ជីវិតកម្សាន្ដ
Paris Hilton ទិញផ្ទះមួយតម្លៃ ៦៣ លានដុល្លារ ពីមហាសេដ្ឋីចិន ក្រោយផ្ទះចាស់នៅ LA ឆេះខ្ទេចខ្ទី
តារាចម្រៀងអាមេរិកនាង Paris Hilton បានទិញអចលនទ្រព្យ Beverly Park តម្លៃ ៦៣លានដុល្លារពីក្រុមហ៊ុនដែលគ្រប់គ្រងដោយភរិយារបស់មហាសេដ្ឋីចិន Xu Hang បន្ទាប់ពីបាត់បង់ផ្ទះ Malibu របស់នាងនៅក្នុងភ្លើងឆេះព្រៃនៅ Los Angeles កាលពីថ្ងៃប៉ុន្មានខែមុន។

យោងតាមទស្សនាវដ្តី People អចលនទ្រព្យដែលទើបទទួលបានថ្មីរបស់តារាចម្រៀងជើងចាស់ មានទំហំ ៣០,៥០០ ហ្វីតការ៉េ (២,8៨៣៤ ម៉ែត្រការ៉េ) និងរួមបញ្ចូលបន្ទប់គេង ១២ និងបន្ទប់ទឹក ២០។ អចលនទ្រព្យនេះក៏មានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗដូចជា ទីលានវាយកូនហ្គោលប្រាំរន្ធ, អាងហែលទឹកបែបរមណីយដ្ឋានដែលមានស្លាយទឹក ទីលានកីឡា, កន្លែងជិះស្គី, បន្ទប់ដាក់ស្រា, រោងកុន, បណ្ណាល័យពីរជាន់ និងច្រកចូលដ៏ធំដែលមានជណ្តើរភ្លោះ ព្រមទាំងផ្ទះសំណាក់មួយអាចអង្គុយមើលទេសភាពនាថ្ងៃលិចផងដែរ។
វិមាននេះត្រូវបានអភិវឌ្ឍដំបូងដោយតារាសម្តែងជនជាតិអាមេរិកលោក Mark Wahlberg និងភរិយារបស់គាត់នៅប្រហែលឆ្នាំ ២០១៤ ។ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ប្តីប្រពន្ធនេះបានលក់វាក្នុងតម្លៃ ៥៥លានដុល្លារ ដែលជាការលក់លំនៅដ្ឋានខ្ពស់បំផុតនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងក្នុងឆ្នាំនោះ។ ក្រោយមក លោក Xu បានទិញអចលនទ្រព្យនេះ ហើយក្រុមហ៊ុនរបស់ប្រពន្ធរបស់គាត់បានចុះបញ្ជីវានៅក្នុងខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងតម្លៃស្នើសុំ ៦៨ លានដុល្លារអាមេរិក នេះបើយោងតាមគេហទំព័រចុះបញ្ជីអចលនទ្រព្យ Mansion Global ។
ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី៣១ ខែមករា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅបានលេបត្របាក់ផ្នែកខ្លះនៃតំបន់រថភ្លើងក្រោមដី Los Angeles និងខោនធី San Diego ដោយបានដុតបំផ្លាញផ្ទៃដីជាង ៣៧,០០០ ហិចតា ដោយបានសម្លាប់មនុស្សចំនួន ៣០ នាក់ និងបានបំផ្លាញសំណង់ជាង ១៦,០០០ នេះបើយោងតាមនាយកដ្ឋានព្រៃឈើ និងការការពារភ្លើងរដ្ឋកាលីហ្វ័រញ៉ា។
ក្រោយមក តារាចម្រៀង Hilton បាននិយាយនៅលើ Instagramផ្ទាល់ខ្លួនថា នាងបានឃើញផ្ទះ Malibu ជាទីកន្លែងចងចាំនិងអនុសាវរីយិ៍ ត្រូវបានបំផ្លាញនៅក្នុងភ្លើងឆេះព្រៃនៅ Los Angeles ខណៈកំពុងមើលការផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីថ្ងៃទី៩ ខែមករា។
សូមជម្រាបជូនថា Paris Hilton គឺជាចៅស្រីរបស់ស្ថាបនិកសណ្ឋាគារ Hilton Hotels Conrad Hilton ។ នាងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ក្នុងនាមជាតារានៃទីក្រុងញូវយ៉ក ។ នាងចាប់ផ្ដើមធ្វើម៉ូដែលក្នុងឆ្នាំ ២០០០ ហើយត្រូវបានគេដាក់ឈ្មោះថា «The Leading It Girl» របស់ទីក្រុង New York ក្នុងឆ្នាំ ២០០១។
អាជីពរបស់តារាចម្រៀហងស្រី បានលាតសន្ធឹងលើទូរទស្សន៍ ភាពយន្តឯកសារ តន្ត្រី សៀវភៅ ផតឃែស្ថ និងការសម្តែង ជាមួយនឹងការផ្តល់កិត្តិយស រួមទាំងខ្សែភាពយន្ត «House of Wax» និង «Repo! The Genetic Opera» ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់បទ «Watch Me» ជាប់គុក៣០ ឆ្នាំ ពីបទឃាតកម្មលើបងប្អូនជីដូនមួយ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


