ជីវិតកម្សាន្ដ
អេដ វីន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ខណៈ សុទ្ធ បញ្ចកា បង្ហាញការឈឺចាប់ខ្លាំង
តារាសម្តែងប្រុសលោក អេដ វីន បន្ទាប់ពីត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសរយ:ពេលប្រមាណ២ខែពេលនេះ ស្រាប់តែមានការបង្ហើបថា លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ នេះបើយោងតាមការឲ្យដឹងពីអតីតសង្សារអ្នកនាង សុទ្ធ បញ្ចកា។
អ្នកនាង សុទ្ធ បញ្ចកា បានលើកឡើងថា លោក អេដ វីន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយ។ប៉ុន្តែលោក អេដ វីន ក្រោយដោះលែងនៅក្រៅឃុំ គឺពេលនេះមិនបានមករួមរស់ ឬត្រូវគ្នាជាមួយនាងវិញទេ ពោលគឺ អេដ វីន បានវិលត្រឡប់ទៅសាងសេចក្តីសុខជាមួយអតីតគូស្នេហ៍ចាស់វិញ។

ដោយសារតែហេតុផលនេះហើយទើបអ្នកនាង សុទ្ធ បញ្ចកា បានទម្លាយសាររៀបរាប់ពីរឿងក្នុងចិត្តយ៉ាងវែងអន្លាយធ្លាប់សាងសេ្នហាជាមួយលោក អេដ វីដ កន្លងមក។
អ្នកនាង សុទ្ធ បញ្ចកា បានបញ្ជាក់នៅក្នុងសំណេរដ៏ឈឺចាប់នោះថា អីដែលហួសចិត្តគឺគេនៅក្រៅឃុំបណ្តោះអាសន្នទេ តែធម្មតាមិនអាចដើរហើរសេរីទេ តែគេនិងគូស្នេហ៍គេជិះឡានឌុបគ្នានៅម្តុំផ្សារដើមគរធម្មតាដូចគ្មានរឿងអី្វកើតឡើង ។

បញ្ចកា បន្ថែមថា ប្រាប់ទៅ អេដ វីន ផង ខ្ញុំលែងឈឺហើយ ដល់វេនដែលខ្ញុំសងទាំងការទាំងដើម។ ខ្ញុំដឹងថា ពេលនេះគេនៅក្រៅឃុំ សុវត្ថិភាពខ្ញុំមិនល្អទេ ដូច្នេះខ្ញុំនឹងដាក់ពាក្យបណ្តឹងការពារគ្រួសារនិងកូនអោយហើយ។ គេសួរថា បណ្តឹងអាជ្ញាជាប់គុកតែ២ខែទេហី ជាក់ស្តែងតាមច្បាប់ពី២ឆ្នំាំទៅ៥ឆ្នាំតើ។
គួររម្លឹកថា តារាសម្តែងលោក អេដ វីន នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារព្រៃស ឃុំខ្លួនបណ្តោះអាសន្ន។ ការបញ្ជូនខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៤៤៣ ៥” ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១របស់សាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ