ជីវិតកម្សាន្ដ
ភ្នែករបស់តួអង្គ យ៉ាងគួរ ជំនាន់ឆ្នាំ៩៥ វិះនឹងពិការ បើព្យាបាលមិនទាន់ពេល
នៅក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗនេះ តារាសម្តែងហុងកុង Louis Koo មិនស្ទាក់ស្ទើរក្នុងការចែករំលែកដោយត្រង់ថា retina (ជាស្រទាប់ងាយទទួលពន្លឺនៅខាងក្រោយភ្នែក) នៃភ្នែកខាងស្តាំរបស់គាត់មានរន្ធពីរ ដែលមើលឃើញផ្សែងឬស្នាមខ្មៅនៅក្នុងភ្នែក ដោយត្រូវតែទទួលការវះកាត់ជាបន្ទាន់។

អតីតតួអង្គយ៉ាងគួរ ជំនាន់ឆ្នាំ១១៩៥ រូបនេះបាននិយាយបន្តទៀតថា ក្រោយពេលវះកាត់រួចរាល់ ក្រុមគ្រូពេទ្យតម្រូវឲ្យលោកសម្រាកមួយសប្តាហ៍ពេញ ព្រមទាំងពាក់ Contact Lenses និងមិនអាចជិះយន្តហោះក្នុងកំឡុងពេលនេះបានដាច់ខាត។
យោងតាម 163 អ្នកជំនាញវេជ្ជសាស្ត្របាននិយាយថា នេះគឺជាបញ្ហាធ្ងន់ធ្ងរ ប្រសិនបើមិនព្យាបាលភ្លាមៗទេ តារាសម្តែងហុងកុង អាចងងឹតភ្នែកបាន។ ហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ស្ថានភាពគួរឲ្យព្រួយបារម្ភរបស់គាត់នាពេលបច្ចុប្បន្ននេះ ត្រូវគេជឿថា ជាឧបទ្ទវហេតុកាលពីកំឡុងឆ្នាំ ២០១៧។
រម្លឹកទៅកាន់កាលណោះ លោក Louis Koo កំពុងថតកុន ប៉ុន្តែត្រូវរបួសភ្នែកស្តាំ និងត្រូវដេរ ៨ ថ្នេរ។ បន្ទាប់មក តារាសម្តែងជើងចាស់បានព្រងើយកន្តើយចំពោះមុខរបួសដែលមិនបានព្យាបាលទាន់ពេលវេលា ហើយបែរជាហោះទៅប្រទេសនូវែលសេឡង់ ដើម្បីបន្តការថតភាពយន្តទៅវិញ។
ប្រធានសមាគមសិល្បករហុងកុងរូបនេះ ក៏បាននិយាយដោយត្រង់ពីទស្សនៈការងារផ្ទាល់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «គោលការណ៍របស់ខ្ញុំសម្រាប់ដោះស្រាយការងារគឺ៖ កុំបណ្តោយឲ្យការងារមានគំនរ កុំបង្អង់យូរ។ សហការីរបស់ខ្ញុំ និងខ្ញុំនឹងរាយបញ្ជីកិច្ចការដែលត្រូវធ្វើ រៀបចំវាតាមអាទិភាព ដើម្បីបំពេញឲ្យមានប្រសិទ្ធភាពបំផុត»។
នេះមិនមែនជាលើកទីមួយទេ ដែល Louis Koo មានបញ្ហាសុខភាព។ កាលពីឆ្នាំ ២០១៨ លោកបានទម្លាយថា ខ្លួនមានឆ្អឹងខ្នងមាត់ស្បូនរអិលគម្លាត ១សង់ទីម៉ែត្រ សង្កត់សរសៃប្រសាទ បណ្តាលឲ្យម្រាមដៃទាំង ១០ ខ្វិន។ គាត់ត្រូវទៅសហរដ្ឋអាមេរិកដើម្បីធ្វើការវះកាត់ ដើម្បីជំនួសឆ្អឹងកងស្ថិតនៅ C5 និង C6 (វាមានទីតាំងនៅពីលើស្មា ហើយទ្រទ្រង់ និងភ្ជាប់លលាដ៍ក្បាល)។
តារាសម្តែង Louis Koo បានធ្វើសកម្មភាពក្នុងវិស័យកម្សាន្តអស់រយៈពេល ៣០ ឆ្នាំមកហើយ ហើយមានភាពល្បីល្បាញនៅលើប៉ុស្តិ៍ទូរទស្សន៍ TVB ជាច្រើន។ លោកក៏ជាសិល្បករហុងកុងដែលបានសម្តែងក្នុងខ្សែភាពយន្តច្រើនជាងគេ រហូតគេដាក់រហ័សនាមថា ស្ដេចកម្សាន្តភាពយន្តហុងកុង។ យ៉ាងណា នាប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុសបានប្រើប្រាស់លុយផ្ទាល់ខ្លួន ហើយបានអំពាវនាវឲ្យវិនិយោគបង្កើតការងារឲ្យបុគ្គលិក ខណៈពេលដែលផលិតកម្មភាពយន្តកំពុងស្ថិតក្នុងវិបត្តិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជោគជ័យលើអាជីពសម្ដែងមិនអស់ចិត្ត Park Bo Gum នៅឆ្លៀតរកលុយពីអចលនទ្រព្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


