ជីវិតកម្សាន្ដ
Brooklyn Beckham ទម្រាំរកឃើញអាជីពមួយដែលខ្លួនប្រាថ្នា ត្រូវឆ្លងកាត់នូវសម្ពាធខ្លាំង
ការមានឪពុកម្តាយដែលមានទេពកោសល្យ និងល្បីល្បាញលើពិភពលោក មិនមែនជារឿងងាយដូចការគិត ប្រសិនបើយើងធ្វើមិនបានដូចពួកគាត់។
ជាក់ស្ដែង សូម្បីតែកូនប្រុសច្បងរបស់ David Beckham និង Victoria ក៏មានអារម្មណ៍ថា មានសម្ពាធក្នុងការស្វែងរកផ្លូវអាជីពផ្ទាល់ខ្លួនរបស់គាត់ នៅក្រោមក្រសែភ្នែកឃ្លាំមើល និងការរំពឹងទុករបស់អ្នកដទៃ។ ជាពិសេសគ្រប់ៗគ្នាសុទ្ធតែដឹងថា Brooklyn Beckham ពីដំបូងចង់ក្លាយជាកីឡាករបាល់ទាត់ដូចឪពុករបស់ខ្លួនដែរ។ ប៉ុន្តែក៏ត្រូវបានដកចេញពីក្រុមយុវជនដោយក្លឹប London Club Arsenal មុនពេលមានអាយុ ១៦ឆ្នាំ ហើយមកធ្វើជាអ្នកថតរូបម៉ូដវិញ។ ទន្ទឹមនោះ Brooklyn តែងមានកម្មវិធីធ្វើម្ហូបផ្ទាល់ខ្លួន ដែលគាត់បានបង្ហាញជំនាញចុងភៅកម្រិតអស្ចារ្យរបស់គាត់ទៅកាន់ពិភពលោកផងដែរ។
យ៉ាងណាមិញ តារាសម្ដែង Nicola Peltz ដែលជាភរិយារបស់ Brooklyn បានលាតត្រដាងរឿងរ៉ាវនៅពីក្រោយការរកឃើញរបស់ស្វាមីរបស់នាងនៅក្នុងទស្សនាវដ្ដី Tatler ថា ស្វាមីនាងមិនចូលចិត្តទាល់តែសោះ ការដែលក្លាយជាអ្នកស្នងមរតក គាត់ចង់ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ជាជាងរងសំពាធនៃអាជីពមួយនោះ។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ Brooklyn Beckham បានរកឃើញអ្វីដែលគាត់ចូលចិត្តបំផុត គឺការចម្អិនអាហារ ហើយទីបំផុត នាងបានជួយគាត់ឲ្យចាប់ផ្ដើមធ្វើវា។ “គ្រប់ពេលដែលគាត់នៅក្នុងផ្ទះបាយ គាត់តែងគិតថានៅស្ថានសួគ៌។ ដូច្នេះ ខ្ញុំចាប់ផ្ដើមនិយាយប្រាប់គាត់ថា នេះគឺជាអ្វីដែលអ្នកស្រឡាញ់បំផុត។ គាត់រំភើបចំពោះអ្វីដែលគាត់កំពុងធ្វើនៅក្នុងកម្មវិធី។ ខ្ញុំមើលគាត់ហៅប៉ាខ្ញុំ ហើយនិយាយថា តើអ្នកគិតយ៉ាងណា? ខ្ញុំចូលចិត្តឃើញគាត់រៀនពីឪពុកខ្ញុំ”។ នេះជាសំដីរបស់ភរិយា Brooklyn បានលើកឡើងពីស្វាមីខ្លួន។
ក្រៅពី Brooklyn Beckham មានឪពុកម្ដាយជួយជ្រោមជ្រែង គាត់ក៏មានទំនាក់ទំនងរឹងមាំជាមួយគ្រួសាររបស់ប្រពន្ធគាត់ផងដែរ ខណៈNicola Peltz បានបង្ហាញថា គាត់តែងតែពិគ្រោះជាមួយឪពុកក្មេក ដែលជាមហាសេដ្ឋីប្រចាំអាមេរិក។
សរុបជារួម នេះសបញ្ជាក់បានថា ការដែលមានឪពុកម្ដាយជាបុគ្គលល្បីល្បាញ មិនប្រាកដថា យើងនឹងត្រូវតែដើរតាមគំរូពួកគាត់ដាច់ខាតនោះទេ។ អ្វីៗទាំងអស់ ត្រូវធ្វើចេញពីបេះដូងនិងចំណង់ចំណូលចិត្តរបស់ខ្លួនបូកផ្សំគ្នា ទើបអាចឃើញលទ្ធផល។ មើលតែ Brooklyn Beckham ទម្រាំរកខ្លួនឯងឃើញ គាត់ឆ្លងកាត់ជីវិតបែបនេះបែបនោះ តាមតែគេអូសទាញ ទាំងចិត្តគាត់មិនចង់សោះឡើយ។
កុំឲ្យយឺតពេល និងខកចិត្តស្ដាយក្រោយ មិត្តអ្នកអានគួរដឹងពីខ្លួនឯងថា តើចូលចិត្ត ឬស្រលាញ់អ្វី?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភូមិគ្រឹះកូនប្រសា David Beckam ដែលទើបការថ្មីថ្មោង ដឹងតម្លៃហើយ ពិតជាមិនធម្មតា
ចុចអាន៖Zendaya ដាក់ខ្លាំងៗទៅវិញ ក្រោយមានពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


