Connect with us

សេដ្ឋកិច្ច

កម្ពុជាប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម

បានផុស

នៅ

ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមានកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុមានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៏ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងកាលានុវត្តភាពនេះ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ផែនការមេនេះគឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឲ្យខ្សែច្រវ៉ាក់ផលលិតកម្មក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។ លោកបន្តថា​ កត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទីនៃប្រភេទឧស្សាហកម្មនៅក្នុងពិភពលោកមួយចំនួនមកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ ខេត្តព្រះសីហនុនឹងកាន់តែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាចក្លាយទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមគេហទំព័រ Aseanbriefing បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសពហុបំណងមានគោលដៅច្បាស់លាស់ក្នុងការប្រែក្លាយក្រុងព្រះសីហនុទៅជា “ទីក្រុងស៊ិនចិនទីពីរ” ដែលជាហេតុផលរដ្ឋាភិបាលកម្ពុជាស្វែងរកអ្នកជំនាញពីទីក្រុងរបស់ប្រទេសចិន។ ទីក្រុងស៊ិនចិន គឺជាឧទាហរណ៍ដ៏ជោគជ័យបំផុតនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ដោយសារការរចនារបស់វាបានជួយផ្លាស់ប្តូរវាពីភូមិនេសាទតូចមួយទៅជាកន្លែងផលិតថាមពល ទៅជាកន្លែងច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់។ អ្នករៀបចំផែនការសេដ្ឋកិច្ចរបស់កម្ពុជាសង្ឃឹមថា ទីក្រុងព្រះសីហនុក៏អាចអភិវឌ្ឍពីទីក្រុងឆ្នេរសមុទ្រតូចមួយទៅជារោងចក្រថាមពលផលិត និងបញ្ជូនថាមពលផងដែរ។

SONY DSC

ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ស្ថិត​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កាន់តែ​ទូលំទូលាយ​របស់​ប្រទេស​កម្ពុជា​ឆ្នាំ ២០១៥-២០២៥។ រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ឡើង​ជា​បួន​ដំណាក់​កាល៖ ការ​ប្រមូល​ទិន្នន័យ និង​ការ​អង្កេត​ទីតាំង, ការវាយតម្លៃនិងសំណើ, ការរៀបចំផែនការមេ, និងការបញ្ចប់គម្រោងផែនការមេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់ និងធំបំផុតរបស់កម្ពុជា ដែលមានប្រហែល៨០ ភាគរយ ឆ្លងកាត់កំពង់ផែនេះ។ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២១ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានតម្លៃ ១.៥៧ ពាន់លានដុល្លារក្នុងការនាំចេញ និងនាំចូល ដែលកើនឡើង៤១ ភាគរយធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា១៥ នាទីutes មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ១ ម៉ោង មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ ផាត​ សូដា​ កីឡាករ​ទាំង​៦រូប​ធ្វើ​ទម្ងន់​បាន​ត្រឹមត្រូវ​ហើយ​ ខណៈ​ការ​ហូបចុក​ក៏​មិនមាន​បញ្ហា​ចោទ​ដែរ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៥ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម