ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន-អាមេរិកចាប់ផ្ដើមសមយុទ្ធដែនសមុទ្ររួមគ្នាលើកទី៧ ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់
ហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសកម្មភាពសហប្រតិបត្តិការដែនសមុទ្ររួមគ្នាលើកទី៧ (MCA) នៅសមុទ្រចិនខាងត្បូង ដោយបានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិសុខក្នុងតំបន់ និងអន្តរប្រតិបត្តិការយោធា។

សមយុទ្ធដែលបានធ្វើឡើងកាលពីថ្ងៃទី៤ខែមិថុនា បានប្រព្រឹត្តទៅនៅក្នុងដែនទឹកនៃខេត្ត Occidental Mindoro និង Zambales ដែលស្ថិតនៅរាងឆ្ងាយពីដែនទឹកជម្លោះ ដើម្បីជៀសវាងការប៉ះទង្គិចដោយប្រការណាមួយជាបណ្ដាប្រទេសដទៃ ជាពិសេសគឺចិន។
សមយុទ្ធនេះរួមមានសកម្មភាពនៅជិតឆ្នេរសមុទ្រ និងការអនុវត្តបាញ់គ្រាប់ពិតរួមគ្នា ដែលត្រូវបានរៀបចំឡើងដើម្បីកែលម្អ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងជើងទឹករបស់ប្រទេសទាំងពីរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងសមយុទ្ធលើកនេះ គឺការដាក់ពង្រាយនាវាចម្បាំងមីស៊ីលថ្មីរបស់កងទ័ពជើងទឹកហ្វីលីពីន BRP Miguel Malvar។ នាវាប្រវែង១១៨ម៉ែត្រ ដែលសាងសង់ដោយក្រុមហ៊ុន Hyundai Heavy Industries របស់កូរ៉េខាងត្បូង គឺជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ហ្វីលីពីនដើម្បីធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន។
សកម្មភាពដែនសមុទ្ររួមគ្នានេះ កាន់តែកើតមានជាញឹកញាប់ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ដែលឆ្លុះបញ្ចាំងពីចំណុចសំខាន់ជាយុទ្ធសាស្ត្រឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងការពារជាតិជាមួយអាមេរិក ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការអះអាងដែនសមុទ្រដ៏ខ្លាំងក្លារបស់ចិន។ ចិនបានទាមទារស្ទើរតែទាំងស្រុងនូវតំបន់សេដ្ឋកិច្ចផ្តាច់មុខក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវបានអះអាងផងដែរដោយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងហ្វីលីពីន ដែលនាំឲ្យមានភាពតានតឹងក្នុងតំបន់កើនឡើង៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


