនួយ​ក្នុងជីវិតរបស់យើងមិនខាន ហើយយើង​នឹងគោរពគាត់នោះដោយ​ឧត្តមគតិ។

បើឃើញខ្លួនឯង ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងសុបិន បង្ហាញពីភាព​ស្ងប់សុខ។

ប្រសិនបើឃើញនរណាម្នាក់និយាយទៅកាន់ព្រះពុទ្ធក្នុងក្តីសុបិន ក្នុងជីវិតពិតអ្នកណាម្នាក់កំពុងតែស្វែងរកឱកាសនិយាយរឿងសម្ងាត់ធំដុំជាមួយយើង ប៉ុន្តែគាត់មិនមានភាពក្លាហានគ្រប់គ្រាន់។

បើសិន​លោជាសុបិនឃើញខ្លួនយើងដែល​កំពុងនិយាយជាមួយព្រះពុទ្ធ ទាយប្រាប់ថាអ្នកនឹងមានសំណាងគ្រប់យ៉ាង។ ហើយ​ប្រសិនបើឃើញព្រះពុទ្ធកំពុងមានពុទ្ធដិកា(តប)ជាមួយយើងវិញផង មានន័យថាមាននរណាម្នាក់នឹង​បង្ហាញ​ខ្លួន​មកជួយយើង​ក្នុងកិច្ចការហិរញ្ញវត្ថុ។

ក្តីសុបិនមួយដែលមើលឃើញរូបភាពព្រះពុទ្ធ ក្នុងទម្រង់ណាក្តី បង្ហាញពីសន្តិភាពនិងភាពស្រទន់ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។ ទីបំផុតយើងអាចសម្រាកពីការវាយលុក​ហើយប្រហែលជាលែងបារម្ភអំពីរឿងពិបាកចិត្ត​ណាទៀត៕

គ្រូ ឯម

ចុចអាន៖ សុបិនឃើញផ្លែឈើពេញដើមជាសញ្ញានៃពាណិជ្ជកម្មដំណើរការល្អ ជំងឺនានារលាយបង់

ចុចអាន៖ ឃើញថូផ្កាក្នុងសុបិន បើថូសូនពីដីជាសំណាងលុយកាក់ បើថូដែកឧបសគ្គការងារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម