ជីវិតកម្សាន្ដ
Jessie J វះកាត់មហារីកសុដន់ដោយជោគជ័យ និងលើកទឹកចិត្តអ្នកជំងឺដូចនាងឲ្យរឹងមាំ
អ្នកគាំទ្រជុំវិញពិភពលោក កំពុងផ្ញើការគាំទ្រដល់តារាចម្រៀង Jessie J បន្ទាប់ពីនាងបានបង្ហោះនៅលើបណ្តាញសង្គមជាលើកដំបូងពាកព័ន្ធ រូបថតនិងវីដេអូឃ្លិបដែលបង្ហាញពីការវះកាត់មហារីកសុដន់រយៈពេល ៤៨ ម៉ោង ។ បើទោះបីជារូបភាពបង្ហាញពីភាពនឿយហត់ និងរាងស្គមស្គាំងក៏ដោយ ប៉ុន្តែស្មារតីដ៏រឹងមាំ និងការលេងសើចរបស់តារាស្រី គឺជាការបំផុសគំនិតមិនគួរឲ្យជឿទៅដល់អ្នកគំាទ្រជាច្រើន។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៥ តារាចម្រៀងវ័យ៣៧ឆ្នាំ បានបង្ហោះសារទៅកាន់អ្នកគាំទ្រនៅលើ Instagram ផ្ទាល់ខ្លួនជាភាសាអង់គ្លេសថា «ពេលវេលាល្អ និងពេលវេលាអាក្រក់ក្នុងរយៈពេល ៤៨ ម៉ោងកន្លងមកនេះ»។ ក្នុងរូបភាពនោះ នាងចងបញ្ចាក់ទាំងផ្នែកល្អ និងផ្នែកលំបាក នៃរាល់ការធ្វើដំណើរដែលត្រូវឆ្លងកាត់ ខណៈពេលដែលកំពុងរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យ។
នៅក្នុងការបង្ហោះ Jessie J បានចែករំលែករឿងរ៉ាវជាច្រើនដែលបង្ហាញពីស្មារតីរឹងមាំផ្ទាល់ខ្លួន ទោះបីជាជួបស្ថានភាពលំបាកក៏ដោយ នាងបានចែករំលែកវីដេអូឃ្លីបដែលខ្លួនបានច្រៀងនៅលើគ្រែមន្ទីរពេទ្យ ដើម្បីបង្កើនភាពក្លាហាន មុនពេលចូលបន្ទប់វះកាត់។ ឃ្លិបមួយទៀតដែលអ្នកគាំទ្រសរសើរ គឺរូបថតនាងកាន់សេរ៉ូមឈាមពីបន្ទប់វះកាត់ រួមជាមួយនឹងការសរសេរចំណងជើងកំប្លែងថាវាជា «Goji Berry Smoothie»។
Jessie J ធ្លាប់បង្ហើបថា ខ្លួនត្រូវគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសុដន់ដំណាក់កាលដំបូងនៅដើមខែមិថុនា។ ប៉ុន្តែជាមួយនឹងស្មារតីនៃសិល្បករ នាងបានបន្តការសម្តែងរបស់នាងនៅឯ Capital’s Summertime Ball នៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃទី ១៥ ខែមិថុនា មុនពេលទទួលការវះកាត់ដែលបានគ្រោងទុក។
ទោះជាយ៉ាងណាក៏ដោយ តារាចម្រៀងរូបនេះទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីមិត្តភ័ក្តិ និងអ្នកគាំទ្រជុំវិញពិភពលោក ជាពិសេសលោក Marvin Humes បានបញ្ចេញមតិថា នាងគឺជាអ្នកចម្បាំងពិតប្រាកដ ដូចដែលពិធីករទូរទស្សន៍ Gaby Roslin ធ្លាបបានលើកឡើងនាពេលកន្លងមក។

ជាចុងក្រោយនេះ Jessie J បានបញ្ចប់ការបង្ហោះរបស់នាង ដោយផ្ញើពាក្យលើកទឹកចិត្តទៅកាន់អ្នកដ៏ទៃដែលកំពុងឆ្លងកាត់ការលំបាកដោយនិយាយថា «ខ្ញុំចង់ឱបអ្នកគ្រប់គ្នាដែលឆ្លងកាត់ពេលវេលាដ៏លំបាកនេះ ពួកយើងនឹងឆ្លងកាត់រឿងមួយនេះទាំងអស់គ្នា»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រីរឿង «តំណាលតែងតាំងទេវតា» នាំបញ្ហាដល់រៀមច្បងផ្សេងទៀត ក្រោយភាពយន្តមិនអាចចេញផ្សាយបាន
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


