Connect with us

វប្បធម៌ ជំនឿ

អ្នក​ដែលគិត​ថា ​ឆ្នាំច«ឆុង»អាន​ចប់ សប្បាយចិត្ត ឡើងវិញបានហើយ!

បានផុស

នៅ

យោង​ទៅ​តាម​ការ​ទស្សន៍ទាយ​សំណាង​ប្រើក្បួន​ចិន​បុរាណ មនុស្ស ឆ្នាំច រាសីច្រក្ទូទៅនៅ​ឆ្នាំ ២០២១ ទំនង​ជា​មាន​បញ្ហា​ខាង​ ជីវិត​គូ រកាំរកូសគ្រួសារ បេះដូង​រងា តែ​រឿង​លុយកាក់និងអាជីព​នៅ​តែ​ល្អ​ដល់​កំពូល ។

យោងតាម travelchinaguide បានទស្សន៍ទាយ​ថា បុរស​ស្ត្រី​ណាក្តី កើត​លេខរៀងទី ១១ ក្នុង​វដ្ដទាំង១២​នៃ​វស្សា​ចក្រ​ចិន រួមមានឆ្នាំ ១៩២២, ១៩៣៤, ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨, ២០៣០, ២០៤២ ជាឆ្នាំច«ឆ្កែ» នឹង​រក្សា​ការបានតំណែង​ល្អរឹងមាំ ឬ​អាចឱកាសឡើង​ផង​ នៅ​ក្នុង​វិស័យ​រកស៊ី​ការងារ។ លុយ​កាក់ក៏នៅតែ​​ចូល​ធំ​អំឡុង ខែ​កុម្ភៈ មិនា មេសា និង​តុលា ចំណែក​ឆុង​ខ្លាំង​ គឺ ​រឿង​ទំនាក់ទំនង ជីវិតផ្ទាល់ខ្លួន។ ក្នុងឆ្នាំឆ្លូវនេះ មនុស្ស​រាសីចក្រ​«ច» នឹងជួបបញ្ហា​ខាងស្នេហា ​ឬ​គ្រួសារ ដែល​អាច​ឈាន់ដល់ខឹងសម្បារ តោងត្រូវ​អត់ធ្មត់​ តម​មាត់​ក​ខ្លាំង​ ពេញ​មួយ​ឆ្នាំ​ឆ្លូវ​នេះ។ ចំណែក​ខាង​សុខភាព​ មាន​ប៉ះ​ខ្លះ​នា​ខែ​មិថុនា និង ធ្នូ។

ឮសូមចាំថា តាមប្រពៃណី​ជំនឿ​ចិន គេតែងចាត់​ទុក​សុនខ​ ជា​រាសី​នៃ​សំណាងល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើមាន​​សត្វ​ឆ្កែ​កើត​កូនឬនៅសុខៗឡើង​មកនៅ​ផ្ទះ ​គេ​ជឿ​ថា ជា​ប្រផ្នូល​ល្អ បង្ហាញ​មុន​ពី​ការ​មក​ដល់​នៃ​សំណាង។ នៅ​ក្នុង​រឿង​ព្រេង​ចិន​ អំពី​ព្រះ​ដ៏​អស្ចារ្យ​នានា ក៏​ភាគច្រើន​ទ្រង់ មាន​ដៃគូ​ឆ្កែ​ស្មោះត្រង់​តាម​ជួយ​ជ្រោមជ្រែង ម្ចាស់​ដែរ។ ដូច្នេះ​គ្រួសារ​ណា​ដែល​មាន​កូន​ឬ​ភរិយា ប្ដី​សី ឆ្នាំច កុំ​គិត​ថា​គាត់​ឆុង ។ គាត់​លំបាក​រឿង​ទំនាក់ទំនង ឆាប់​ឈ្លោះ ឆាប់​ខឹង​ក្នុង​ឆ្នាំ​នេះ និយាយខុសច្រើន និងចិត្តស្មុគច្រើន ឲ្យ​ឧស្សាហ៍​ដើរ​លេង ឬ​ទិញ​របស់​ស្អាតៗ​មក​ផ្គាប់​ចិត្ត ចំណែក​រឿង​លុយកាក់នៅតែ​ ​រក​មក​បាន​ សឹងអាច ច្រើន​ជាង​ឆ្នាំ ២០២០ទៅទៀត។

សាខា​ផែនដី​នៃ​ឆ្នាំ​កំណើត: ស៊ូវូស៊ីង (ធាតុ​ទាំង​ប្រាំ)យិនយ៉ាង ​បែងចែក​ផ្កាយបាំងនិងផ្កាយចិញ្ចែងដាច់ពីគ្នា ឱ្យមនុស្ស​ឆ្នាំចនៅតែ​ឆ្នើម​នៅ​កន្លែង​ធ្វើការ​​ព្រមទាំងសន្សំ​ប្រាក់​បាន​ច្រើនផង គ្រាន់តែឆ្នាំនេះ អាចមានរឿងបេះដូង និងមិនអាចរៀបការបានចុះសម្រុងនៅឡើយ។ ប្រសិនចមានគូហើយ ផ្ទុយពី​សំណាង​ល្អ​ក្នុង​អាជីព​និង​ទ្រព្យសម្បត្តិ​ ពួកគេអាច​ជួបបញ្ហា​រំខាន​ខ្លះៗ​នៅ​ក្នុង​ជីវិត​ស្នេហា​។ អ្វីដែលគួរដកឃ្លា ដកសិន ឬអាច​នៅឆ្ងាយពីគ្នាមួយរយៈ។ ចំណែក​បើមានស្នេហា​ពិត ពួកគេ​នឹង​ឆ្លងកាត់ឧបសគ្គនេះបាន។

កែខៃ៖ នៅ​ម៉ោង ៩យប់​នៃ​រាត្រី​សែន​ឆ្លង​ឆ្នាំចិន ទី១១ខែកុម្ភៈឆ្នាំ២០២១នេះ ត្រូវ​រក​មនុស្ស ឆ្នាំ​ជូត​ឬ​រកា កាន់​ត្បូង​ឬ​ផ្កា​ពណ៌​ផ្កា​ឈូក ទៅ​ប្រគល់​ឲ្យ​មនុស្ស ឆ្នាំច ជា​ការ​ពង្រឹង ផ្នែក​ស្នេហា ទំនាក់ទំនង​របស់​ពួកគេ។ មនុស្ស ឆ្នាំច ពេញមួយឆ្នាំ២០២១ គួរ​ប្រើ​សំលៀកបំពាក់​ពណ៌​ឈូក មិន​ថា​ខ្ចី ចាស់ និង​លឿង​ទាំង​ស្រាល​និង​លឿង​ទុំ ព្រមទាំង​ពណ៌​បៃតង ក្រាល​ផ្ទៃ​ដំណេក។ ហាម​ប្រើ​ខ្មៅ ស​និង​ក្រហម ដាច់ខាត​ជា​ផ្នែក​នៃ​ភាព​រឹងរូស​ដាក់​គ្នា។

ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា រក​មនុស្ស ឆ្នាំ ខាល និង​រកា ជាគ្នាបាន​សុខ​កាយ​សប្បាយចិត្ត​ទាំង​ទៅ​ទាំង​មក។

ពេល​សែន​ចូល​ឆ្នាំ​ថ្ងៃ​ទី​បី ហុច​អាំងប៉ាវ​ឲ្យ​មនុស្ស ឆ្នាំជូត និង​ម្សាញ់ ដើម្បី​ចម្រើន​លុយ​កាក់​របស់​ខ្លួន៕

គ្រូ ឯម

ចុចអាន៖តើ​ឆ្នាំ​ណា​ខ្លះ​សំណាង​បំផុត ​ក្រោយ​ចូល​ឆ្នាំ​ចិន​រួច

ចុចអាន៖យោងធាតុទាំងប្រាំក្នុងក្បួនចិន «ច» មានទាំងដំណឹងល្អ និងមិនល្អព្រមគ្នានាដើមឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រែក១១កន្លែង​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ត្រូវទឹកទន្លេមេគង្គហូរចូលបណ្តេីរៗហេីយ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញឃាត់ខ្លួនមនុស្ស១៤៩នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលករខ្មែរ១៦នាក់ ត្រូវបានបញ្ចូនមកកម្ពុជាតាមច្រកទ្វារព្រំដែនចាំយាម

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច បង្ក្រាបទីតាំងបង្កប់បទល្មើសឆបោកតាមអនឡាញ ឃាត់ជនជាតិចិន៣នាក់ និងដកហូតវត្ថុតាំងមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ចែករំលែកបទពិសោធក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គម ដល់គណៈប្រតិភូនៃប្រទេសឡាវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រឡប់ត្រឡិន! អនុរដ្ឋមន្ត្រីការពារជាតិថៃនិយាយផ្សេង មេភូមិភាគ២ និយាយផ្សិង រឿងសង់របង

សន្តិសុខសង្គម២២ ម៉ោង មុន

CMAC រកឃើញអាវុធវែង៥២ដើមកប់ទុកក្នុងដីបម្រើឲ្យសមរភូមិកាលពីសម័យសង្គ្រាម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេភូមិភាគ២ថៃ ថា ជនកំសាកដែលលួចវាយទាហានកម្ពុជា ប្រហែលដោយសារទប់អារម្មណ៍មិនជាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទុកពេល៥០ថ្ងៃឲ្យ ពូទីន បើមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាមេរិកនឹងប្រើធម៌ក្តៅ

Sokha Hotels

ព័ត៌មានពេញនិយម