សេដ្ឋកិច្ច
អ្នកលក់សម្លៀកបំពាក់ មុនចូលឆ្នាំខ្មែរ អតិថិជនមានតម្រូវការច្រើនគួរសម
អាជីវករដែលជាអ្នកលក់សម្លៀកបំពាក់ និងស្បែកជើងក្នុងផ្សារធំថ្មី និងផ្សារបឹងកេងកង បានប្រាប់ឱ្យដឹងថា មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ការលក់ដូររបស់ពួកគាត់ហាក់សម្បូរភ្ញៀវ និងអតិថិជនច្រើនគួរសមជាងថ្ងៃធម្មតា។

អ្នកស្រី ណាសា ម្ចាស់តូបលក់សម្លៀកបំពាក់ ក្នុងផ្សារធំថ្មី បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី០៣ ខែមេសា នេះថា មួយរយៈពេលចុងក្រោយ ពិសេសនៅដើមខែមេសានេះ អាជីវកម្មលក់សម្លៀកបំពាក់របស់អ្នកស្រី សង្កេតឃើញមានភ្ញៀវទេសចរ និងអតិថិនខ្មែរ ជាច្រើនគួរសម បានមកអញ្ជើញទិញសម្លៀកបំពាក់ទៅចូលរួមកម្មវិធីផ្សេងៗ និងខ្លះទៀតទិញសម្លៀកបំពាក់ ដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ។

អ្នកស្រី បន្តថា ជាទូទៅ អតិថិជន មកទស្សនាកម្សាន្តផ្សារធំថ្មី និងដើរទិញអីវ៉ាន់ផ្សេងៗ នៅចន្លោះម៉ោង១០ព្រឹក រហូតដល់ម៉ោង ៥កន្លះល្ងាច។ វត្តមានរបស់ភ្ញៀវទេសចរ និងអតិថិជនទាំងនេះ នាំឱ្យការលក់របស់អាជីវករទំាងអស់ក្នុងផ្សារធំថ្មីទាំងមូល មានស្ថានភាពល្អប្រសើរបានមួយកម្រិត នេះបើធៀបនឹងថ្ងៃធម្មតា។

ជាមួយគ្នានោះ អាជីវករជាអ្នកលក់កាបូប ក្នុងផ្សារធំថ្មីដូចគ្នា សុំមិនបញ្ចេញឈ្មោះ ក៏បានប្រាប់ កម្ពុជាថ្មី ថា តូបលក់កាបូបរបស់អ្នកស្រី បច្ចុប្បន្នមិនសូវសម្បូរភ្ញៀវ ឬអតិថិជន ដូចកាលពីមុនជំនាន់ឆ្នាំ២០១៩ នោះឡើយ។ អ្នកស្រី បញ្ជាក់ថា៖ «កាលមុនកូវីដ-១៩ ស្ថានភាពការលក់ដូរហាក់ប្រសើរ ដល់ក្រោយកូវីដ ដូចរៀងយ៉ាប់បន្ដិច»។

ទោះជាយ៉ាងណាក៏ដោយ អាជីវករលក់រូបនេះ នៅតែញញឹម ដោយដាក់ក្ដីសង្ឃឹមខ្ពស់ថា «ការរកស៊ីមានតែប៉ុណ្ណឹង! ជួនលក់ដាច់ ជួនក៏ស្ងាត់ជ្រាបដូចឃើញជាក់ស្ដែងស្រាប់!»។
យ៉ាងណាមិញ អ្នកនាង ស្រីទូច អាជីវករលក់ស្បែកជើង ក្នុងផ្សារបឹងកេងកង ក៏បានប្រាប់ឱ្យដឹងដូចគ្នាដែរថា ចូលមកដល់ដើមខែមេសានេះ ការលក់ដូរហាក់មានភាពប្រសើរបន្តិច នេះក៏ដោយសារតែអតិថិជនកំពុងមានតម្រូវការទិញសម្លៀកបំពាក់ និងស្បែកជើង ដើម្បីទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។

អ្នកនាង បានឱ្យដឹងទៀតថា ថ្ងៃធម្មតាការលក់ស្បែកជើងរបស់អ្នកនាង លក់បានត្រឹមចន្លោះពី ៨គូ ទៅ១០គូ តែប៉ុណ្ណោះ ប៉ុន្តែចូលមកដល់ដើមខែមេសានេះ ការលក់ដូរស្បែកជើងនៅតូបអ្នកនាង បានកើនឡើងបន្ដិច ជាក់ស្ដែង ក្នុងមួយថ្ងៃ អ្នកនាង អាចលក់ស្បែកជើងបុរសនារី បានចន្លោះពី ១៥គូ ទៅ២០គូ ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


