ក្មេងប្រុសឬទារក គឺជាតំណាងនៃសក្ដានុពលការផ្លាស់ប្ដូរ។ នៅពេលដែលសុបិនឃើញពួកគេ សុទ្ធតែទាក់ទងនឹងរឿងវិជ្ជមាននិងអវិជ្ជមានក្នុងជីវិតប្រចាំថ្ងៃ។
អ្នកនៅលីវសុបិនឃើញក្មេងតូចឬទារក បង្ហាញថាមានមនុស្សភេទផ្ទុយកំពុងតែមានចេតនាល្អ មកលើយើង។ ដូច្នេះសូមកុំព្រួយបារម្ភអី។
ប្រសិនបើអ្នកមានផ្ទៃពោះ សុបិនឃើញទារក បង្ហាញពីការផ្សារភ្ជាប់ស្នេហារវាងម្ដាយនិងស្វាមី ហើយកូនដែលនៅក្នុងពោះ កំពុងចង់ពង្រឹងស្ពានស្នេហាជាមួយអ្នកដែលនៅជុំវិញខ្លួនម្ដាយគេ។
សុបិនឃើញខ្លួនឯងមានផ្ទៃពោះ គឺជាការផ្សារភ្ជាប់នៃការស្រមើស្រមៃ។ វាក៏បង្ហាញពីការថប់បារម្ភ ចំពោះគោលដៅនៃអនាគតផងដែរ។
សុបិនឃើញផ្ដល់កំណើតដល់ទារកមានន័យថា ឱកាសដែលតែប៉ងគឺជិតមកដល់ ឬមានដំណើរផ្សងព្រេងក្នុងជីវិតប្លែកៗ កំពុងតែយាត្រាមករកយើងហើយ។
សុបិនកាន់កូនតូចឬឱបក្មេងប្រុសតូចមួយនៅក្នុងដៃ មានន័យថា ភាពរីករាយ ការជោគជ័យនៅក្នុងគោលដៅរបស់យើង កំពុងតែខិតមកម្ដងបន្តិចៗ។
បើជាបុរសសុបិនឃើញកាន់ទារកមានន័យថា ជោគវាសនានិងជោគជ័យក្នុងអាជីព ឬគោលដៅត្រូវបានសម្រេច ហើយដល់ពេលត្រូវរៀបចំផែនការសម្រាប់ពេលអនាគតហើយ។
សុបិនថាស្វែងរកក្មេងប្រុស បង្ហាញពីរឿងវិជ្ជមានក្នុងជីវិត ឬកំពុងតែព្យាយាមស្វែងរកអ្វីដែលសំខាន់នៅក្នុងជីវិត។
សុបិនភ្លេចក្មេងប្រុស បង្ហាញពីការផ្ដោតអារម្មណ៍លើការផ្លាស់ប្ដូរនៅក្នុងវប្បធម៌សម័យទំនើប ច្រើនតែធ្វេសប្រហែសចំពោះផ្នែកខាងក្នុងនៃរាងកាយ។ សុបិននេះក៏ចង់បង្ហាញថា យើងអាចនឹងភ្លេចមនុស្សជាទីស្រឡាញ់នៅថ្ងៃណាមួយ។
សុបិនឃើញខ្លួនឯងក្លាយជាទារកមានន័យថា យើងត្រូវការភ្ជាប់ទំនាក់ទំនងជាមួយបុរសដែលនៅក្បែរ។ ជារឿយៗសុបិននេះបង្ហាញថាយើងធ្វើខ្លួនមិនស្អាតនៅពេលខ្លះ។
សុបិនឃើញក្មេងប្រុសចេះដើរតេះតះ គឺជាតំណាងនៃដំណើរខាងវិញ្ញាណនៃភាពជាម្ដាយ។ ព្រោះទារកជានិមិត្តរូបវប្បធម៌នៃភាពគ្មានទោស និងសុភមង្គល។ ហើយអ្នកជាម្ដាយក៏កំពុងឈរនៅលើជីវិតថ្មីនិងមានការផ្លាស់ប្ដូរផ្នែកខ្លះ។
សុបិនឃើញបំបៅកូនតូចមានន័យថា យើងកំពុងយកចិត្តទុកដាក់ចំពោះនរណាម្នាក់យ៉ាងជ្រាលជ្រៅ។
សុបិនឃើញមានកូនមិនគ្រប់ខែ បង្ហាញពីការចាប់ផ្ដើមថ្មីនៅក្នុងជីវិត។ នេះគឺជាប្រផ្នូលវិជ្ជមានដែលទាក់ទងនឹងថាមពលផ្ទាល់ខ្លួនរបស់យើង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ យល់សប្ដិឃើញគេ ដោយសារគេកំពុងនឹក? ហេតុផល ៤ យ៉ាងធ្វើឲ្យអ្នកសុបិនឃើញម្នាក់នោះ
ចុចអាន៖ ក្តីសុបិនឃើញក្រែមលាបមាត់ ល្អឬអាក្រក់ អនុលោមតាមពណ៌ក្រែម