Connect with us

កូវីដ-១៩

វិធានការកូវីដថ្មី! វៀតណាម គ្រោងឲ្យជនបរទេសពាក់ “ខ្សែជើងអេឡិចត្រូនិច” ដើម្បីតាមដាន

បានផុស

នៅ

ខ្សែជើងអេឡិចត្រូនិច អាចត្រូវបានប្រើដើម្បីឃ្លាំមើលអ្នកជំនាញបរទេស នៅពេលពួកគេមកដល់ និងក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងប្រទេស វៀតណាម។

គណៈកម្មាធិការមួយបាននិយាយថា ការផ្ទុះឡើងនៃករណីឆ្លងក្នុងសហគមន៍ ដែលកំពុងកើតមាន បានបង្ហាញពីការត្រួតពិនិត្យខាងវេជ្ជសាស្ត្រដ៏ធូររលុងចំពោះអ្នកដែលធ្វើចត្តាឡីស័ករួចរាល់។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានស្នើសុំដល់អ្នកមកដល់ទាំងអស់ ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ប៉ុន្តែកាលពីសប្តាហ៍មុន ពលករចំណាកស្រុកម្នាក់មកពីប្រទេសជប៉ុន និងអ្នកជំនាញចិនមួយក្រុម ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ទោះបញ្ចប់រយៈពេលធ្វើចត្តាឡីស័ក២សប្តាហ៍ក៏ដោយ។

Vietnam mulls using electronic tagging on foreign arrivals

ក្រសួងសុខាភិបាលបាននិយាយថា ចាប់ពីថ្ងៃអង្គារតទៅ បុគ្គលដែលបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នឹងមិនត្រូវបានអនុញ្ញាតឲ្យចេញភ្លាមៗនោះទេ។ ប៉ុន្តែក្រសួងមិនទាន់បញ្ជាក់ពីរយៈពេលនៃការបន្តនៅឡើយទេ។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ដែលជាប្រមុខគណៈកម្មាធិការជាតិ សម្រាប់ការការ​ពារនិងគ្រប់គ្រងជំងឺកូវីដ-១៩បាននិយាយថា “អាជ្ញាធរមូលដ្ឋានរួមទាំងមន្រ្តីប៉ូលិសនិងបុគ្គលិ​កពេទ្យផងដែរ ត្រូវតែនាំអ្នកដែលធ្វើចត្តាឡីស័ករួច ទៅកន្លែងស្នាក់នៅរបស់ពួកគេនិងជូនដំ​ណឹងដល់ពួកគេឲ្យបានពេញលេញ នូវអ្វីដែលពួកគេគួរតែធ្វើនៅក្នុងរយៈពេល១៤ថ្ងៃទៀត”។

VOV, VOVworld, National Steering Committee for COVID-19 Prevention and Control, monitor, electronic tagging, foreign experts, Vietnam, National Steering Committee for COVID-19 Prevention and Control, monitor, electronic tagging, foreign experts, Vietnam

លោកនិយាយថា មុខជំនួញណាដែលអញ្ជើញអ្នកជំនាញបរទេសមក ត្រូវតែធានាថា អ្នកជំនាញទាំងនេះ បានអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការ ជំងឺរាតត្បាត។

លោក Dam គូសបញ្ជាក់ថា បើទោះបីជាមានភាពស្មុគស្មាញក៏ដោយ ជំងឺរាតត្បាតកូវីដ-១៩ បានស្ថិតក្រោមការគ្រប់គ្រងនៅក្នុងប្រទេសវៀតណាម ប៉ុន្តែសកម្មភាពចាំបាច់បន្ថែមទៀតត្រូវតែធ្វើឡើង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Explorer

ចុចអាន៖ ឆ្លងមនុស្សមិនអស់ចិត្ត ជំងឺកូវីដ ១៩ ឆ្លងទាំងសត្វតោ ៨ ក្បាលទៀតនៅឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម