Connect with us

ជីវិតកម្សាន្ដ

Charlie Puth រក្សាភាពស្ងៀមស្ងាត់ ក្រោយគេចោទសួររឿងរៀបការជាមួយគូដណ្ដឹង

បានផុស

នៅ

រូបភាពមួយសន្លឹករបស់តារាចម្រៀងអាមេរិកាំង Charlie Puth ជាមួយគូដណ្ដឹង Brooke Sansone កំពុងបង្កឱ្យអ្នកគាំទ្រងឿងឆ្ងល់ថា តើលោកបានរៀបការឬមិនមែន? ព្រោះរូបភាពដែលបង្ហោះចេញដោយតារាប្រុសរូបនេះ មើលទៅពិតជាដូចជាកូនកម្លោះ-ក្រមុំដើរចូលក្នុងពិធីណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបថតដែល Charlie Puth បង្ហោះនៅលើបណ្ដាញសង្គម Instagram កាលពីប៉ុន្មានថ្ងៃមុន នៅតែបន្តទុកចម្ងល់ឱ្យអ្នកគាំទ្រជាច្រើន ដោយសារក្រោយបញ្ចេញរូបជាសាធារណៈ សាមីខ្លួនមិនព្រមចេញមុខបកស្រាយអ្វីទាំងអស់ រឿងលោករៀបការមែនឬអត់។ ចំណែកខេបសិន (Caption) ទៀតសោតក៏ម្ចាស់បទ “See You Again” មិនសរសសេរអ្វី ក្រៅពី emojis ។

អ្នកខ្លះបានចូលរួមត្រេកអរ និងជូនពរដល់អាយដលពួកគេ ខណៈខ្លះទៀតមិនទាន់ជឿជាក់ថា Charlie Puth រៀបការនោះទេ។ យ៉ាងណាមិញ មានអ្នកគាំទ្រមួយចំនួនទៀតបាននិយាយថា តារាប្រុសវ័យ ៣១ឆ្នាំរូបនេះ មិនទាន់រៀបការនៅឡើយ ហើយរូបភាពនោះជាពិធីដើរចូលរបស់អ្នកកំដរ នៅក្នុងអាពាហ៍ពិពាហ៍បងប្រុសរបស់គូដណ្ដឹង Charlie Puth ប៉ុណ្ណោះ ៕

ប្រែសម្រួល៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម