ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ចាប់ផ្តើមទទួលពាក្យចូលរៀនវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា ២០២៥
នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា ២០២៥ (Cambodia Film Lab2025) ដោយចាប់ផ្តើមទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជនដែលស្រលាញ់វិស័យភាពយន្ត។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើ ការសរសេរអត្ថបទភាពយន្ត (Scipt), ការដឹកនាំរឿង (Directing), ការរៀបចំប្លង់ថត (Cinematography) ព្រមទាំងជំនាញមួយចំនួនទៀតដូចជា ការតុបតែងលើឆាក (Arts and Pop), ការដំឡើង និងកែពណ៌រូបភាព (Editing/ Color grading) និងការផ្គុំសម្លេង (Sound mixing)។
បើកទទួលពាក្យចូលរៀន ចាប់ពី ថ្ងៃទី១-២០ ខែមិថុនា ឆ្នាំ ២០២៥ និងបិទទទួលពាក្យចូលរៀន ម៉ោង ៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥។ ប្រកាសលទ្ធផលបេក្ខជនដែលជាប់ជាស្ថាប នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងចាប់ផ្តើមចូលរៀនពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។

ចំពោះលក្ខខណ្ឌនៃការចូលរួម សញ្ជាតិខ្មែរ មានអាយុចាប់ពី ២០ឆ្នាំ ដល់ ៣៥ឆ្នាំ, មានបទពិសោធន៍ខ្លះ ឬមានចំណេះដឹងមូលដ្ឋានក្នុងវិស័យភាពយន្ត ឬប្រពន្ឋ័ផ្សព្វផ្សាយ៕
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


