ព័ត៌មានអន្ដរជាតិ
ចិនជំរុញអាមេរិកឱ្យបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែថា ខ្លួនត្រៀមរួចរាល់ដើម្បីតតាំង
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានជំរុញអាមេរិកស្វែងរកដំណោះស្រាយរួមជាមួយចិន និងបន្តការរួមរស់ដោយសន្តិភាព ប៉ុន្តែព្រមានថា ចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីតតាំងក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងតែឡើងកម្ដៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈមួយនាទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ លោក Xie បាននិយាយថា ពន្ធគយនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោក និងទាក់ទាញរូបភាពដូចគ្នាទៅវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងអូសបន្លាយ (Great Depression) និងពន្ធសហរដ្ឋអាមេរិកដាក់ក្នុងឆ្នាំ ១៩៣០។ នេះបើតាមព័ត៌មានលម្អិតបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន។
លោក Xie បាននិយាយថា ភាពសុខដុមរមនាគួរតែដឹកនាំទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំង ២ ដោយ «យើងគួរបន្តការរួមរស់ដោយសន្តិវិធី ជាជាងការប៉ះទង្គិចគ្នា ហើយជួយគ្នាទៅវិញទៅមកឱ្យជោគជ័យ ជាជាងជាប់ក្នុងសេណារីយ៉ូចាញ់ឈ្នះ»។
គួរគូសបញ្ជាក់ថា សង្រ្គាមពាណិញ្ជកម្មចិន និងអាមេរិកបានផ្ទុះឡើងជាថ្មីខ្លាំង ក្រោមគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ។ អាមេរិកបានដាក់ពន្ធលើទំនិញចិនរហូតដល់ ១៤៥ ភាគរយ ដែលធ្វើឱ្យពន្ធលើមុខទំនិញមួយចំនួនឡើងរហូតដល់ ២៤៥ ភាគរយ។ ជាការសងសឹក ចិនដំឡើងត្រឹម ១២៥ ភាគរយ ហើយប្ដេជ្ញាថាឈប់ខ្វល់លើការដំឡើងពន្ធរបស់អាមេរិក ប៉ុន្តែថា ខ្លួននឹងចាត់វិធានការការពារផលប្រយោជន៍ផ្សេងៗ។ បច្ចុប្បន្ននេះ គេមិនទាន់ឃើញមានគំរោងចរចាដោះស្រាយកម្រិតខ្ពស់រវាងប្រទេសទាំង២ នៅឡើយទេ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


