ជីវិតកម្សាន្ដ
មាន សូនីតា ៖ មនុស្សពីរនាក់ស្រលាញ់គ្នាបើកាន់តែរឹតបន្តឹងក៏កាន់តែឆាប់របូតទៅដោយងាយ
ភ្នំពេញ៖តារាសម្តែងធ្មេញជំពើសកញ្ញា មាន សូនីតា បើតាមការកត់សម្គាល់មួយរយៈចុងក្រោយនេះនាងហាក់កាន់តែបង្ហាញច្បាស់ៗនូវរឿងរ៉ាវជីវិតស្នេហាឯកជនផ្ទាល់ខ្លួនខណៈដែលមានទស្សនិកជនមួយចំនួនធំក៏កំពុងតាមដានចង់ដឹងជុំវិញបញ្ហាជីវិតគូរបស់ស្រីស្រស់ មាន សូនីតា ផងដែរ។

បើទោះបីជាតារាស្រីកញ្ញា មាន សូនីតា តែងបង្ហាញពីអារម្មណ៍ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាក្រៅឆាកយ៉ាងណាក្តី តែតារាស្រីរូបនេះក៏ត្រូវបានគេសង្កេតឃើញថា មានពេលខ្លះគឺនាងដូចជាខ្វាយខ្វល់ចិត្តខ្លាំងរហូតទម្លាយសារចេញពីចិត្តធ្វើឲ្យមហាជននិងអ្នកគាំទ្របង្ហាញចម្ងល់គ្រប់គ្នា។ប៉ុន្តែជាការស្រាយមន្ទិលមិនទាន់ត្រូវបានតារាស្រីម្នាក់នេះឆ្លើយបញ្ជាក់ច្បាស់ការពិតនៅឡើយទេ។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ មាស សូនីតា នារសៀលថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០នេះនាងបានសរសេរបញ្ចេញខ្លឹមសារមួយប្រយោគដោយមានអត្ថន័យដូច្នេះថា កាន់តែរឹតបន្តឹង -កាន់តែរបូត។ គេមិនអាចយកជីវិតមនុស្សមកសុំវិញចូរឲ្យស៊ីគ្នាដោយងាយបានទេត្រូវចាំថាចង្វាក់នៃដំណើរជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ព្រោះថាបើអ្នកចងរឹតបន្តឹងខ្លាំងពេកអាចនឹងរបូតនៅថ្ងៃណាមួយដោយមិនដឹងខ្លួន។

តាមរយៈខ្លឹមសាររបស់តារាសម្តែងស្រីកញ្ញា មាន សូនីតា ខាងលើនេះត្រូវបានទស្សនិកជនយល់ឃើញថាមិនត្រឹមតែន័យដាស់តឿនស្មារតីដល់មហាជននោះទេគឺថែមទាំងបង្ហាញឲ្យឃើញពីចរឹតពិតរបស់នាងដែលអាចសំដៅលើបញ្ហាជីវិតស្នេហាផ្ទាល់ខ្លួនដែលកំពុងនឹងកើតមានឡើងផងដែរ។កម្ពុជាថ្មីនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះមិនទាន់អាចទាក់ទងដើម្បីស្វែងរកការសួរនាំឬបកស្រាយបន្ថែមពីកញ្ញា មាន សូនីតា បាននៅឡើយទេ កម្ពុជាថ្មីស្វាគមន៍រាល់ការបកស្រាយរបស់កញ្ញា៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត