ជីវិតកម្សាន្ដ
Selena លេចមុខតាមដងផ្លូវ ត្រូវគេសរសើរថា សម្រស់មិនសមនឹងវ័យទាល់តែសោះ
កាលពីថ្មីៗនេះ Selena Gomez បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ជាបន្តបន្ទាប់ ជាមួយនឹងរូបរាងកាន់តែសង្ហា និងក្មេងជាងវ័យគួរឲ្យភ្ញាក់ផ្អើល។ មិនថាបង្ហាញមុខលើកម្រាលព្រំក្រហមក្នុងកម្មវិធីនានា ឬក្នុងឱកាសប្រចាំថ្ងៃនោះទេ តារាចម្រៀង និងសម្ដែងស្រីដ៏ល្បីរូបនេះ តែងតែទាក់ទាញការចាប់អារម្មណ៍ ដោយសារតែរូបរាងស្រស់ស្អាត របស់នាង ប្រៀបបាននឹងសម្រស់មិនថមថយទៅណា។

កាលពីពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹកដែលថតបានពេល Selena និងមិត្តប្រុស ដែលជាផលិតករតន្ត្រី Benny Blanco បានដើរចាប់ដៃគ្នាដើរនៅលើដងផ្លូវ បានវាយលុកពាសពេញបណ្តាញសង្គមហ្វេសបុកនិង អិនស្តាក្រាម។ ទស្សនិកជនជាច្រើនមិនអាចលាក់បាំងការភ្ញាក់ផ្អើលបានទេ នៅពេលដែលពួកគេបានឃើញមុខក្មេងរបស់តារាចម្រៀងអ្នកខ្លះ ថែមទាំងច្រឡំថារូបភាពនេះគឺជារូបដែលថតកាលពីច្រើនឆ្នាំមុនប៉ុណ្ណោះ។
មតិជាច្រើននិយាយថា តារាចម្រៀងស្រីមើលទៅនាងមានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ ទោះបីជានាងមានអាយុ ៣១ ឆ្នាំក៏ដោយ។ សម្រស់មិនចាស់របស់តារាហូលីវូដបច្ចុប្បន្នជាប្រធានបទដ៏ក្តៅគគុកនៃការពិភាក្សាលើបណ្តាញសង្គមពិភពលោក។
លេចមុខនៅលើដងផ្លូវនៃទីក្រុង Las Vegas Selena Gomez បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ទោះបីជានាងមានរូបរាងសាមញ្ញបំផុតក៏ដោយ។ តារាចម្រៀងស្រីដ៏ល្បីរូបនេះបានជ្រើសរើសស្ទីលបែបសាមញ្ញជាមួយនឹងអាវធំបែបយុវវ័យ សក់រលុងតាមបែបធម្មជាតិ និងការតុបតែងខ្លួនភ្លឺថ្លា។
ក្រោមពន្លឺថ្ងៃ ស្បែកសរលោងភ្លឺថ្លារបស់ម្ចាស់បទ «Calm Down» កាន់តែធ្វើឲ្យសម្រស់នាង កាន់តែស្រស់ថ្លាជាងមុន។ មនុស្សជាច្រើនបានបញ្ចេញមតិថា Selena ហាក់ដូចជាកាន់តែជ្រេអាយុទៅៗ ប៉ុន្តែនាងបែរជាកាន់តែក្មេងជាងវ័យ និងមានភាពទាក់ទាញ បើទោះបីជានាងមានអាយុ ៣១ ឆ្នាំទៅហើយក្តី។ រូបរាងដ៏រួសរាយរាក់ទាក់របស់នាង នៅតែមានភាពរស់រវើក និងទទួលបានការសរសើរពីអ្នកគាំទ្រ និងបណ្តាញសារព័ត៌មានជាច្រើន។

លេចមុខក្នុងកម្មវិធី Goat Talk Selena Gomez ជាថ្មីម្តងទៀតបានធ្វើឲ្យសហគមន៍អនឡាញកោតសរសើរចំពោះរូបរាងដ៏ក្មេងខ្ចីរបស់នាង។ តារាចម្រៀង និងជាស្ថាបនិកនៃម៉ាកយីហោម្រស់ Rare Beauty បានជ្រើសរើសម៉ូដរ៉ូបគ្មានខ្សែពណ៌សសាមញ្ញ ដែលនៅតែបង្ហាញភាពឆើតឆាយ និងប្រណីត។
ម៉ូដសក់លើអស់ៗ និងការតុបតែងខ្លួនស្រាល បានឲ្យជួយនាងកាន់តែមានសម្រស់ស្អាតទ្វេរដង។ ជាពិសេស ដោយសារតែស្បែករលោងស្អាត ក៏ជាអត្ថប្រយោជន៍ដ៏ធំដែលជួយឲ្យ Selena ភ្លឺរលោងគ្រប់ស្រទាប់។ សម្រស់ធម្មជាតិ តែគួរឲ្យទាក់ទាញរបស់នាង នៅតែជាចំណុចកណ្តាលនៃការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមជានិច្ច៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចិនម្នាក់ទៀត យកមុខរបរដឹកជញ្ជូនអាហារ ជាអាជីពនាំមុខ ក្រៅពីការសម្ដែង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


