ជីវិតកម្សាន្ដ
Zendaya ដាក់ខ្លាំងៗទៅវិញ ក្រោយមានពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះ
កាលពីប៉ុន្មានថ្ងៃមុននេះ វីដេអូ TikTok មួយបានផ្ទុះឡើងលើ Twitter ដោយអះអាងថា មិត្តស្រីរបស់តួប្រុសក្នុងរឿង “’Spider Man’”រូបនេះ កំពុងមានទម្ងន់។ ភ្លាមៗនោះ តារាសម្ដែង Zendaya បានចេញមុខសរសេរជាសំណេរលើបណ្ដាញសង្គមអ៉ិនស្តាក្រាម ដោយដាក់ទៅវិញខ្លាំងៗថា “សូមមើលឥឡូវនេះ នេះជាមូលហេតុដែលខ្ញុំនៅក្រៅ Twitter” ។

នៅក្នុងវីដេអូលេងសើចមួយ ដែលត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់ TikTok ឈ្មោះ robairesbussy រួមមានរូបថត របស់ Zendaya ជាមួយនឹងកូនតូច ជាមួយខេបសិនថាថា “WIT SINCE WAS WAS ZENDAYA PREGNANT” ។ នៅពេលដែលអ្នកប្រើប្រាស់ម្នាក់បានកត់សម្គាល់ថា វីដេអូនេះ កំពុងរីករាលដាលនៅលើ Twitter ទៅហើយ។

ទន្ទឹមនោះដែរ ក៏មានអ្នកគាំទ្ររបស់នាងចូលរួមខមិនដោយសរសេរថា “នេះមិនមែនជារឿងកំប្លែងទេ ហើយអ្នកណាដែលចាប់ផ្តើមវា ខ្ញុំសោកស្តាយចំពោះហេតុការណ៍ ដែលកើតឡើងពិតជាកើតឡើងនេះ”។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលពាក្យចចាមអារ៉ាមថា Zendaya មានកូនបានផ្ទុះពេញអ៊ីនធឺណិត។ កាលពីខែមករាកន្លងទៅ រូបភាពនៃតារាវ័យ២៥ ឆ្នាំរូបនេះ បានផ្ទុះឡើង បន្ទាប់ពីគេឃើញតារាស្រី ឃើញដូចមានផ្ទៃពោះ នៅឯព្រឹត្តិការណ៍កំរាលព្រំក្រហម ខណៈពាក្យចចាមអារ៉ាមនេះ បង្ហាញថាគ្មានភត្តុតាង ហើយទាំង Zendaya និងមិត្តប្រុស Tom Holland មិនបានដោះស្រាយ ការអះអាងក្លែងក្លាយនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្អើលអ្នកគាំទ្រ! Justin Bieber ប្រឈមនឹងជំងឺខ្វិន ដោយសារមេរោគមួយប្រភេទ (មានវីដេអូ)
ចុចអាន៖Johnny Depp ស្តារកេរ្តិ៍ឈ្មោះវិញ ក្រោយជាប់ឈ្មោះអាក្រក់ ក្នុងភ្នែកមនុស្សទូទាំងសកលលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


