Connect with us

ជីវិតកម្សាន្ដ

ចុងឆ្នាំ ២០២១ តារាស្រីទាំងនេះ លេងឈុតរាត្រីស៊ិចស៊ីខ្លាំង ដូចអាក្រាតកាយ

បានផុស

នៅ

បើទោះបីជាកូវីដ តែការប្រារព្ធកម្មវិធីតាមប្រទេសនីមួយៗ នៅតែបន្តធ្វើដដែល ជាក់ស្ដែងខាងក្រោមនេះ ជាតារាស្រីដែលបានលេងឈុតស៊ិចស៊ីម៉ាអស់ដៃ នៅកម្រាលព្រំក្រហម ឬកម្មវិធីផ្សេងៗដែលពួកគេបានទៅចូលរួម។

១ Zendaya

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រីរូបនេះ បានស្លៀកឈុតពណ៌ត្នោត ដូចអាក្រាតកាយ​ ដ៏​សិច​ស៊ី​បំផុត ​និងបាន​ទាក់ទាញ​ភ្នែក​មហាជននៅក្នុងកម្មវិធី ឲ្យក្រលេកមើលនាង។ ឈុតនេះ នាងបានស្លៀកចូលរួមក្នុងកម្មវិធីនៅឯនៅមហោស្រពភាពយន្តទីក្រុង Venice ឆ្នាំ ២០២១ នៅឯការចាក់បញ្ចាំងលើកដំបូងក្នុងរឿង Dune ដែលជាខ្សែភាពយន្តដែលនាងសម្តែងផងដែរ។

២ Kendall Jenner

នាងរក្សាភាព​ស៊ិចស៊ី​ ដោយ​ជ្រើសរើស​សំលៀកបំពាក់ tulle ដ៏​ស្រើបស្រាល ​ជាមួយ​នឹងការ​តុបតែង​គ្រីស្តាល់​ពាសពេញ​រាងកាយក្នុងកម្មវិធី MET Gala ឆ្នាំ ២០២១ ដែលបានបំផុស​គំនិតដោយ Audrey Hepburn ។

៣ Billie Eilish

Billie Eilish បានស្លៀកឈុតដ៏វែងនេះក្នុងកម្មវិធី MET Gala ដែលនេះ ជាឈុតដូចព្រះនាង តែសិចស៊ីសម្រាប់អ្នកទស្សនា។

៤ Annchile Scott-Kemis

ឈុតដ៏ស្រើបស្រាលនេះ មានឈ្មោះថា swan របស់ Valentier ស្លៀកដោយ Annchile Scott-Kemis ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលប្រទេសថៃឆ្នាំនេះ។ ដែលនាងដណ្ដើមបានមកុដយ៉ាងស្រស់ស្អាត ពីយុទ្ធនាការ “សម្រស់ទំហំពិត” ដែលជំរុញឲ្យគ្រប់គ្នាពេញចិត្តនឹងសម្រស់ផ្ទាល់ខ្លួន មិនថាមានរូបរាងបែបណានោះទេ។

៥ Bella Hadid

ពណ៌ខ្មៅក៏ជាពណ៌ដ៏អាថ៌កំបាំង តួយ៉ាងដូចជាឈុតដែល Bella Hadid ជ្រើសរើសពី Schiaparelli ដែលភ្ជាប់មកជាមួយស្ទីលប្លែកនៃម៉ាកយីហោ។ ឈុតនេះបាននាំមកនូវខ្សែមាសរាងមូលដ៏ធំសម្បើម ធ្វើជាអាវទ្រនាប់បិទបាំងដើមទ្រូងរបស់នាង ក្នុងកម្មវិធីកម្រាលព្រំនៅមហោស្រពភាពយន្តទីក្រុង Venice ឆ្នាំ ២០២១។

៦ Ingrid Andress

អ្នកណាថាស្លៀកឈុតនារីនឹងមើលទៅចាស់! មិនមែនទាល់តែសោះ។ មើលឈុតពណ៌សគុជខ្យងរបស់តារាប្រចាំប្រទេស Ingrid Andress ចុះពិតជាមិនធម្មតានោះទេ។

នាងបានជំនួសវា ដោយខ្សែសង្វាក់គ្រីស្តាល់ពីកទៅត្រគាក នៅឯពានរង្វាន់ Grammy កាលពីឆ្នាំមុន។

៧ Amanda Seyfried

Amanda Seyfried បានស្លៀកឈុតនេះនៅឯ Golden Globes ឆ្នាំ ២០២១ នៅក្នុងរ៉ូបពណ៌ផ្កាឈូកភ្លឺចេញពីស្មា ជាមួយនឹងផ្កាកុលាបដូចគ្នាពី Oscar de la Renta ដែលលាក់បាំងភាពស៊ិចស៊ី ខ្នងទទេ ស្ទើរតែដល់ចង្កេះ។ វាបង្កើតនូវរូបរាងដ៏ផ្អែមល្ហែម ហើយត្រូវបានគេចាត់ទុកថា នេះជារូបរាងដែលចូលចិត្តប្រចាំឆ្នាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកំប្លែងកម្ពស់ទាប Kevin Hart មានជីវប្រវត្តិតស៊ូ សឹងមិនជឿ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម