ព័ត៌មានជាតិ
បញ្ហាវិវាទកម្ពុជា-ថៃ! សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ អំពាវនាវឱ្យគាំទ្រសន្តិភាព និងដោះស្រាយដោយសន្តិវិធី
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ហៅកាត់ថា SIC សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះ ដែលបាត់បង់ជីវិតនិងរងផលប៉ះពាល់ដោយការប៉ះទង្គិចប្រដាប់អាវុធនាពេលថ្មីៗនេះ នៅតាមព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគាំទ្រសន្តិភាព ដោះស្រាយដោយសន្តិវិធី។ ការបាត់បង់អាយុជីវិតនិងការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរ គឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ SIC ចេញផ្សាយនៅថ្ងៃទី ២៦ កក្កដា ២០២៥។

តាមរយៈសេចក្តីថ្លែងការណ៍ គឺបានអំពាវនាវដល់សហគមន៍ SSEAYP និងយុវជនទាំងឡាយ គាំទ្រសន្តិភាព និងងាកមកដោះស្រាយដោយសន្តវិធី ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖« តាមរយៈការរួបរួមគ្នាជាធ្លុងមួយ យើងនឹងអាចឈានទៅបញ្ចប់ជម្លោះ ជំនួសមកវិញនូវស្ថិរភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។

កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ បានធ្វើការអំពាវនាវដល់សហគមន៍ SSEAYP នៅតំបន់អាស៊ាននិងជប៉ុន គាំទ្រសន្តិភាព ឯកភាព និងការចូលរួមក្នុងន័យស្ថាបនា នៅក្នុងបញ្ហាវិវាទរវាងកម្ពុជា និងថៃ។ កញ្ញាសង្កត់ធ្ងន់ថា៖«ពេលនេះ ជាងពេលណាៗទាំងអស់ យុវជនចាំបាច់ត្រូវប្ដេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅបញ្ចប់ជម្លោះ ជំនួសមកវិញនូវស្ថិរភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។

ជាសមាគមយុវជនដែលមានសមាជិកជាង ៦០០នាក់ និងមានបណ្ដាញយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ាននិងជប៉ុន, SIC បន្តលើកតម្កើងសន្តិភាព និងការគោរពគ្នាទៅវិញទៅមក។ SIC ជឿជាក់ថា សន្តិភាពពិតប្រាកដ ពិតជាអាចសម្រេចបានតាមរយៈគតិបណ្ឌិតក្នុងការដឹកនាំ និងការប្ដេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្ដរជាតិ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


