វប្បធម៌ ជំនឿ
និមិត្តសញ្ញាបក្សីទាំង ៥ តំណាងឲ្យហុងស៊ុយស្នេហា និងថាមពលខ្លាំងក្លាក្នុងផ្ទះ
មនុស្សគ្រប់គ្នាសុទ្ធតែដឹងតាំងពីយូរយារណាស់មកហើយ ថាសត្វស្លាបគឺការបំផុសគំនិតសេរីភាព និងភាពយូរអង្វែង នៃការរួបរួមជាមួយព្រះពុទ្ធ។ តាមក្បួនហុងស៊ុយបែបប្រពៃណីចិន សត្វស្លាបត្រូវបានគេចាត់ទុកថា ជានិមិត្តរូបដ៏មានឥទ្ធិពល នៃឱកាសថ្មីសម្រាប់មនុស្សគ្រប់គ្នា សូម្បីតែពេលមានទុក្ខលំបាកក៏ដោយ។
ក្នុងផ្ទះបើមាននិមិត្តសញ្ញារូបតំណាងបក្សីទាំងនេះតាំងលំអ នឹងនាំសេរីសួស្ដីមកមិនខាន ៖
១. Phoeni

Phoeni គឺជាបក្សីដ៏ល្បីល្បាញបំផុតនៅក្នុងក្បួនហុងស៊ុយ ហើយត្រូវបានគេភ្ជាប់ជាញឹកញាប់ជាមួយសត្វនាគនិងជានិមិត្តរូបហុងស៊ុយ នៃសុភមង្គលគ្រួសារ។ Phoenix មានថាមពលនៃភាសា Yang (ភាសាចិន) គូជាមួយនាគ ជានិមិត្តរូប Yin នៃថាមពលរបស់ស្ត្រី។
Phoeni ជានិមិត្តរូបនៃថាមពលភាពខ្លាំង ធន់និងការផ្លាស់ប្ដូរ ហើយធាតុហុងស៊ុយដែលមានទំនាក់ទំនងជាមួយ Phoeni គឺជាធាតុផ្សំភ្លើង នៃតំបន់ហុងស៊ុយនៅខាងត្បូង។
២. ក្រៀល

ជាញឹកញាប់រូបភាពនៃសត្វក្រៀលគឺមាននៅក្នុងគ្រឿងតុបតែងផ្ទះ ភាគច្រើនកន្លែងដែលមានប៉ាក់សំលៀកបំពាក់ ហុងស៊ុយ ឬវត្ថុសិល្បៈជាដើម។ សត្វក្រៀលបានមកជានិមិត្តរូបនៃភាពជាប់បានយូរ ដោយសារតែអាយុកាលវែងរបស់វា។
នៅក្នុងរឿងព្រេងចិនបុរាណ សត្វក្រៀលដឹកព្រលឹងអ្នកដែលបានចាកចេញទៅឋានសួគ៌។ ដូច្នេះនិមិត្តរូបនៃសត្វក្រៀល ត្រូវបានប្រើនៅក្នុងហុងស៊ុយ ដើម្បីនាំថាមពលនៃជីវិតដ៏ថ្លៃថ្នូរនិងសន្តិភាព និងនាំព្រលឹងមនុស្សទៅឋានសួគ៌។
៣.ទាចិនកុកងឺ

សត្វទាចិនកុកងឺគឺជា “ បក្សីស្នេហា” នៃហុងស៊ុយ ព្រោះវាជាឱសថហុងស៊ុយបែបបុរាណដែលពេញនិយមសម្រាប់ស្នេហានិងភាពរ៉ូមែនទិច។ ដោយសារតែសត្វទាបានរួមរស់ជាមួយគ្នាអស់ពេលមួយជីវិត ហើយក៏បានក្លាយជានិមិត្តរូបនៃភក្ដីភាព ស្មោះត្រង់និងស្នេហាពេញមួយជីវិតក្នុងរឿងបេះដូងរបស់មនុស្ស។
ទាចិនកុកងឺភាគច្រើនគេប្រើជាគូ ហើយដាក់នៅក្នុងផ្ទះ ឬបន្ទប់គេងរបស់មនុស្សដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងជាដើម។
៤. មានជល់

មាន់ជល់ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងហុងស៊ុយ សម្រាប់ភាពជឿនលឿននៃអាជីព ពីព្រោះពាក្យចិន “ផ្លូវការ” ឬអ្នកជំនួញដែលទទួលបានជោគជ័យ ក៏មានន័យថា “ទ្រូងមាន់” ។ សម្រាប់ភាពជឿនលឿននៃអាជីព រូបភាពរបស់សត្វមាន់ត្រូវបានដាក់តាំងនៅក្នុងទិសដៅហុងស៊ុយនាំសំណាងរបស់មនុស្សម្នាក់នោះ។
មាន់រងាវភ្ញាក់ពីព្រលឹម ហើយប្រកាសពីព្រឹកព្រលឹមនៃថ្ងៃថ្មី និងការបែកខ្ញែកនៃភាពងងឹតនិងវិញ្ញាណងងឹត វាក៏ជានិមិត្តរូបនៃសមត្ថភាពក្នុងការបណ្ដេញវិញ្ញាណអាក្រក់ផងដែរ។
៥. ក្ងោក

ជារឿងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងភាពស្រស់ស្អាតរបស់ក្ងោក ត្រូវបានគេចាត់ទុកជាការបង្ហាញឲ្យឃើញនៃអាទិទេពនៅលើផែនដី (ពណ៌និងភ្នែករាប់ពាន់ )។ ចំណែកនៅលើកន្ទុយរបស់សត្វក្ងោកគឺជាហុងស៊ុយដែលតំណាងឲ្យការលើកកម្ពស់ កិត្តិនាម និងសំណាងល្អ រួមទាំងបង្កើនការការពារនិងការយល់ដឹង។
ជាការពិតសត្វក្ងោកក៏ជានិមិត្តរូបនៃសម្រស់និងអារម្មណ៍នៃស្នេហា និងការទាក់ទាញដែរ។
នេះជាមូលហេតុដែលរូបភាពរបស់សត្វក្ងោកត្រូវបានគេណែនាំថា ជាសត្វក្នុងក្បួនហុងស៊ុយ ហើយជាវិធីព្យាបាលស្នេហាសម្រាប់មនុស្សនៅលីវ ឲ្យឆាប់បានជួបគូ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅក្រោយហេតុផល ដែលមនុស្សជាច្រើនមានតំណមនឹងលេខ១៣
ចុចអាន៖ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិចិន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា