វប្បធម៌ ជំនឿ
ខ្វះពីរចំណុចទៀត ព្រះបរមរូប ព្រះបាទជ័យ វម៌្មនទី៧ នឹងជួសជុលបំពេញដូចរូបដើម ១០០%
ព្រះបរមរូប១ ក្នុងចំណោមព្រះបរមរូបចំំនួន ២ របស់ ព្រះបាទ ជ័យវម៌្មនទី៧ ដែលបាន និងកំពុងបន្តជួសជុល នៅសល់ ២ ចំណុចទៀត នឹងបានសម្រេចដូចទ្រង់ទ្រាយដើម ១០០ ភាគរយ។

លោក សុខ សូដា អនុប្រធាននាយកដ្ឋានសារមន្ទីរជាតិ មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” ថា សារមន្ទីរជាតិ មាន ព្រះបរមរូប ព្រះបាទ ជ័យវម៌្មនទី៧ ដែលមានទាំងដងព្រះកាយ និងព្រះសិរ ចំនួន ២អង្គ។ អង្គទី១ បានជួសជុល និងដាក់តាំងនៅសាលពិព័រណ៍ និងទើបបានរកឃើញ ព្រះហត្ដប្រណម្យ និងដងខ្លួនមួយទៀត ដែលមានព្រះសិរស្អាត មានកំប៉ោយ ឬ ហៅថា ព្រះបាទ ជ័យវម៌្មនទី៧ កាលនៅក្មេង ចំណែកដងខ្លួនមួយទៀតដែលមានដងខ្លួនដែរ តែបាត់កំប៉ោយ គេហៅ ព្រះបាទ ជ័យវម៌្មនទី៧ ពេលចាស់។

លោក សុខ សូដា មានប្រសាសន៍បន្តថា៖ “ការងារជួសជុល ព្រះបរមរូប មានកំប៉ោយ ដែលមានដងខ្លួនត្រង់ ហើយកន្លែងស្មាទាំងពីរមានស្នាមដុំកម្ទេច យើងបានតព្រះសិរចូលវិញហើយ ប៉ុន្តែនៅសារមន្ទីរ មិនតាំងបង្ហាញទាំងព្រះសិរ និងដងខ្លួននោះទេ ព្រោះយើងគិតពីសោភណ្ឌភាព ព្រោះព្រះសិរដែលស្អាតគ្មានពីរ ហើយយកទៅតាំងលើដងខ្លួនដែលបាក់បែកខ្លាំង គឺអាចនាំឱ្យថយសោភណ្ឌភាពព្រះសិរវិញ។ សព្វថ្ងៃ សារមន្ទីរអ៊ឹមភី បានខ្ចីយកទៅតាំងពិព័រណ៍នៅក្រៅប្រទេស ដែលគេដាក់ព្រះសិរ និងដងខ្លួនចូលគ្នា”។

អនុប្រធាននាយកដ្ឋានសារមន្ទីរ រូបនេះ មានប្រសាសន៍បន្ថែមថា ដោយឡែក ព្រះបរមរូបមួយទៀត ដែលកំពុងជួសជុលនៅសារមន្ទីរ កាលមិនទាន់រកឃើញព្រះហត្ដ ក្រុមការងារជំនាញរោងជាងជួសជុលថ្មនៅសារមន្ទីរ គិតថា ការជួសជុសសម្រេចបាន ១០០% ដោយ ក្រុមការងារបានចាប់ផ្ដើមជួសជុល ព្រះបរមរូប នៅឆ្នាំ១៩៩៨ និងបញ្ចប់នៅឆ្នាំ១៩៩៩ សម្ពោធក្រោមអធិបតីភាព ព្រះបរមរតនកោដ្ឋ។ លុះឆ្នាំ២០២១ គេបានរកឃើញបំណែកព្រះហត្ដ ២ដុំ និងបានសិក្សាស្រាវជ្រាវ ព្រមទាំងយកទៅថតប្រព័ន្ធ 3D ឃើញថា ជាព្រះហត្ដរបស់ព្រះអង្គ នាំឱ្យការសម្រេចការងារជួសជុលត្រូវថយនៅត្រឹម ៧៥% វិញ។

លោក សុខ សូដា មានប្រសាសន៍បន្តថា៖ “យើងបានផ្គូផ្គងនៅឆ្នាំ២០២២នេះ ឃើញថាត្រូវហើយ អ៊ីចឹងចំណុចដែលខ្វះខាត យើងបានសូនជាដីឥដ្ឋ ហើយបោះជាម្នាងសិលា ហើយផ្គូផ្គងម្ដងទៀត ដឹងទម្រង់ពិត និងបោះចេញជាស៊ីម៉ងត៍ចំនួន២។ មួយសម្រាប់ បើមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ យើងនឹងភ្ជាប់បំណែកព្រះហត្ដនោះ ជាមួយស៊ីម៉ងត៍ ដោយប្រើបច្ចេកទេសដាក់កាវមិនឱ្យថ្ម និងស៊ីម៉ងត៍ប៉ះគ្នាទេ។ ចំណែកមួយទៀត យើងនឹងផ្ញើទៅក្រុមអភិរក្សអង្គរ ដើម្បីស្វែងរក និងផ្គូផ្គងរកបំណែកព្រះហត្ដពិតប្រាកដដែលបានបាក់បែក”។

លោក សុខ សូដា បញ្ជាក់បន្ថែមថា៖ “អ៊ីចឹង បើមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ ឱ្យយើងភ្ជាប់ព្រះហស្ដខាងស្ដាំ និងកំណាត់ខាងឆ្វេង នោះយើងនឹងបានលទ្ធផលសម្រេច ៩០% ហើយ ដោយអាចចំណាយរយៈពេលមួយខែ ហើយបើបានរកឃើញកំប៉ោយភ្នួងសក់ទៀត នោះនឹងបាន ១០០%”។

គួរបញ្ជាក់ថា ព្រះបាទ ជ័យវម៌្មនទី៧ មានព្រះមាតាព្រះនាម ស្រីរាជ ចូឌាមណី ជាបុត្រី ព្រះបាទហស៌វម៌្មទី៣ និងព្រះបិតាព្រះនាម ធរណិន្ទ្រវម៌្មទី២ ត្រូវជាបងជីដូនមួយរបស់ ព្រះបាទសូរ្យវម៌្មទី២។ ព្រះអង្គជាស្តេចមានឫទ្ធាអំណាចខ្លាំងក្លា ព្រមទាំងជួយឱ្យអាណាចក្រខ្មែរនៅសម័យអង្គររុងរឿងស្ទើរគ្រប់វិស័យ ទាំងផ្នែកសឹកសង្រ្គាម នយោបាយ ការវាតទឹកដី សុខាភិបាល វិស័យសំណង់ អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ វប្បធម៌ អរិយធម៌ល្បីរន្ទឺរហូតមកដល់សព្វថ្ងៃ តួយ៉ាងដូចជាប្រាសាទអង្គរធំ ប្រាសាទបាយ័នជាដើម។ ព្រះបាទ ជ័យវម៌្មនទី៧ ជាស្តេចគិតពីផលប្រយោជន៍ជាតិជាធំ ស្រឡាញ់ដឹងសុខទុក្ខប្រជាជន តាមរយៈសិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គចារថា៖ “ជំងឺរបស់ប្រជារាស្ត្រ ធ្វើឱ្យព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់របស់ព្រះអង្គទៅទៀត ព្រោះថា សេចក្តីឈឺចាប់សាធារណៈនេះហើយ ជាសេចក្តីឈឺចាប់របស់ព្រះរាជា ពុំមែនសេចក្តីឈឺចាប់ផ្ទាល់ទេ ដែលអាចធ្វើឱ្យព្រះអង្គឈឺចាប់បាននោះ”៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


