Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង ខ្ញុង ត្រូវអ្នកសិល្ប:ដូចគ្នាបង្ហោះទារលុយ ផ្អើលពេញហ្វេសប៊ុក

បានផុស

នៅ

តារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានធ្វើឲ្យមហាជន និងអ្នកសិល្ប:ដូចគ្នាមានការភ្ញាក់ផ្អើលខ្លាំង ខណ:សុខៗស្រាប់តែត្រូវបានអ្នកសិល្ប:ដូចគ្នាទម្លាយរឿងជំពាក់លុយជាង ១ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់តារាសម្តែង អ្នកនាង សឿ សុធារ៉ា មុននេះ បានបង្ហោះដោយភ្ជាប់ឈ្មោះនិងរូបភាពរបស់តារាកំប្លែង អ្នកនាង ខ្ញុង ដូច្នេះថា អ្នកនាង ខ្ញុង បានជំពាក់លុយខ្លួនចំនួន ១០៨៦០ ដុល្លារមិនទាន់សងនៅឡើយ។

អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ថា អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន ១០៨៦០ ដុល្លារ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មកទល់ថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ។ ដោយឲ្យនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ ២២០ ដុល្លារ រហូតចប់តុងទីន នៅសល់ ៤០ថ្ងៃទៀត។

តារាសម្តែងស្រី សឿ សុធារ៉ា បាននិយាយបន្ថែមទៀតថា សូមបញ្ជាក់តុងទីនក្បាល ២០ដុល្លារគាត់ (ខ្ញុង) លេង ១១ក្បាលងាប់ទាំងអស់។ ជុំវិញរឿងរ៉ាវខាងលើនេះដែរ កម្ពុជាថ្មី នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ មិនទាន់អាចទាក់ទងដើម្បីសូមការបំភ្លឺពីតារាកំប្លែង ខ្ញុង បាននៅឡើយទេ៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ សឿ សុធារ៉ា បកស្រាយរឿងលុយតុងទីន និងទម្លាយឈ្មោះតារាកំប្លែងល្បី២រូបដែលជំពាក់លុយខ្លួន

ចុចអាន៖ បាន មុន្នីល័ក្ខ ចេញមកនិយាយចំៗរឿងអ្នកបើកឡានពេទ្យមួយចំនួន ក្រោយជួបហេតុការណ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម