វប្បធម៌ ជំនឿ
យោងធាតុទាំងប្រាំក្នុងក្បួនចិន «ច» មានទាំងដំណឹងល្អ និងមិនល្អព្រមគ្នានាដើមឆ្នាំ ២០២១
នៅក្នុងប្រតិទិនចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី ៣០ ខែមករាឆ្នាំ ១៩៩ មនុស្សឆ្នាំច ដែលកើតនៅសម័យកាលនេះ ទុកថាមានរាសីចក្រ «ឆ្កែឈើ» ដែលមានលេខសំណាង: ៣, ៨ ពណ៌សំណាង: ខ្មៅនិងខៀវ។

មនុស្សដែលកើតក្នុងឆ្នាំ ១៩៩៤ ភាគច្រើនទំនងជាឆ្លងកាត់ការផ្លាស់ប្តូរអាជីពនៅក្នុងឆ្នាំ ២០២១។ អ្នកខ្លះអាចនឹងទទួលបានការងារថ្មី ខណៈអ្នកផ្សេងទៀតជ្រើសរើសពង្រឹងជំនាញរបស់ពួកគេ។ ថែមទាំងពិបាកសម្រាប់ ឆ្កែឈើក្នុងការសន្សំប្រាក់នៅឆ្នាំនេះតែ សំណាងពួកគេនឹងមានដំណឹងល្អនៅក្នុងទំនាក់ទំនងស្នេហា។
ដោយសារមានអារម្មណ៍តានតឹងនៅក្នុងអាជីព ឆ្កែឈើខ្លះនឹងមានរឿងមិនពេញចិត្តនឹងជំនាញការងាររបស់ពួកគេហើយពួកគេអាចងាកទៅបន្តការសិក្សាបន្តឬទទួលការបណ្តុះបណ្តាលលើការងារផ្សេងវិញ។

យោងទៅតាមការទស្សន៍ទាយជោគវាសនាឆ្កែនៅឆ្នាំ ២០២១ សំណាងទ្រព្យសម្បត្តិរបស់ពួកគេរងផលប៉ះពាល់តិចឬច្រើនដោយសារការផ្លាស់ប្តូរអាជីព។ ដោយសារការលោតផ្លោះការងារឬការសិក្សាបន្ថែមទាំងពីរទាមទារនូវចំនួនទឹកប្រាក់អ្នកកើតក្នុងឆ្នាំ ១៩៩៤ គួរតែកំណត់ការចំណាយនិងសន្សំប្រាក់ខ្លះជាមុន។ ក្រៅពីនេះទាំងការវិនិយោគឬ លេងឆ្នោតក៏មិនត្រូវបានណែនាំដែរ។
ជាសំណាងល្អព័ត៌មានដែលកំពុងរង់ចាំឆ្កែឈើនៅឆ្នាំ២០២១នេះគឺ មនុស្សនៅលីវអាចណាត់ជួបគ្នាដោយជោគជ័យជាមួយភេទផ្ទុយបន្ទាប់មកចាប់យកទំនាក់ទំនងស្នេហាថេរ។ ទន្ទឹមនឹងនេះការលួងលោមនិងការលើកទឹកចិត្តដែលពួកគេទទួលបានពីដៃគូរ នឹងជួយពួកគេយជំនះឧបសគ្គនៅក្នុងអាជីពកាន់តែងាយស្រួល។
សត្វឆ្កែឈើភាគច្រើនពូកែរក្សារាងដូច្នេះវាមិនងាយធ្លាក់ខ្លួនឈឺនៅឆ្នាំ ២០២១ ទេ។ យ៉ាងណាក៏ដោយពួកគេគួរតែប្រយ័ត្នចំពោះការរងរបួសឬគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅខាងក្រៅ។

អាជីព
មនុស្សកើតនៅឆ្នាំ ១៩៩៤ នឹងដើរដោយរលូននៅក្នុងអាជីពរបស់ពួកគេក្រោយវ័យ៤០ឆ្នាំ។ ពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើមិនថាពួកគេជួបប្រទះការលំបាកប៉ុន្មានទេ។ ប្រសិនបើពួកគេត្រូវបានចូលរួមនៅក្នុងការងារដែលទាមទារការអត់ធ្មត់ អាចនាំសក្តានុពលរបស់ពួកគេទទួលបានការជឿទុកចិត្តពីអ្នកដឹកនាំ។ លើសពីនេះទៀតពួកគេគឺសមរម្យណាស់សម្រាប់ការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង។ ពួកគេងាយឆ្លងកាត់បាននូវដំណាក់កាលលំបាកៗនៃភាពជាសហគ្រិន៕
គ្រូ ឯម
ចុចអាន៖ ផ្កាយសំណាង៧ទិស នាំឱ្យអ្នកកើតឆ្នាំរកាលាចាកពីភាពលំបាកលំបិនត្រឹមខែកុម្ភៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


