ជីវិតកម្សាន្ដ
Selena ជ្រើសរើសថ្ងៃរៀបការ ដោយសារតែ Taylor Swift
សារព័ត៌មាន Daily Mail បានរាយការណ៍ថា Selena Gomez និង Benny Blanco នឹងរៀបចំពិធីមង្គលការរបស់ពួកគេនៅខែកញ្ញានេះនៅ Montecito រដ្ឋ California សហរដ្ឋអាមេរិក។ ពិធីនេះត្រូវបានគេនិយាយថា មានតែក្រុមគ្រួសារ និងមិត្តជិតស្និទ្ធចូលរួមតែប៉ុណ្ណោះ។

ប្រភពទីពីរបាននិយាយថា អាពាហ៍ពិពាហ៍ចុងរដូវក្តៅគឺល្អសម្រាប់ Selena និង Benny ព្រោះកាលវិភាគរបស់ពួកគេនឹងមានភាពមមាញឹកខ្លាំងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា។ ជាពិសេស គូស្នេហ៍នេះក៏មានការលំបាកក្នុងការរៀបចំកាលវិភាគអាពាហ៍ពិពាហ៍ឲ្យសមស្របនឹងកាលវិភាគមមាញឹករបស់ Taylor Swift ដោយចង់ឲ្យមិត្តសំឡាញ់ចូលរួម ហើយពិតជាសង្ឃឹមថាគូស្នេហ៍នោះ អាចមកព្រមជាមួយគ្នាបាន។
ទំនាក់ទំនងរបស់ Taylor និង Selena បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៨ នៅពេលដែលពួកគេទាំងពីរបានណាត់ជួបបងប្អូនប្រុស Jonas ពីរនាក់គឺ Taylor បានណាត់ជួប Joe Jonas ហើយ Selena បានណាត់ជួប Nick Jonas ។ ថ្វីដ្បិតតែទំនាក់ទំនងទាំងនេះមិនស្ថិតស្ថេរក៏ដោយ ប៉ុន្តែពួកគេគឺជាកត្តាជំរុញឲ្យក្មេងស្រីវ័យក្មេងពីរនាក់ស្វែងរកគ្នាទៅវិញទៅមក។
ពីទីនោះ មិត្តភាពដ៏រឹងមាំមួយត្រូវបានបង្កើតឡើង យកឈ្នះលើអាយុ (Taylor ចាស់ជាង Selena ៣ ឆ្នាំ) និងការប្រជែងគ្នាក្នុងឧស្សាហកម្ម។ ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ Taylor និង Selena បានឆ្លងកាត់ព្រឹត្តិការណ៍ដ៏គួរឲ្យចងចាំរាប់មិនអស់ជាមួយគ្នាក្នុងអាជីព និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមជាមួយគ្នា គាំទ្រអាជីពរបស់គ្នាទៅវិញទៅមក និងចំណាយពេលលេងជាមួយគ្នា។

យោងតាមព័ត៌មានចុងក្រោយដែលកាសែត Daily Mail បានដឹង ពិធីមង្គលការរបស់ Selena និង Benny កាន់តែខិតជិតមកដល់ហើយ។ ប្រភពជិតស្និទ្ធមួយបាននិយាយថា តារាទាំងពីរគ្រោងនឹងរៀបចំពិធីមង្គលការរយៈពេលពីរថ្ងៃនៅឯវិមានដ៏ប្រណិតតម្លៃ ៣៥ លានដុល្លាររបស់ពួកគេក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅខែកញ្ញាខាងមុខនេះ។ ពិធីមង្គលការនឹងប្រព្រឹត្តទៅតាមការស្បថរបស់កាតូលិក (Selena Gomez) និងជនជាតិជ្វីហ្វ (Benny Blanco)។ គូស្នេហ៍មួយគូនេះសង្ឃឹមថា ថ្ងៃដ៏ធំរបស់ពួកគេនឹងមានភាពស្និទ្ធស្នាល ឯកជន និងពោរពេញដោយទំនាក់ទំនងផ្ទាល់ខ្លួន។
ថ្មីៗនេះ ព័ត៌មានអំពីពេលដែល Selena Gomez និង Benny Blanco នឹងរៀបការកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ទស្សនិកជនបានផ្ញើសារអបអរសាទរដល់គូស្នេហ៍តារា។ ប្រសិនបើព័ត៌មានដែលចុះផ្សាយដោយ Daily Mail ជាការពិតនោះ ពិធីមង្គលការរបស់ពួកគេនឹងក្លាយជាព្រឹត្តិការណ៍កម្សាន្តដ៏ក្តៅគគុកបំផុត ដែលគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមទូទាំងពិភពលោកនៅខែកញ្ញាខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានទាក់ទងទៅតំណាងសិល្បករទាំងពីរដើម្បីបញ្ជាក់ពីថ្ងៃរៀបការ ប៉ុន្តែទាំង Selena និង Benny មិនបានឆ្លើយតបទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការសម្រេចដាក់ពន្ធនាគារ Diddy ត្រឹម ២០ឆ្នាំប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


