ជីវិតកម្សាន្ដ
ទោះចេញមុខសុំទោស តែមហាជននៅទទូចស្នើក្រសួងមានចំណាត់ការលើពិធីករ លោក ដេវីដ
ថ្មីៗនេះ មហាជន និងអ្នកគាំទ្រជាច្រើន បានផ្ទុះការចាប់អារម្មណ៍ បញ្ចេញប្រតិកម្មរិះគន់យ៉ាងចាស់ដៃទៅលើពិធីករ និងជាតារាសម្ដែងវ័យក្មេង លោក ដេវីដ បន្ទាប់ពីបែកធ្លាយវីដេអូខ្លីមួយ ដែលបង្ហាញពីការផ្ញើសារសំឡេងរបស់រូបគេទៅកាន់ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen ដោយប្រើពាក្យសម្ដីយ៉ាងអសុរោះ និងមិនសមរម្យ។

ក្រោយមានការរិះគន់ និងផ្ទុះប្រតិកម្មពីមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ភ្លាមៗនោះដែរ ឃ្លីបវីដេអូដែលត្រូវបានបង្ហោះនោះ ក៏មានការលុបចោលវិញផងដែរ ខណៈសាមីខ្លួនចេញមុខសុំទោសជាសាធារណៈទៅកាន់មហាជន ព្រមទាំងព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen។
ប៉ុន្តែគិតមកទល់ពេលនេះ សំឡេង នៃការរិះគន់ទាំងនេះមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយក្នុងនោះមានការទទូចស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរមានចំណាត់ការលើពិធីករលោក ដេវីដ ទៀតផង។
ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុកឈ្មោះ Meas Sophanarith បានធ្វើការបង្ហោះសារសម្ដែងការមិនពេញចិត្តដូច្នេះថា ក្រសួងធ្វើឲ្យឃើញតិចមើល ខុសសុំទោស វាជាកំហុសពេលដឹងខ្លួនខុស ប៉ុន្តែអ្វីៗបានផ្សព្វផ្សាយឲ្យគេដឹងអស់ហើយ គេក៏ប្រកាន់ និងមើលងាយហើយដែរ ម៉េចប្រុងសុំទោស ហើយចប់?។ លើកលែងឲ្យមិនបានទេ គួរមានការព្រមានអ្វីមួយឲ្យអ្នកផ្សេងៗទៀតដឹងថា សម្ដីមិនមែនចេះតែនិយាយលេងសើចទេ។

ប្រភពបានបន្តថា ទ្រង់ជាអ្វី ត្រូវយល់ផង កុំឲ្យខ្លួនតែម្នាក់បំផ្លាញគេគ្រប់គ្នានោះ ផ្ទះនៅផ្សេងគ្នា តែគេមើលងាយកូនខ្មែរទាំងអស់ ឲ្យចាំផង។ ចាំមើលៗ ក្រសួងគិតម៉េចចំពោះរឿងហ្នឹង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ចំណែកខ្លះទៀតក៏បានលើកឡើងដែរថា អ៊ីចឹងហើយបានគេថា ចំណេះដឹងវាជារឿងដែលសំខាន់នៅពេលដែលចូលទៅក្នុងសិល្បៈតាមខ្សែ តាមបក្សពួក ដោយមិនបានឆ្លងកាត់ការរៀនសូត្រ លទ្ធផលដែលបានមកគឺបែបនេះ ជាតារាដែលគាំទ្រដោយមហាជន ហើយធ្វើទង្វើបែបនេះ ជាគំរូអាក្រក់ដល់ក្មេងៗ។ That why education and Morality is the most important តារាស្រុកខ្មែរមួយចំនួនគ្មានបានឆ្លងកាត់សាលាត្រឹមត្រូវទេ អ៊ីចឹងការនិយាយស្ដីចេញមកសូន្យ…រស់នៅសុខសាន្តពេក សេរីពេករាល់ថ្ងៃ លែងខ្វល់ពីសីលធម៌ បាត់បង់តម្លៃ ពពួកបាតសង្គមអស់នេះ។ ក្នុងនាមជាខ្មែរ ខ្ញុំពិតជាខ្មាសគេណាស់ ដែលមានប្រជាជនខ្មែរទៅលេងសើចជាមួយព្រះអង្គម្ចាស់ប្រទេសគេអញ្ចឹង… ខូចឈ្មោះប្រទេសដោយសារតែមនុស្សអ៊ីចឹងៗ។

សូមជម្រាបដែរថា បន្ទាប់ពីផ្ទុះការរិះគន់ជាច្រើន គេឃើញពិធីករ និងតារាសម្ដែង ដេវីដ បានចេញមុខសុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួនផងដែរ ដោយលើកឡើងថា ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកើតឡើងដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូ។ ខ្ញុំបាទពិតជាសោកស្ដាយណាស់ដែលមានរឿងនេះកើតឡើង ហើយធ្វើឲ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រួសលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថា វីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។

លោកបន្តថា បន្ទាប់ពីបានបង្ហោះប្រមាណ ១០ នាទី ខ្ញុំបាទបានភ្ញាក់រឭក ក៏លុបចោលភ្លាមៗ តែមិននឹកស្មានថា រឿងនេះបានធ្វើឲ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថា កំហុសនេះពិតជាមិនអាចលើកលែងឲ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និងអនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយបន្ទោសបន្ទាបជាតិសាសន៍ ឬទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះសង្ឃឹមថា បងប្អូនទាំងអស់គ្នាលើកលែងទោស និងផ្ដល់ឱកាសឲ្យខ្ញុំបាទផងចុះ៕
អត្ថបទ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ