Connect with us

ព័ត៌មានជាតិ

ផ្ទៃដីដាំទុរេនក្នុងខេត្ត មានចំនួនរហូតដល់១២៣១ហិកតា

បានផុស

នៅ

ទុរេនកំពត ត្រូវបានមជ្ឈដ្ឋាននានា ចាត់ទុកជាទុរេនជាប់លំដាប់ថ្នាក់លេខ១ មានភាពល្បីល្បាញ ប្រកបដោយសក្តានុពល ថែមទាំងបានចាត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតទៀតផង ខណៈបច្ចុប្បន្នការដាំដុះទុរេន នៅក្នុងខេត្តនេះ ក៏មានច្រើនជាងមុនដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ភូមិសាស្ត្រជាច្រើននៅក្នុងខេត្តកំពត តែងចូលចិត្តប្រកបការងារដាំដំណាំទុរេន ពិសេសក្នុងភូមិសាស្ត្រស្រុកទឹកឈូ ព្រោះទុរេនកំពត មានហាងឆេងខ្ពស់ខុសពីទុរេន នៅតាមបណ្តាខេត្តនានា ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានឱ្យដឹងទៀតថា បច្ចុប្បន្នផ្ទៃដីដែលកសិករដាំទុរេន មានរហូត​ដល់ ១២៣១ហិកតា។លោកថា ក្រៅពីការដាំដុះទុរេន កសិកររមែងនាំគ្នាដាំដំណាំរួមផ្សំជាច្រើនប្រភេទទៀត ដែលធ្វើឲ្យពួកគាត់កាន់តែមានជីវភាពធូរធារ ដោយពុំបានទុកដីឲ្យនៅទំនេរឥតប្រយោជន៍នោះឡើយ។

ទាក់ទិននឹងការដាំដុះទុរេន នៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់និមួយៗ ពិសេសក្នុងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត បានឲ្យដឹងថា ការដាំទុរេនត្រូវមានការថែទាំហ្មត់ចត់ និងដាំក្នុង រយៈពេល៤ ទៅ៥ឆ្នាំ ទើបចាប់ផ្តើមទាញយកផលបណ្តើរៗ។កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត មានចាប់ផ្តើមពីខែមេសា បន្តរហូតដល់ចុងខែមិថុនា និងដល់ខែ កក្កដា ប៉ុន្តែក៏មានកន្លែងខ្លះប្រមូលផលនៅខែឧសភា ដែរ ខណៈតម្លៃជាមធ្យម ចាប់ពី២​ម៉ឺន​រៀល ក្នុង ១គីឡូក្រាម និងមានឈ្មួញមកម៉ៅបេះដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀត​ផង៕

អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៩ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម