Connect with us

ជីវិតកម្សាន្ដ

វៀតណាម ប្រាប់មូលហេតុហាមចាក់បញ្ចាំងរឿង Barbie

បានផុស

នៅ

វៀតណាមហាមចាក់បញ្ចាំងរឿង Barbie របស់ផលិតកម្ម Warner Bros នៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែក្នុងសាច់រឿងបង្ហាញពីផែនទីដែលចិនទាមទារដែនទឹកជាឯកតោភាគី នៅសមុទ្រចិនខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ រឿង Barbie នឹងចាក់បញ្ចាំងនៅថ្ងៃទី២១ ខែកក្កដា ដូចសហរដ្ឋអាមេរិកដែរ ប៉ុន្តែមានឈុតឆាកមួយបង្ហាញពីខ្សែបន្ទាត់ ៩ ត្រេ រាងអក្សរ U ដែលប្រើលើផែនទីចិន ដើម្បីបង្ហាញពីការទាមទារតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង និងទឹកដីដែលវៀតណាមចាត់ទុកថាជារបស់ខ្លួន ទើបគេហាមឃាត់វិញ ខណៈមកទល់ពេលនេះ ផលិតកម្ម Warner Bros ក៏មិនទាន់ឆ្លើយតបនឹងបញ្ហានេះនៅឡើយដែរ ។

សូមបញ្ជាក់ថា Barbie គឺជាភាពយន្តចុងក្រោយបង្អស់ដែលវៀតណាមហាមចាក់បញ្ចាំង ដោយសារមានឈុតឆាកបង្ហាញពីផែនទី ពាក់ព័ន្ធដែនទឹកមានជម្លោះ ខណៈកាលពីឆ្នាំ ២០២២ វៀតណាមក៏បានហាមចាក់បញ្ចាំងរឿង Unchartered របស់ក្រុមហ៊ុន Sony ផងដែរ ដោយសារតែហេតុផលដូចគ្នានេះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Reuters

ចុចអាន៖ តួអង្គរឿង Barbie ទម្លាយការពិត ក្នុងវគ្គដោះស្បែកជើង ដែលកំពុងល្បី

ចុចអាន៖ ខ្វះខាតពណ៌ផ្កាឈូកជាសកល ក្រោយខ្សែភាពយន្ត “Barbie” ប្រើអស់ច្រើនពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម