សេដ្ឋកិច្ច
ឥណ្ឌា ថា មហិច្ឆតាសេដ្ឋកិច្ច ចិន អាចប្រឈមភាពឯកោនៅលើពិភពលោក
មហាសេដ្ឋីឥណ្ឌាលោក Gautam Adani បាននិយាយថា ចិនអាចក្លាយទៅជាប្រទេសឯកោមួយ និងមានបញ្ហាជាប់គាំងអចលនទ្រព្យលំនៅដ្ឋាន ក៏ដូចជាហានិភ័យឥណទានដែលស្រដៀងទៅនឹងមហិច្ឆតារបស់ប្រទេសជប៉ុនកាលពីទសវត្សឆ្នាំ ៩០ ។

ក្នុងសន្និសិទ្ឌ CEO ពិភពលោកលើកទី ២០ របស់ទស្សនាវដ្ដី Forbes នៅប្រទេសសិង្ហបុរី, លោក Gautam Adani ប្រធានក្រុមហ៊ុន Adani Group លើកឡើងថា ការកើនឡើងនៃបញ្ហាជាតិនិយម ការបន្ថូរបន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ និងការរឹតបន្តឹងបច្ចេកវិទ្យារបស់ចិន ទំនងជាប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដទៃផ្សេងទៀតផង ។
បន្ថែមពីនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលបង្ហាញពីមហិច្ចតាភ្ជាប់ពិភពលោករបស់ចិនក៏នឹងត្រូវមានការប្រឆាំងផងដែរ ហើយការប្រឆាំងនេះ គឺបង្ហាញឲ្យឃើញពីការបន្ថែមបញ្ហាមួយទៀតដល់ទីក្រុងប៉េកាំង ។

ស្របពេលជាមួយគ្នានេះលោក Adani រំពឹងថា ចិនដែលជាប្រទេសឈានមុខគេមួយនៃសកលភាវូបនីយកម្ម នឹងកាន់តែមានអារម្មណ៍ឯកោខ្លាំងបន្ថែមទៀត ដោយសារតែវិបត្តិទាំងនោះ ។
គួរបញ្ជាក់ថា លោក Guatam Adani ដែលជាប្រធានក្រុមហ៊ុន Adani Group គឺជាមហាសេដ្ឋីឥណ្ឌា ដែលកាន់កាប់កំពង់ផែដ៏ធំមួយក្នុងប្រទេស និងមានទ្រព្យសម្បត្តិសរុបជាង ១៤២ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ SCMP
ចុចអាន ៖ អាមេរិក ងាកទៅបញ្ចុះបញ្ចូល ឥណ្ឌា ចំពេលតានតឹងជាមួយ ចិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


