Connect with us

ព័ត៌មានអន្ដរជាតិ

​​​អ៊ុយក្រែន​និង​ប្រទេសដៃគូ​​ ​​ផ្តួចផ្តើម​​គំនិត​ថ្មី​ ដោយ​បង្កើន​ការ​ផលិត​អាវុធកាន់តែទំនើប​

បានផុស

នៅ

នៅ​ក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ក្រុម​​ប្រទេស​​​​​​ទំនាក់​ទំនង​​ជួយ​ការ​ពារ​​​ជាតិ​អ៊ុយក្រែន (Ukraine Defense Contact Group (UDCG)) ​​​នៅ​​ក្នុង​ទីក្រុង​ប្រ៊ុច​សែល​នៅ​​ថ្ងៃ​ពុធ​ ក្រុម​ប្រទេស​ដៃ​គូ​ជួយ​អ៊ុយក្រែន​​ទាំងនេះ និង​​​អ៊ុយក្រែន​​ខ្លួន​ឯង​ បាន​​​ផ្លាស់ប្តូរ​​​​​ទៅ​រក​គំនិតផ្តួច​ផ្តើម​​​ថ្មីមួយ​ដែល​នឹង​​បើក​ឲ្យ​មាន​ការ​វិនិយោគ​លើ​ការ​ផលិត​អាវុធ​កាន់តែ​ទំនើប​ យន្តហោះ​គ្មានមនុស្ស​បើក ទាំងក្នុង​ប្រទេស​អ៊ុយក្រែន និង​ក្នុង​ប្រទេសជាដៃ​គូ។​

រដ្ឋមន្ត្រី​ការពារជាតិអ៊ុយក្រែន លោក Rustem Umerov (កណ្តាល)​ ក្នុងពេលសន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី​៤​​មិថុនា​។ X
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រសួងការពារជាតិ​អ៊ុយក្រែន ​បានបង្ហោះ​​​​​សារ​​លើ​បណ្តាញ​​​សង្គម X ​ដោយ​បាន​អះអាងថា៖«​​បន្ទាប់ពីកិច្ចប្រជុំ UDCG ថ្ងៃនេះ យើងកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមដ៏សំខាន់ថ្មីមួយ៖ ការផលិតរួមគ្នានៃអាវុធអ៊ុយក្រែននៅក្នុងប្រទេសសមាជិក UDCG សម្រាប់តម្រូវការរបស់អ៊ុយក្រែន»​​។

​ក្រសួង​ការ​ពារជាតិ​អ៊ុយក្រែន បាន​​បន្ត​​ថា៖«​ដៃគូជិតស្និទ្ធបំផុតរបស់យើងមួយចំនួន ពោល​គឺ​អ្នកដែលផ្តល់ជំនួយផ្នែកយោធារាប់ពាន់លាន កំពុងស្នើសុំឱ្យរៀបចំកន្លែងផលិតអាវុធទំនើបៗរបស់អ៊ុយក្រែននៅលើទឹកដីរបស់ពួកគេ។ ដៃគូទាំងនេះ​បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផលិតអាវុធដែលរចនាដោយអ៊ុយក្រែនក្រោមអាជ្ញាប័ណ្ណផ្លូវការនៅក្នុងប្រទេសរបស់ពួកគេ»​​។

​ជម្លោះ​​ប្រដាប់​អាវុធ​រវាង​អ៊ុយក្រែន​​និង​រុស្ស៊ី​បាន​​​អូសបន្លាយ​​​ដល់​ជាង​៣ឆ្នាំ​ នៅ​លើក​ទឹកដី​អ៊ុយក្រែន បន្ទាប់​ពី​​ការ​សម្រេចចិត្ត​​​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ​ឲ្យ​លើក​កងទ័ព​ចូល​លុកលុយ​​​អ៊ុយក្រែន​​កាល​ខែ​កុម្ភៈឆ្នាំ​​២០២២។​ ចាប់​តាំងពីពេលនោះមក អ៊ុយក្រែន​​វាយ​បក​រុស្ស៊ី​វិញ ដោយ​មាន​ការ​គាំទ្រ​អាវុធ​ពីសំណាក់​បស្ចឹមប្រទេស​ និង​ប្រទេសដៃ​គូ​​​​របស់​មហាអំណាច​​​លោក​ខាងលិច​។ ​

​​ក្នុងរដ្ឋបាល​របស់​​អតី​ត​ប្រធានាធិបតី លោក ចូ បៃ​ដិន​​ រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​​បាន​ជួយ​គាំទ្រ​​​អ៊ុយក្រែន​យ៉ាងខ្លាំង​ដោយ​ការ​ដឹកជញ្ជូនអាវុធ​​ត្រង់​ៗ​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​ក្រោយ​​​លោកដូណាល់ ត្រាំ បាន​ជាប់ឆ្នោត គោល​នយោបាយ​​​គាំទ្រ​អ៊ុយក្រែន​បាន​ធ្លាក់​ចុះ ហើយ លោក ដូណាល់ ត្រាំ បាន​ព្យាយាម​​​​​ប្រឹង​ប្រែង​តាមមធ្យោបាយការទូត​ដើម្បី​បញ្ចប់សង្គ្រាមនេះ ប៉ុន្តែ​រងភាព​បរាជ័យ​​ដោយសារ​តែ​ភាគី​រុស្ស៊ី​មិន​ព្រម​ទទួលយក​បទ​ឈប់បាញ់​ជាមុន​និង​ចាប់ផ្តើម​ចរចា​​​។

ដើម្បី​ប្រយុទ្ធ​​​ជាមួយ​មហាអំណាច​នុយក្លេអ៊ែររុស្ស៊ី ប្រទេសអ៊ុយក្រែន​​​ដែលស្ថិត​ទទួលបាន​​ការ​ជ្រុមជ្រែង​ពី​មហាអំណាច​​អឺរ៉ុប​​មាន​​បារាំង អង់គ្លេស ជាពិសេស​ប្រទេស​​អាល្លឺម៉ង់ដែល​មាន​សេដ្ឋកិច្ច​រីក​លួត​លាស់​បំផុត​ក្នុងតំបន់​អឺរ៉ុប បាន​សម្លឹង​ទៅរក​ការ​ផលិត​អាវុធ​កាន់តែទំនើប​​។​

​ក្រសួង​ការពារជាតិអ៊ុយក្រែន​ បាន​បញ្ជាក់ថា៖​«ជំហររបស់យើងនៅតែរឹងមាំ៖ អាទិភាពកំពូល​របស់​យើង​គឺបំពេញតម្រូវការរបស់កងកម្លាំងការពារ​ជាតិ​អ៊ុយក្រែន»​។

​ក្រសួង​ការពារជាតិអ៊ុយក្រែន បន្ថែម​ថា៖«​ដៃគូ​បាន​បញ្ជាក់​ថា​៖ អ្វី​គ្រប់​យ៉ាង​ដែល​ផលិត​នៅ​កន្លែង​ទាំងនេះ​នឹង​ត្រូវ​ផ្គត់ផ្គង់​ដល់​យោធា​អ៊ុយក្រែន​ដរាបណា​សង្រ្គាម​នៅ​តែ​បន្ត។ ពួកគេត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ហិរញ្ញប្បទានពេញលេញដល់ខ្សែផលិតកម្មទាំងនេះ ហើយថែមទាំងផ្តល់មូលនិធិបន្ថែមទៀតផង»​។

​ក្រសួង​ការពារជាតិ​អ៊ុយក្រែន ​ចាត់ទុក​គំនិតផ្តួចផ្តើមនេះគឺជារបកគំហើញយុទ្ធសាស្ត្រ ហើយ ពួកគេ​​នឹងផលិតយន្តហោះគ្មានមនុស្សបើក កាំជ្រួច គ្រាប់រំសេវ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងប្រភេទអាវុធផ្សេងៗទៀត។ គំនិតផ្តួចផ្តើមនេះនឹងត្រូវបានគាំទ្រនៅក្នុងកម្មវិធី SAFE របស់អ៊ឺរ៉ុប ដែលគិតជាទឹកប្រាក់ចំនួន ១៥០​ ពាន់​លានអឺរ៉ូសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ៕​

​រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កងការពារអាកាស
ព័ត៌មានជាតិ៦ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម