សេដ្ឋកិច្ច
កម្ពុជាកាត់បន្ថយកំណើនសេដ្ឋកិច្ចត្រឹម៥,៤% នៅឆ្នាំ២០២២នេះ
កម្ពុជាបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២២នេះមកនៅត្រឹម៥,៤% ពោលគឺធ្លាក់ចុះពីការព្យាករណ៍ពីមុនចំនួន៥,៦% ដោយសារតែផលប៉ះពាល់ពី ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនពិសេសបញ្ហាអតិផរណាលើថ្លៃប្រេង ស្បៀង និងម្ហូបអាហារ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី២ ខែសីហានេះថា ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានកំណើន ៥,៤% គឺខ្ពស់ជាងការព្យាករក្នុងអត្រា ៤,៨ % នៅពេលរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ក៏ប៉ុន្តែ ទាបជាងការព្យាករណ៍កាលពីដើមឆ្នាំដែលត្រូវបានប៉ាន់ស្មានថា មានកំណើនក្នុងអត្រា ៥,៦% ដោយសារផលប៉ះពាល់ពីជំងឺកូវីដ-១៩ មិនទាន់ប្រសើរឡើងទាំងស្រុង ហើយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏កំពុងបង្កើតឡើងនូវផលប៉ះពាល់បន្តបន្ទាប់ ជាពិសេសគឺបញ្ហាអតិផរណាលើថ្លៃប្រេង ស្បៀង និងម្ហូបអាហារ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបាននិយាយថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះមកនៅត្រឹម៥,៤%នៅឆ្នាំនេះនៃផលិតផលក្នុងស្រុកសរុប ឬ(GDP) ដែលត្រូវបានគេរំពឹងថា នឹងមានតម្លៃសរុបប្រហែល ៣០ពាន់លានដុល្លារ។

“ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃទំនិញគ្រប់ប្រភេទឡើងថ្លៃ ជាពិសេសផលិតផលប្រេងឥន្ទនៈ និងវត្ថុធាតុដើមកសិកម្ម រួមទាំងជី និងថ្នាំសម្លាប់សត្វល្អិត”។លោកមាស សុខសេនសាន បន្ថែម។
ជារួមគឺតម្លៃកាន់តែខ្ពស់ ប៉ះពាល់ដល់ការចំណាយ និងការប្រើប្រាស់ក្នុងស្រុក រួមទាំងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ភាគច្រើនបានមកពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង ទំនិញ ការធ្វើដំណើរ ពីវិស័យទេសចរណ៍ សំណង់ និងកសិកម្ម។
អ្នកនាំពាក្យដដែលនៅបានបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការដើម្បីជំរុញសេដ្ឋកិច្ចចំនួន ៩៨៩លានដុល្លារសម្រាប់ឆ្នាំ២០២២ ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីវិបត្តិឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា