Connect with us

ជីវិតកម្សាន្ដ

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ផលិតករ សិល្បករ​គាំទ្រ​វត្តមាន​រោងភាពយន្ត​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា

បានផុស

នៅ

​ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ប្រកាស​បើក​ឲ្យ​ដំណើរការ​សាកល្បង​រោងភាពយន្ត​អន​ឡាញ​ដំបូង​គេ​នៅ​កម្ពុជា ​ដែល​បង្កើត​ដោយ​កូន​ខ្មែរ​មាន​ឈ្មោះថា Angkor DC​ កាលពីពេល​ថ្មីៗ​នេះ​គេ​ឃើញ​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានេះ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ផលិតករ​ឈានមុខ​និង​សិល្បករ​ល្បីល្បាញ​នៅ​កម្ពុ ជា​ក៏​សុទ្ធតែ​បានបង្ហាញ​ពី​ការគាំទ្រ​ពេញទំហឹង​ចំ ពោះ​ការបង្កើត​រោងភាពយន្ត​ឌីជីថល​ទំនើប​និង​ងាយ​ស្រួល​នេះ​។

ការគាំទ្រ​នេះ​បាន​បង្កើត​ក្តី​សង្ឃឹម​ចុងក្រោយ​របស់​ផលិតករ​សិល្បករ ក្រោយពី​រោងភាពយន្ត​នៅ​កម្ពុជា​ដែល​ជា​ទីផ្សារ​សំខាន់បំផុត​របស់​ផលិតករ​បាន ផ្អាក​ដំណើរ​អស់​រយៈពេល​២​ឆ្នាំ​ព្រោះតែ​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នោះ​។ គេហទំព័រ​ផ្លូវការ​របស់ AngkorDC​បានប្រកាស​អំពី​ការថ្លែងអំណរគុណ ដល់​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: មន្ត្រី​ក្រ​សួង​វប្បធម៌ ប្រធាន​សមាគមន៍​ភាព​យន្ត ផលិតករ​សិល្បករ​ដែល​បង្ហាញ​អំពី​ការគាំទ្រ​លើកទឹកចិត្ត​ចំ ពោះ​ការបង្កើត​រោងភាពយន្ត​ឌីជីថល​ខាងលើ​។

ការ​បញ្ជាក់​នេះ​ផងដែរ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការងារ​នេះ​និង​ចាត់ទុក ថា​ជាការ​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​ការផលិត​ភាពយន្ត​ខ្មែរ ឲ្យ​បាន​កាន់​តែ​ច្រើន និង​មាន​គុណភាព​ខ្ពស់ និង​អាចបំពេញ​តំរូវការ​របស់​ទស្សនិក​ជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែលមាន​បំណង​ចង់​ទស្សនា​ភាពយន្ត​ខ្មែរ​នោះ​។

សូមបញ្ជាក់​ថា ​ការប្រកាស​អំពី​ការ​បើក​ដំណើ​រ​ការសាកល្បង​រោងភាពយន្ត​ឌីជីថល​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៧​ខែកក្កដា ​ឆ្នាំ​២០២១​នេះ។ ​នេះ​បាន​ចាត់ទុកថា​ជា​របត់​ថ្មី​សម្រាប់​ការ​អភិវ​ឌ្ឍន៍​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​និង​ជាការ​សម្រប​ខ្លួន​ក្នុង​បរិបទ​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេច​តេជោថា​ការ​ភៀសសឹករបស់ពលរដ្ឋ​ខ្មែរ​បង្ហាញច្បាស់ពីចរិតឈ្លានពាន​របស់ថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត ចន ណារិទ្ធ ចុះសិក្សាស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០

hun sen
នយោបាយ៨ ម៉ោង មុន

សម្ដេចតេជោ៖ ​បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវខ្ញុំ​អត់​មាន​ជម្រើស​អ្វី​ក្រៅពីតទល់​ជា​មួយ​អ្នក​ឯងទេ!

ហ៊ុន សែន
នយោបាយ៩ ម៉ោង មុន

សម្ដេចតេជោព្រមានលាតត្រដាងអំពើក្បត់របស់លោក ថាក់ស៊ីន

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុនរុករកប្រេងលំដាប់ពិភពលោករបស់អាមេរិក ប្តេជ្ញាធ្វើការជាមួយ​កម្ពុជា​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Hegseth គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ផែថងថាន «បារម្ភ» ពីផល​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​ថៃ និង​កម្ពុជា ​ដោយសារ​ការ​បិទ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម