Connect with us

ជីវិតកម្សាន្ដ

ចាន់​ សុបញ្ញា មានជំងឺទឹកនោមប្រៃទាំងវ័យក្មេង

បានផុស

នៅ

ទស្សនិកជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានការទម្លាយថា ម្ចាស់ពានប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោកX-Factor Cambodia ចាន់ សុបញ្ញា បច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ គឺកើតទឹកនោមប្រៃទាំងវ័យក្មេង។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកនិពន្ធ និងដឹកនាំសម្តែងលោក Eco Vaksong បានលើកឡើងភ្ជាប់ជាមួយឃ្លីបវីដេអូថា អាណិតណាស់​ ចាន់​ សុបញ្ញា​ មានជំងឺប្រចាំកាយតែនៅតែខំប្រឹង​ទាំងការសិក្សា និងសិល្ប:​ជាក្មេងស្លូតបូត​ពូកែ ​ជូនពរក្មួយឆាប់ជា​….។ នៅក្នុងនោះ ចាន់ សុបញ្ញា បានបញ្ជាក់ថា រូបគេបានកើតជំងឺទឹកនោមប្រៃមានរយ:ពេលប្រមាណ៣ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមូលហេតុនៃការកើតជំងឺនេះត្រូវបាន ចាន់​ សុបញ្ញា ប្រាប់ឲ្យដឹងថា ដោយសារកាលពីក្មេងរូបគេចូលចិត្តបរិភោគប្រៃទើបបណ្តាលឲ្យមានជំងឺនេះរហូតពេលខ្លះធ្វើទុកហើមដៃហើមជើង និងហើមមុខជាដើម។ យ៉ាងណាក្រោយកើតជំងឺនេះឡើង រយ:ពេល៣ឆ្នាំ ចាន់ សុបញ្ញា បានថែទាំសុខភាព និងហូបចុកមានការប្រុងប្រយ័ត្នចំពោះការតមចំណីអាហារដែលមានជាតិប្រៃជាដើម។

ជាមួយគ្នានៃដំណឹងនេះដែរគេឃើញមានមហាជន និងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការអាណិតអាសូរហើយជូនពរតារាចម្រៀងលោក ចាន់ សុបញ្ញា ឲ្យឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អដើម្បីបំម្រើអារម្មណ៍ទស្សនិកជនក្នុងវិថីសិល្ប:ឲ្យកាន់តែមានប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះល្បីល្បាញបន្ថែមទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម