ព័ត៌មានអន្ដរជាតិ
ថៃ៖ មាតុភូមិនិវត្តន៍របស់ពលករចំណាកស្រុកខ្មែរ នឹងប៉ះពាល់ដល់វិស័យសំណង់ និងផ្លែឈើថៃ
សភាពាណិជ្ជកម្មថៃ និងភាគីពាក់ព័ន្ធផ្សេងៗ បានព្រមានថា ការធ្វើមាតុភូមិនិវត្តន៍របស់ពលកររបស់កម្ពុជា អាចនឹងប៉ះពាល់ដល់វិស័យសំណង់ និងផ្លែឈើ ហើយជំរុញឱ្យមានដំណោះស្រាយឱ្យបានឆាប់ ដើម្បីបញ្ចៀសការខាតបង់សេដ្ឋកិច្ចកាន់ធំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ថ្ងៃចន្ទ ១៦ មិថុនា នេះ។

ការសម្ដែងក្ដីបារម្ភនេះ ធ្វើឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជាជំរុញការអំពាវនាវឱ្យពលករចំណាកស្រុកខ្មែរវិលត្រឡប់ចូលមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្ដេញចេញ និងប្រមាថ ដោយរំពឹងថា ភាពតានតឹងកម្ពុជា-ថៃ និងបន្តអូសបន្លាយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសត្រៀមខ្លួនពីការទទួលពលករខ្មែរមកវិញ រួមទាំងការសម្របសម្រួលការធ្វើដំណើរពីព្រំដែន និងឯកសារបញ្ជាក់អត្តសញ្ញាណ ការស្វែងរកឱកាសការងារ និងដំណោះស្រាយសេដ្ឋកិច្ចសម្រាប់ពលករផ្សេងៗ។
ខណៈមានក្ដីព្រួយបារម្ភពីការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានថ្លែងថា ថៃគ្មានគម្រោងចាប់បញ្ចូលពលករបរទេសទៅស្រុកកំណើតរបស់ពួកគេវិញនោះទេ។
បើតាមក្រសួងការងារថៃ បច្ចុប្បន្នមានពលករខ្មែរប្រមាណ ៥០ ម៉ឺននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ និងត្រូវបានបែងចែកជា ៤ ក្រុម ដែលរួមមាន ពលករក្រោមការអនុញ្ញាតរបស់គណៈរដ្ឋមន្រ្តី ក្រុមពលករគ្មានឯកសារ ពលករឆ្លងដែនតាមរដូវកាល និងពលករក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នា (MOU) ថៃ-កម្ពុជា។
ប្រភពពីសភាពាណិជ្ជកម្មថៃ បានឲ្យដឹងថា ភាពតានតឹងរវាងថៃ និងកម្ពុជា បានបង្កក្តីបារម្ភយ៉ាងខ្លាំងក្នុងវិស័យឯកជន។ ធុរកិច្ចថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលទាំង ២ ដោះស្រាយជម្លោះឱ្យបានឆាប់រហ័សតាមរយៈការសន្ទនាការទូត ដោយព្រមានថា ភាពមិនច្បាស់លាស់ដែលអូសបន្លាយ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំង២ ដែលពឹងផ្អែកខ្លាំងលើគ្នាទៅវិញទៅមកសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមការសរសេររបស់ The Nation។

ប្រភពបានបន្ថែមថា ការអំពាវនាវរបស់កម្ពុជាឱ្យត្រឡប់មកស្រុកកំណើតវិញ អាចប៉ះពាល់ដល់វិស័យសំណង់នៅប្រទេសថៃ ដែលមានពលករខ្មែរច្រើនគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ កង្វះខាតនេះ អាចនឹងត្រូវបានប៉ះប៉ូវដោយកម្មករមកពីប្រទេសជិតខាងផ្សេងទៀត។ យ៉ាងណាមិញ ការខាតបង់ពីការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរ អាចនៅតែធ្ងន់ធ្ងរ។
ចំណែកឯប្រធានសភាពាណិជ្ជកម្មថៃ ប្រចាំខេត្ត ច័ន្ទបុរី លោក Ukris Wongthongsalee វិញ ក៏បានសម្តែងការព្រួយបារម្ភផងដែរ ដោយកត់សម្គាល់ថា កម្មករកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មរបស់ខេត្ត ជាពិសេសការប្រមូលផលផ្លែឈើ ការតម្រៀប និងការវេចខ្ចប់។ កម្លាំងពលកម្មកម្ពុជា រួមចំណែកជាង ៨០ ភាគរយ នៃកម្លាំងពលកម្មផ្នែកកសិកម្មក្នុងខេត្ត។
លោកបន្តថា៖ «ការបិទច្រកព្រំដែន មិនគ្រាន់តែប៉ះពាល់ដល់តួលេខពាណិជ្ជកម្មប៉ុណ្ណោះទេ វាប៉ះពាល់ផ្ទាល់ដល់កម្លាំងពលកម្មកម្ពុជា ដែលធ្វើការក្នុងរោងចក្រកែច្នៃផ្លែឈើរបស់ខេត្តច័ន្ទបុរី»៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


