សេដ្ឋកិច្ច
អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់
អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អសម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ កំពុងមានតម្រូវការខ្ពស់ ខណៈមានព្រឹត្តិការណ៍សង្ក្រាន្ត និងបុណ្យចូលឆ្នាំខ្មែរ ក៏នឹងឈានជិតចូលមកដល់នាពាក់កណ្តាលខែមេសាខាងមុខនេះ។

លោក ហាក់ សេងហុង អាជីវករលក់សម្ភារតុបតែងលម្អសម្រាប់បុណ្យចូលឆ្នាំខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា ប៉ុន្មានថ្ងៃនេះ លោកសង្កេតឃើញមានអតិថិជន និងម៉ូយប្រចាំរបស់លោក បានមករកទិញសម្ភារៈសម្រាប់តុបតែងលម្អ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ យ៉ាងច្រើនកុះករ។

លោក បន្តថា ក្នុងចំណោមអតិថិជនទាំងអស់នោះ ភាគច្រើន មានតម្រូវការខ្លាំងទៅលើសម្ភារៈដូចជា៖ មួកស្លឹកត្នោត អង្គុញ ក្អម និងគោមសម្រាប់តាំងលម្អ ដើម្បីយកទៅតុបតែងផ្ទះ និងរៀបចំសង្ក្រាន្តផ្សេងៗតាមអង្គភាព និងសាលារៀន ជាដើម។ លោក ហាក់ សេងហុង ប្រាប់ឱ្យដឹងទៀតថា ក្នុងមួយថ្ងៃ លោកអាចលក់សម្ភារទាំងនេះ បានជាង៣០០ ទៅតាមប្រភេទនីមួយៗ ដោយមិនរាប់បញ្ចូលជាមួយគ្នា នោះឡើយ។


ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងធ្វើការប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសាខាងមុខនេះ ដែលរាល់ពលរដ្ឋកម្ពុជានឹងធ្វើការជួបជុំក្រុមគ្រួសារនាស្រុកកំណើតរៀងៗខ្លួន និងដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស។
អ្នកស្រី ធានី អ្នកលក់សម្ភារតុបតែងលម្អ ម្ដុំវិទ្យាល័យបាក់ទូក ប្រាប់ឱ្យដឹងដែរថា សម្រាប់ចុងខែមីនានេះ ឃើញថា មានអតិថិជនត្រូវការសម្ភារផ្សេងៗដែលទាក់ទងនឹងបុណ្យចូលឆ្នាំខ្មែរ និងសម្រាប់ព្រឹត្តិការណ៍សង្រ្កាន្ត តាមសាលារៀន ឬសាកលវិទ្យាល័យ។

អ្នកស្រី បន្តថា ក្នុងមួយថ្ងៃ អ្នកស្រី លក់សម្ភារៈតុបតែងលម្អទាំងនេះ បានប្រមាណរាប់រយគូ ក្នុងនោះមានដូចជា៖ គោម ក្អម ខ្សែពួរ និងអក្សរសួស្ដីឆ្នាំថ្មី ជាដើម។

យ៉ាងណាមិញ លោក សរ សុខហេង អ្នកលក់សម្ភារតុបតែងលម្អ ក្នុងផ្សារអូរឫស្សី ក៏បានប្រាប់ឱ្យដឹងដូចគ្នាដែរថា សម្រាប់ឆ្នាំ មិនខុសគ្នាប៉ុន្មានពីឆ្នាំមុនៗ ឃើញថាសម្បូរអតិថិជន និងម៉ូយៗ មកទិញសម្ភារតុបតែងលម្អ ដើម្បីយកទៅតាំងលម្អគេហដ្ឋាន និងខ្លះទៀតក៏យកទៅលក់បន្តតាមបណ្ដាខេត្តផ្សេងៗ ជាដើម៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


