ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះវិហារ ជំរុញកសិករផលិតស្រូវសរីរាង្គសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី បានជំរុញលើកទឹកចិត្ត ដល់កសិករទាំងអស់ បន្ដខិតខំប្រឹងប្រែងផលិតស្រូវសរីរាង្គឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងប្រទេស និងសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស ខណៈដែលទាំងទីផ្សារអឺរ៉ុប អាមេរិក និង បណ្ដាប្រទេសជាច្រើនទៀត បានឱ្យតម្លៃទៅលើអង្ករដែលមិនប្រើជីគីមី ពិសេសគឺអង្ករសរីរាង្គ ដែលផលិតបាននៅក្នុងខេត្តព្រះវិហារ។

លោកអភិបាលខេត្តលើកឡើងបែបនេះ នៅក្នុងដំណើរចុះពិនិត្យពីសកម្មភាពទូទៅនៃការទិញ-លក់ស្រូវសរីរាង្គ របស់សហគមន៍ កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
លោក គីម រិទ្ធី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កសិករ សហគមន៍ ដែលបាននិងកំពុងមានសកម្មភាពយ៉ាងមមាញឹក ក្នុងការប្រមូលផលស្រូវសរីរាង្គ សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ក្រុមហ៊ុននាំចេញ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា។ ក្នុងនោះដែរ លោកបានកត់សម្គាល់ឃើញថា ប្រាក់ចំណូលរបស់ប្រជាកសិករ សហគមន៍មានភាពល្អប្រសើរច្រើន ដោយសារតម្លៃទីផ្សារកសិផលតាមរយៈការ ចុះកិច្ចសន្យាគឺមានភាពជាក់លាក់ និងមានតម្លៃខ្ពស់ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែង និងសម្រេចឱ្យបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការជំរុញលើវិស័យកសិកម្ម។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា ទីផ្សារស្រូវសរីរាង្គរយៈពេល៦-៧ឆ្នាំកន្លងមកនេះ បានដំណើរការទៅយ៉ាងល្អប្រសើរ ក្រោមការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងសហគមន៍កសិកម្មនៅមូលដ្ឋាន។ ជាក់ស្តែងអង្កររីរាង្គ ដែលផលិតបាននៅខេត្តព្រះវិហារ បាននិងកំពុងទទួលស្គាល់ និងមានការពេញនិយមច្រើនសម្រាប់អតិថិជននៅក្រៅប្រទេស។ ជាមួយនេះ លោកថា សម្រាប់ការប្រមូលផលស្រូវរដូវវស្សារបស់កសិករក្នុងខេត្តព្រះវិហារ នៅក្នុងឆ្នាំនេះ គឺទទួលបានផលល្អ បើធៀបទៅនឹងឆ្នាំកន្លងទៅ។

ក្នុងឆ្នាំ២០២២នេះ សហគមន៍កសិកម្មលើកកម្ពស់កសិករ បានចុះកុងត្រាផ្គត់ផ្គង់ស្រូវ សរីរាង្គទៅអោយក្រុមហ៊ុនអឹមរុរ៉ាយស៍ ចំនួនជាង ២,៥៩០តោន ដែលមានសមាជិកផលិតសរុប ៤៥៣គ្រួសារ នៅលើផ្ទៃដីជិត ២ពាន់ហិកតា។ នេះជាការបញ្ជាក់របស់លោក ឌៀប ចម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម លើកកម្ពស់កសិករ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករ និងជាអគ្គនាយកក្រុមហ៊ុនអឹមរុរ៉ាយស៍ បានលើកឡើងថា រយៈពេល ៤ ថ្ងៃ ក្រុមហ៊ុន បានទិញស្រូវតាមកិច្ចសន្យាជាង ២៥០០ តោន ប្រហែល ១០% នៃផែនការ ។ លោកឧកញ៉ា ក៏បានអគុណលោក កៅ ថាច់ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកធនាគអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលផ្តល់នូវថវិកាពង្រឹងឡរសម្ងួត និងទិញស្រូវ។ លើសពីនេះទៀត លោកឧកញ៉ា សុង សារ៉ន បានកោតសរសើ អភិបាលខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ជំរុញគាំទ្រ ជួយដល់ប្រជាកសិករ ក្នុងខេត្តព្រះវិហារ ដោយចុះជួបកសិករតាំងពីថ្ងៃច្រូតកាត់ទី១ (ថ្ងៃទី១៣ វិច្ឆការ) ក្រោមការជួយគាំទ្រពី លោកប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរពាណិជ្ជកម្ម អាជ្ញាធរតំបន់ សហគមន៍កសិកម្ម សហពភាព និងអង្គការដៃគូរទាំងអស់។
គិតត្រឹមឆ្នាំ២០២២នេះ ផ្ទៃដីដាំដុះស្រូវរដូវ វស្សានៅទូទាំងខេត្តព្រះវិហារ មានប្រមាណជាង ១០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលផលិតស្រូវ សរីរាង្គមានប្រមាណជា ២ម៉ឺនហិកតា មានកសិករផលិតប្រមាណ ៥ពាន់គ្រួសារ ដែលបានចុះកិច្ចសន្យាសម្រាប់លក់ទៅអោយ ក្រុមហ៊ុនចំនួន៤ លើបរិមាណជាង២៥,០០០តោន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជារកចំណូលបានជិត ២ ពាន់លានដុល្លារ ពីការនាំចេញទៅវៀតណាម កើនឡើងជាង ១០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆេះឃ្លាំងស្តុកស្នោ ១ កន្លែង យ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបដល់ដី ក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ


