វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ គ្រោងដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ នាពេលខាងមុខ។ នេះបើតាមក្រសួងវប្បធម៌។

ក្រសួងបានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំសមាសភាពក្រុមកាងារ និងស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការដាក់បញ្ចូលស្ថានីយភ្នំដា និងអង្គរបុរី ស្ថិតនៅខេត្តតាកែវ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ។

ចំពោះកិច្ចប្រជុំ មានការចូលរួមពីសមាភាពនៃក្រសួង និងស្ថាប័នចំនួន១១ ដែលមានរដ្ឋលេខាធិការតំណាងក្រសួងពាក់ព័ន្ធ និងការចូលរួមពី អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ផងដែរ។
ភ្នំដា គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រមួយកន្លែង ដែលស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ ភ្នំដា មានចម្ងាយ ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


