Connect with us

សន្តិសុខសង្គម

CMAC រកឃើញអាវុធវែង៥២ដើមកប់ទុកក្នុងដីបម្រើឲ្យសមរភូមិកាលពីសម័យសង្គ្រាម

បានផុស

នៅ

កម្លាំងជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ​២០២៥ បានរកឃើញអាវុធវែងចំនួន៥២ដើម និងវិទ្យុទាក់ទងចំនួន៣គ្រឿង នៅក្នុងចម្ការដំឡូងរបស់ប្រជាពលរដ្ឋស្ថិតក្នុងភូមិទូកពីរ​ ឃុំគគីធំ​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការលើកឡើងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥កក្កដា ​នេះថា អាវុធដែលមន្ត្រីជំនាញរកឃើញនេះ គឺជាអាវុធដែលកប់លាក់ទុកត្រៀមប្រយុទ្ធរវាងខ្មែរ និងខ្មែរនៅសមយ័សង្រ្គាម ហើយកន្លែងដែលរកឃើញអាវុធទាំងនេះ ក៏ជាកន្លែងអតីតសមរភូមិប្រយុទ្ធផងដែរ តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដំណាំកសិកម្ម។ ក្រៅពីអាវុធ មន្ត្រីជំនាញក៏បានរកឃើញវិទ្យុទាក់ទងចំនួន៣គ្រឿងទៀតដែរ។

លោកក៏សូមអរគុណដល់សន្តិភាព​ ដែលបានធ្វើឱ្យអាវុធកប់ទុកត្រៀមប្រយុទ្ធរវាងខ្មែរ និងខ្មែរត្រូវបានបញ្ចប់ទាំងស្រុង ហើយអាវុធទាំងនេះ​ គ្មានសមរភូមិបម្រេីការរហូតបាត់បង់សមត្ថភាពប្រយុទ្ធ និងក្លាយជាសាកសពអាវុធតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម