Connect with us

សេដ្ឋកិច្ច

កសិដ្ឋាន៤០០ អាចចិញ្ចឹមខ្យងប័រ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានប្រមាណជាង ២តោន ក្នុងមួយខែ

បានផុស

នៅ

កសិដ្ឋាន ៤០០ ដែលមានទីតាំងស្ថិតនៅ ខេត្តមណ្ឌលគិរី ជាកសិដ្ឋានខ្នាតធំមួយ ដែលបានជួយដល់ការអភិវឌ្ឃលើវិស័យកសិកម្ម និងវារីប្បកម្ម ជាក់ស្ដែងកសិដ្ឋាននេះ អាចចិញ្ចឹមខ្យងប័រ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា បានប្រមាណជាង ២តោន ក្នុងមួយខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាច ឆន អាយុ៤៥ឆ្នាំ ជាម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្នកសិដ្ឋានរបស់លោក អាចមានលទ្ធភាពចិញ្ចឹមខ្យងប័រ បានប្រមាណជាង ២តោន ក្នុងមួយខែ នៃអាងចិញ្ចឹមសរុបជាង ៥០០អាង។

ទាក់ទងនឹងការចិញ្ចឹមខ្យងប័រនេះដែរ លោក ហាច ឆន បានឱ្យដឹងថា ទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ហាក់កំពុងមានតម្រូវការខ្ពស់ ពិសេសចំពោះប្រភេទខ្យង៣ប្រភេទ ក្នុងនោះរួមមាន៖ ខ្យងប័រ ខ្យងធូរេន និងខ្យងឈឺរី ដែលដំបូងឡើយខ្យងប្រភេទនេះ គឺមានតែនៅប្រទេសជប៉ុន និងប្រទេសថៃតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះ ខ្យងទាំងនេះ ក៏កំពុងមានវត្តមាននៅក្នុងកសិដ្ឋាន៤០០ របស់លោក ផងដែរ។

លោក ហាច ឆន បាន​ឱ្យដឹងទៀតថា សម្រាប់ការចិញ្ចឹមវិញ ខ្យង៣ប្រភេទនេះ វាមានលក្ខណៈបច្ចេកទេសចិញ្ចឹមងាយស្រួល ដោយប្រើរយៈពេលត្រឹមតែ២ខែ ក៏អាចប្រមូលផលបានយ៉ាងឆាប់រហ័ស។ ចំពោះតម្លៃវិញ មិនថាខ្យងប័រ ខ្យងធូរេន និងខ្យងឈឺរី កសិដ្ឋានរបស់លោក ហាច ឆន អាចលក់ចេញបានក្នុង១គីឡូក្រាម តម្លៃ១៥ដុល្លារ និងអាចឱ្យលោកអាចរកចំណូលចេញពីមុខរបរមួយនេះ ក្នុងមួយខែ រាប់ម៉ឺនដុល្លារ ផងដែរ។

លោក ហាច ឆន ក៏ស្នើលើកទឹកចិត្តដល់ប្រជាជនខ្មែរ ជាពិសេសម្ចាស់កសិដ្ឋានផ្សេងៗទៀត អាច​ងាកមកមើលមុខរបរចិញ្ចឹមខ្យង៣ប្រភេទនេះ ដើម្បីពង្រីកវិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជាឱ្យកាន់តែសម្បូរបែបជាងនេះទៅទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ បានបង្កើតឱ្យមានសមាជិកទូទាំង ២៥ ខេត្តក្រុង ដោយបង្រៀនអំពី​បច្ចេកទេស និងរបៀបរកទីផ្សារបន្ថែម ជាពិសេសមានការគាំទ្រពីសហព័ន្ធចំនួន ៥ ទៀតរួមមាន៖ សហព័ន្ធចិញ្ចឹម​មាន់ស្រែ និងបក្សី សហព័ន្ធចិញ្ចឹមព្រាប សហព័ន្ធវារីវប្បកម្ម សហព័ន្ធចឹញ្ចិមខ្ញាដំរី និងសហព័ន្ធចិញ្ចឹមកណ្ដុរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម