Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសណាខ្លះបង្ហាញប្រតិកម្មជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ?

បានផុស

នៅ

បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងកម្ពុជានិងយោធាថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ខែកក្កដា ប្រទេសជាច្រើនបានចេញសារប្រតិកម្មក៏ដូចជាប្រាប់ឲ្យភាគីកម្ពុជានិងថៃរក្សាភាពអត់ធ្មត់ រក្សាសន្តិភាព និង បញ្ជាក់ពីការការពារជនស៊ីវិលជាពិសេសប្រជាជនរបស់ប្រទេសទាំងនោះដែលកំពុងស្នាក់នៅនិងរស់នៅប្រទេសកម្ពុជានិងថៃឲ្យមានការប្រុងប្រយ័ត្ន។

តើប្រទេសណាខ្លះបានបង្ហាញប្រតិកម្មជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងតែកើនឡើងនេះ?

(រូបភាព៖ Artificial intelligence)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក

តាមការបង្ហោះរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងថៃ កំពុងតាមដានយ៉ាងដិតដល់នូវរបាយការណ៍នៃការប្រយុទ្ធគ្នា នៅតាមព្រំដែនកម្ពុជា-ថៃ។ ពលរដ្ឋអាមេរិកត្រូវបានណែនាំយ៉ាងមុតមាំឱ្យជៀសវាងតំបន់ព្រំដែន និងអនុវត្តតាមការណែនាំពីសេវាសន្តិសុខក្នុងតំបន់ និងអាជ្ញាធររដ្ឋាភិបាលក្នុងប្រទេសទាំងពីរ ដើម្បីទទួលបានព័ត៌មានថ្មីៗ និងការណែនាំអំពីសុវត្ថិភាព។ យ៉ាងណាមិនទាន់មានការឆ្លើយតបភ្លាមៗពីអាមេរិកជុំវិញការប្រើយន្តហោះចម្បាំង F-16 ដែលថៃទិញពីអាមេរិក វាយប្រហារមកលើប្រាសាទក្នុងទឹកដីកម្ពុជា ថាពិតជាខុសនឹងលក្ខខណ្ឌដែលអាមេរិកកំណត់ក្នុងកិច្ចព្រមព្រៀងលក់អាវុធនៅឡើយទេ។

ប្រទេសចិន

ក្រសួងការបរទេសចិនបានសម្តែងការព្រួយបារម្ភចំពោះជម្លោះកាន់តែតានតឹងរវាងប្រទេសថៃ និងកម្ពុជា ដោយជំរុញឱ្យប្រទេសទាំងពីរដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដោយសន្តិវិធី។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានសង្កត់ធ្ងន់ថា ប្រទេសចិនរក្សាជំហរយុត្តិធម៌ និងអព្យាក្រឹត ហើយត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនាក្នុងការជួយបន្ធូរបន្ថយភាពតានតឹង។ ឆ្លើយតបនឹងស្ថានការណ៍នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋចិន ជៀសវាងការធ្វើដំណើរទៅតំបន់ព្រំដែន ដើម្បីសុវត្ថិភាពរបស់ពួកគេ។

សហភាព​អឺរ៉ុប និង​បារាំង​

សហភាព​អឺរ៉ុប និង​បារាំង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​វ​រវាង​កម្ពុជា និង​ថៃ នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ពួកគេ ដោយសហភាពអឺរ៉ុប និងបារាំងបានជំរុញឱ្យប្រទេសទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នា និងដោះស្រាយជម្លោះដោយសន្តិវិធី។ ប្រទេសបារាំងក៏បានអំពាវឱ្យពលរដ្ឋបារាំងចៀសវាងធ្វើដំណើរទៅកាន់តំបន់ព្រំដែន និងសូមអ្នកដំណើរបារាំងដែលអាចស្ថិតនៅតំបន់ព្រំដែន ចាកចេញឱ្យបានឆាប់ពីតំបន់ទាំងនោះ ហើយអាចជូនដំណឹងទៅស្ថានទូតបារាំង។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបភាព៖ The Star)

ប្រទេសក្នុងតំបន់អាស៊ាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីថ្ងៃទី២៤ ខែកក្កដា ថា ទាំងកម្ពុជា និងថៃ បានបង្ហាញឆន្ទៈក្នុងការពិចារណាលើបទឈប់បាញ់ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងការប៉ះទង្គិចនៅតាមព្រំដែន។ លោក អាន់វ៉ា បាននិយាយថា លោកបាននិយាយដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយជំរុញឱ្យមេដឹកនាំទាំងពីរ កាត់បន្ថយភាពតានតឹងជាបន្ទាន់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ថ្លែងនៅក្នុងនាមប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៥ លោក អាន់វ៉ា បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀត និងបើកចំហកន្លែងសម្រាប់កិច្ចសន្ទនា។ លោកបានស្វាគមន៍ចំពោះការឆ្លើយតបជាវិជ្ជមានពីភាគីទាំងសងខាង ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ី ក្នុងការជួយសម្រួលដល់កិច្ចចរចា។ លោក អាន់វ៉ា បានសង្កត់ធ្ងន់ថា កម្លាំងរបស់អាស៊ានស្ថិតនៅក្នុងការរួបរួម ហើយសន្តិភាពត្រូវតែនៅតែជាអាទិភាពកំពូលរបស់តំបន់។

វៀតណាម​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដែរដោយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា និង​ចៀសវាង​ជម្លោះ​បន្ត​ទៀត។ កាលពីថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ មិនត្រឹមតែជាអ្នកជិតខាងរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសសមាជិកអាស៊ានផងដែរ។ លោកស្រីបានជំរុញឱ្យភាគីទាំងពីរគ្រប់គ្រងការខ្វែងគំនិតគ្នាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ដូចបណ្ដាប្រទេសផ្សេងដែរ ប្រទេសសិង្ហបុរីបានជំរុញឱ្យកម្ពុជា និងថៃបង្ហាញការអត់ធ្មត់ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ ក្រសួងការបរទេស​បាន​ណែនាំ​ប្រជាជន​សិង្ហ​បុរី​ឱ្យ​ចៀសវាង​តំបន់​ជាប់​ព្រំដែន និង​រក្សា​ការ​ប្រុង​ប្រយ័ត្ន ដោយ​មិន​មាន​របាយការណ៍​អំពី​ពលរដ្ឋ​ខ្លួនរង​របួស​ទេ​រហូត​មក​ដល់​ពេល​នេះ ។

ប្រជាជនកម្ពុជាជម្លៀសចេញពីតំបន់គ្រោះថ្នាក់

គួរបញ្ជាក់ថា​កាលពីព្រឹកថ្ងៃទី​ ២៤ ខែ កក្កដា​មានហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងកម្ពុជា និង ថៃ ដែលបង្កឲ្យមានការជម្លៀសប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ​ និងបង្កើនក្ដីបារម្ភជាអន្តរជាតិជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។
យ៉ាងណាតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយបញ្ជាក់ថាភាគីថៃជាអ្នកបើការបាញ់ប្រហារមកលើភាគីកម្ពុជាមុន ខណៈកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

លើសពីនេះការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

ថៃដាក់ពង្រាយយន្តហោះ F-16 ៦គ្រឿងក្នុងពេលឈានពានកម្ពុជា។
ប្រាសាទព្រះវិហាររងហារវាយប្រហារពីយោធាថៃ

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

តើប្រទេសណាខ្លះបង្ហាញប្រតិកម្មជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ?

ព័ត៌មានជាតិ២ នាទីutes មុន

មានកិច្ចប្រជុំបន្ទាន់ ក្រោយថៃប្រើយន្តហោះ F-16 និងអាវុធធុនធ្ងន់មានចេតនាបំផ្លាញប្រាសាទព្រះវិហារ

សេដ្ឋកិច្ច១៥ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសទាក់ទាញគម្រោងជិត​ ១០០០ គម្រោង ជាមួយទុនជាង ១២,៦ ពាន់លានដុល្លារ

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្លិបអ្នកកាសែតកម្ពុជាបារម្ភចំពោះព័ត៌មានបំភ្លៃដោយថៃ ដែលអាចរុញជម្លោះកាន់តែឡើងកម្ដៅ

សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ​ ប្រកាសគាំទ្រយន្តការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកង់ទ័ពជួរមុខកម្ពុជា ដែល បាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសចរស៊ីវិលប្រកាសឱ្យជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិស

Sokha Hotels

ព័ត៌មានពេញនិយម