បាន មុន្នីល័ក្ខ ចេញមកនិយាយចំៗរឿងអ្នកបើកឡានពេទ្យមួយចំនួន ក្រោយជួបហេតុការណ៍នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

បាន មុន្នីល័ក្ខ ចេញមកនិយាយចំៗរឿងអ្នកបើកឡានពេទ្យមួយចំនួន ក្រោយជួបហេតុការណ៍នេះ

បានផុស

នៅ

តារាចម្រៀងស្រីសំនៀងផ្អែម បាន មុន្នីល័ក្ខ បានធ្វើការរិះគន់និងបង្ហាញការហួសចិត្តខ្លាំង បន្ទាប់ពីជួបហេតុការណ៍មួយរវាងអ្នកបើកឡានពេទ្យ និងអ្នកធ្វើដំណើរពិសេសខ្លួននាងផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
May be a closeup of 1 person and indoor

កញ្ញា បាន មុន្នីល័ក្ខ បានរៀបរាប់ខ្លឹមសារដូច្នេះថា “ជ្រុលពេកហេីយទេដឹងបងៗបេីកឡានបំបុកយកចឹង មិនដឹងថាក្នុងឡានពេទ្យនិងមានអ្នកជំងឺឬអត់ទេ។ ចុះបេីគេចមិនទាន់អ្នកជំងឺក្នុងឡានពេទ្យនឹងគាត់ទៅជាយ៉ាងណាទៅ ឡានគេគ្រប់គ្នាកំពុងអែបកៀនអោយហេីយ បែរជាជិះតម្រង់បំបុកឡានតែម្តង។”

May be a closeup of 1 person, headscarf and outdoors

បាន មុន្នីល័ក្ខ បានបន្តថា “ផ្លូវមួយចំហៀងខាងនោះ ជិះតែឯងសោះហ្នឹងហើយ បេីឡានខ្ញុំនិងអ្នកក្រោយៗខ្ញុំគេចក្បាលឡានមិនទាន់ពិតជាបុករះពេញនិងហេីយ។ បេីកយឺតមិនថាទេតែនេះគឺជាន់ឡានដូចហោះ បេីប៉ះបងប្អូនដែលជិះម៉ូតូ មិនដឹងទៅជាយ៉ាងណាទេ។”

May be an image of 1 person and standing

តារាចម្រៀង បាន មុន្នីល័ក្ខនិយាយទៀតថា “កុំដល់ថ្នាក់នឹងពេកបងៗដែលបេីកឡានពេទ្យមួយចំនួនតូច បេីអាចក៏បន្ថយល្បឿនខ្លះក៏ល្អដែរ ពេលស្ទះផ្លូវអញ្ចឹង គ្រប់គ្នាគេអែបកៀនអោយទាំងអស់នឹង គេមិនអោយឡានពេទ្យចាំទាំងផ្លូវស្ទះនោះទេគេអែបដេីម្បីអោយឡានពេទ្យទៅមុនហេីយ។”

May be an image of 1 person, flower and outdoors

បន្ថែមពីលើនេះ តារាចម្រៀង កញ្ញា បាន មុន្នីល័ក្ខ លើកឡើងដោយសូមណូមពរថា “បេីបងៗបានឃេីញសារខ្ញុំ សូមជួយសម្រួលទៅបងៗ ដេីម្បីសុវត្តិភាពទាំងអស់គ្នាណា។ នេះគ្រាន់តែជាការសំណូមពរនាងខ្ញុំតែប៉ុណ្ណោះ សូមអរគុណ”

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ផលិតករ​​ភាពយន្ត​ជើង​ចាស់​រឿង​ «ពុទ្ធិសែន នាងកង្រី» លោក លី ប៊ុនយីម ទទួល​មរណភាព​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៤ នាទី មុន

គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធ ពីម្ចាស់ជយលាភីពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១

ព័ត៌មានជាតិ២៧ នាទី មុន

លោក លី ធុជ ​អំពាវ​នាវ​​អ្នក​វិនិយោគចិន​ ចូលរួម​​ជំរុញ​ឆ្ពោះ​ទៅរក​ខេត្ត​ព្រះ​សីហនុ អស់​​ការ​គំរាមកំហែង​ដោយ​សារ​មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​​

KPT+២៧ នាទី មុន

៧ កន្លែងនៅសហរដ្ឋអាមេរិក ល្បីមានខ្មោចលងសាហាវ អ្នកធ្លាប់ចូលសឹងគ្មានជីវិតមកវិញ

សុខភាព៣២ នាទី មុន

អ្នកមិនចាក់វ៉ាក់សាំង អាចឆ្លងកូវីដរៀងរាល់ ១៦ខែម្តង

ព័ត៌មានជាតិ៤៩ នាទី មុន

លោក សេរី កុសល ៖ ការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូល គឺជារឿងត្រឹមត្រូវ និង​ស្រប​​តាម​កាលៈទេសៈនៃប្រទេសជាតិ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services