ជីវិតកម្សាន្ដ
គ្រូពេទ្យម្នាក់ទម្លាយមូលហេតុដែល សុទ្ធ បញ្ចកា ដកពាក្យបណ្តឹង អេដវីន
ករណីរឿងរ៉ាវរបស់តារាសម្តែងប្រុសលោកអេដវីន ដែលបានប្រើហិង្សាវាយដំលើនារីគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចកា បណ្តាលឲ្យមានរបួសស្នាមសុះសាច់បង្កការភ្ញាក់ផ្អើលនោះ ទីបំផុត អេដវីន ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។
បើតាមការបញ្ជាក់ ការឃុំខ្លួនបណ្តោះអាសន្នរបស់តារាប្រុសលោក អេដវីន នេះគឺធ្វើឡើងដោយមានជាប់បណ្តឹងពីរករណី និងបណ្តឹងអាជ្ញាផងដែរ ខណ:គូស្នេហ៍ សុទ្ធ បញ្ចកា បានព្យាយាមដកពាក្យបណ្តឹងវិញប៉ុន្តែនៅតែមិនអាចគេចផុតពីការឃុំខ្លួននៅឡើយទេ។

ដោយឡែកស្របពេលដែលរឿងរ៉ាវនេះនៅតែមានការតាមដានរបស់មហាជននោះ ក៏ស្រាប់តែប្រភពថ្មីមួយទៀតបានទម្លាយពីមូលហេតុដែលអ្នកនាង សុទ្ធ បញ្ចាកា សម្រេចដកពាក្យបណ្តឹង អេដវីន។
លោកគ្រូពេទ្យម្នាក់ឈ្មោះថា ហ៊ាង រតនា បានរៀបរាប់ថា សុំនិយាយបន្តិចព្រោះខ្ញុំអ្នកដឹងរឿងហើយក៏ប្រហែលជាអាចធ្វើអោយអ្នកជំងឺ Panhchaka June សុទ្ធ បញ្ចកា គាត់បានធូរស្រាលផ្លូវចិត្តខ្លះ។
លោកបន្តថា តាមពិតគាត់សម្រេចដកពាក្យបណ្តឹងវិញដោយសារតែគាត់អាណិតម្តាយ អេដវីន ពេក ព្រោះម្តាយអេដវីនកំពុងមានជំងឺមហារីកមាត់ស្បូនធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ គាត់ក៏បានសុំអង្វរ បញ្ចកាអោយដកពាក្យបណ្តឹងទាំងខ្លួនកំពុងជាប់សេរ៉ូម និងជាប់សុងនោមតាមខ្លួន។

គ្រូពេទ្យរូបនេះនិយាយទៀតថា ដោយអាណិតអ៊ុំស្រីពេក ខ្លាចមិនបានឃើញមុខកូនលើកចុងក្រោយគាត់ក៏សម្រេចដកពាក្យបណ្តឹងទៅ (គ្មានហេតុផលអីផ្សេងទៀតទេ) តែរឿងតុលាការដោះលែង ឬមិនដោះលែងជាឆន្ទានុសិទ្ធិរបស់តុលាការ ព្រោះមិនដឹងថា គាត់ជាប់បណ្តឹងអាជ្ញាដែរឬក៏អត់ទេ។
សូមជម្រាបថា តារាសម្តែងលោក អេដវីន នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធ នាគារព្រៃស ឃុំខ្លួនបណ្តោះអាសន្ន។ ការបញ្ជូនខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៤៤ ៣៥”ញ”ដ.ឃ.ដចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១របស់សាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់