Connect with us

វប្បធម៌ ជំនឿ

តាមជំនឿ ពេលណាត្រូវអុចធូប ១៦ ដើម ដើម្បីនាំសំណាងល្អ នៃផ្នែកហិរញ្ញវត្ថុចូលមក

បានផុស

នៅ

ពិធីអុជធូប ១៦ ដើមនៅខាងក្រៅ ជារឿងមួយទៀត ដែលគេជឿថា ពេលធ្វើរួច នឹងបើកផ្លូវឲ្យជួបរឿងល្អចូលមកក្នុងជីវិត ទាំងការបើកផ្លូវ នៃសំណាងក្នុងហិរញ្ញវត្ថុ។ ប៉ុន្តែនៅក្នុងពិធីនេះ នៅតែមានមនុស្សជាច្រើន​ មានការងឿងឆ្ងល់ ​អំពីកាលបរិច្ឆេទ និង​ពេលវេលានៃពិធីអុជធូប ១៦ ដើម ឬ​ទិសដៅណាដែលត្រូវប្រឈម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ថ្ងៃ​ណា ទើបអាច​ធ្វើ​ពិធី​អុជ​ធូប​១៦​ដើម?

សម្រាប់​ថ្ងៃ​ធ្វើ​ពិធី​អុជ​ធូប​ ១៦​ ដើម គឺ​អាស្រ័យ​លើ​ជំនឿ​ផ្ទាល់ខ្លួន​។ អ្នកខ្លះអាចធ្វើពិធី​នៅថ្ងៃព្រហស្បតិ៍ ព្រោះថ្ងៃ ព្រហស្បតិ៍ ចាត់ទុកជាថ្ងៃល្អ ​ ជាថ្ងៃនៃគ្រូ ប្រៀបបីដូចជាយើង​ប្រាស្រ័យទាក់ទងជាមួយ​វត្ថុស័ក្តិសិទ្ធិ ទេវតា ឬគ្រូ​ដែល​យើងគោរព។

មនុស្ស​មួយ​ចំនួន ​អាច​ប្រកាន់​ខ្ជាប់​នូវ​ថ្ងៃ​ល្អ​របស់​ហោរា ឬ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ ​ដែល​យើង​គោរព និង​មាន​ជំនឿ​ផ្ទាល់ខ្លួន កំណត់កាល​បរិច្ឆេទ​នៃ​ពិធី ទោះបី​ជា​យ៉ាងណា​ក៏ដោយ ដោយ​មិន​គិត​ពី​ថ្ងៃ និង​ពេលវេលា​នៃ​ពិធី​នោះ​ទេ អ្វី​ដែល​សំខាន់​បំផុត ​នោះ​គឺ​ការ​ផ្ដោត​អារម្មណ៍ ការ​តាំងចិត្ត និង​ជំនឿ​លើ​អ្វី​ដែល​កំពុង​ធ្វើ។

តាមការពិតទៅការអុជធូប ១៦ ដើម អាចធ្វើបានពេញមួយថ្ងៃ នៅក្នុងរង្វង់នៃព្រះអាទិត្យ។ ចំណែកក្នុង​ពិធី​អុជ​ធូប ​១៦​ដើម ត្រូវបែរមុខទៅទិសខាងកើត។ រីឯពិធី​អុជ​ធូប​នៅ​ខាង​ក្រៅ​ គួរ​ធ្វើ​ឲ្យ​ឆ្ងាយ​ពី​មាត់ផ្លូវចូលផ្ទះ។ ពេល​ពិធី​ចប់ ​ត្រូវ​អុជ​ធូប​ភ្លាមៗ ដាក់តាមគុម្ពស្មៅ ឬ​ដាក់​នៅ​គល់ឈើ​ធំ ដោត​កំប៉ុង​ជើង​ធូប​ចោល​ នៅ​ទីនោះ​តែ​ម្ដង៕

គ្រូ ណុប

ចុចអាន៖៥ យ៉ាងជាត្រណមធំ កូនចៅជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មី បានឡើយ

ចុចអាន៖ធាតុ ឈើ ភ្លើង ដី មាស និង ទឹក គួរធ្វើដូច្នេះ សម្រាប់ឆ្នាំ ២០២២ ដើម្បីនាំសិរីសួស្ដីដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

ចរាចរណ៍៥៤ នាទីutes មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី-ត្រាំ មិន​ទាន់​ចាប់​ផ្ដើម​ផង​ក៏​បរាជ័យ​បាត់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម