សន្តិសុខសង្គម
សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់៧កន្លែងសង្ស័យយកឈើពីតំបន់ដែនជម្រកសត្វព្រៃព្រះរកា
កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារបានសហការគ្នាចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន៧កន្លែង ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ និងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយសង្ស័យដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃព្រះរកា។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ថា ការចុះបង្ក្រាបនេះក្រោមការសម្របសម្រួល និងដឹកនាំដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ចម្រុះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ រឹបអូសបានវត្ថុតាងបទល្មើសជាច្រើនប្រភេទ រួមទាំងឈើល្មើសច្បាប់រួមមាន ម៉ាស៊ីនជ្រៀក៤គ្រឿង ម៉ាស៊ីនភ្លើង១៥សេស ១គ្រឿង ម៉ាស៊ីនខ្យល់សម្រាប់បាញ់ថ្នាំ ១គ្រឿង ម៉ូទ័រកាត់៥គ្រឿង ម៉ូទ័រសម្លៀង១គ្រឿង ម៉ូទ័រឈួស ២គ្រឿង ម៉ូទ័រខាត់ ៥គ្រឿង ម៉ូទ័រស្វាន ៤គ្រឿង.ម៉ូទ័របុក ១គ្រឿង.តាបឈួសឈើ១គ្រឿង .ឈើអារជ្រៀកចម្រុះ៣២ដុំ និងក្តារ១០សន្លឹក។ វត្ថុតាងបទល្មើសទាំងអស់នេះ ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថាន (អូរកក់) និងនៅថ្នាលបណ្តុះកូនឈើក្រុងព្រះវិហារ។

សមត្ថកិច្ចបន្តថា ក្នុងចំណោមសិប្បកម្មទាំង៧នេះ មានម្ចាស់សិប្បកម្ម៤ទីតាំង បានសហការជាមួយសមត្ថកិច្ចបានល្អ និងចំនួន២ទីតាំងទៀត មិនបានសហការជាមួយសមត្ថកិច្ចនោះទេ ដោយដោះម៉ាស៊ីន និងវត្ថុតាងប្រព្រឹត្តបទល្មើសយកទៅលាក់ទុក និងជម្លៀសចេញពីទីតាំងដោយសុវត្ថិភាព។ ចំណែកសិប្បកម្ម ១កន្លែងទៀត ដែលស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ម្ចាស់សិប្បកម្មឈ្មោះ ទៀក តែម បានរារាំងមិនឲ្យសមត្ថកិច្ចដកហូតវត្ថុតាងល្មើសច្បាប់។

សូមជម្រាបផងដែរថា ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចម្រុះបានស្រាវជ្រាវអស់ជាច្រើនថ្ងៃរហូតឈានទៅដល់កំណត់មុខសញ្ញាទីតាំងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ ដែលសង្ស័យដឹកជញ្ជូនចេញពីតំបន់ដែនជំរកសត្វព្រៃព្រះរកា៕
អត្ថបទ៖ ជុន កុសល



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


