ព័ត៌មានជាតិ
ពលរដ្ឋឃុំរការពប្រាំ នឹងទទួលបានប្រឡាយទឹក ១ ខ្សែ ប្រវែងជិត ១ ៥០០ ម៉ែត្រ នាពេលខាងមុខ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ នឹងទទួលបានប្រឡាយទឹក ១ ខ្សែ ប្រវែងជិត ១ ៥០០ ម៉ែត្រ នាពេលខាងមុខនេះ។

កាលពីព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញនេះ ការប្រជុំបើកសំណើដេញថ្លៃគម្រោង នៅឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ បានប្រព្រឹត្តទៅតាមនីតិវិធី ក្រោមការឃ្លាំមើលពីកម្លាំងទីចាត់ការផែនការវិនិយោគខេត្ត រដ្ឋបាលស្រុកត្បូងឃ្មុំ និងអ្នកសង្កេតការណ៍សារព័ត៌មានជាច្រើនអង្គភាពផងដែរ។

កិច្ចប្រជុំនេះ មានក្រុមហ៊ុនចំនួន ១៧ បានចូលរួមប្រកួតប្រជែងដោយសេរី យុត្តិធម៌ តម្លាភាព។ ភាពស្របច្បាប់ បានទៅក្រុមហ៊ុន វេង ស្រ៊ុន ដែលហ៊ានដេញតម្លៃទាបជាងគេ ហើយទទួលបានសិទ្ធិក្នុងការស្តារប្រឡាយ ១ ខ្សែ ប្រវែងជិត ១ ៥០០ ម៉ែត្រ ប្រយោជន៍ស្តុកទឹក ដើម្បីយកទឹកទៅស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។

លោក យ៉ឹម ចិន្តា ជាប្រធានគណៈកម្មការលទ្ធកម្មឃុំ បានបញ្ជាក់ថា ជ្រើសរើសអ្នកទទួលការជាសាធារណៈតាមរយៈការប្រកួតប្រជែងមានលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌។ ជ្រើសរើសរកអ្នកទទួលការដែលដាក់តម្លៃដេញទាបជាងគេ ធានាបាននូវគុណភាព និងនិរន្តភាពគម្រោង។ ផ្តល់ឱកាសស្មើៗ គ្នា ដល់អ្នកទទួលការ ដើម្បីចូលរួមនៅក្នុងដំណើរការដេញថ្លៃក្រោមលក្ខខណ្ឌត្រឹមត្រូវ និងស្មើភាព។ បង្ហាញដល់ប្រជាពលរដ្ឋគ្រប់រូបបានឃើញ និងដឹងពិតប្រាកដថា នីតិវិធីទាំងឡាយត្រូវបានគោរព និងធ្វើតាមយ៉ាងត្រឹមត្រូវ ប្រកបដោយតម្លាភាព និងសន្សំសំចៃ។ ប្រកាសជាសាធារណៈឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន (អ្នកទទួលការ) បានដឹងថា គម្រោងអភិវឌ្ឍន៍របស់ខ្លួនកំពុងដំណើរការហើយ។

លោកមេឃុំ បន្តទៀតថា បន្ទាប់ពីក្រុមហ៊ុនដេញថ្លៃ បានទៅលើក្រុមហ៊ុន វេង ស្រ៊ុន តម្លៃទាបជាងគេ គឺ ៥៣ លានរៀល ក្នុងតម្លៃប៉ាន់ស្មាន ជិត ២៥០ លានរៀល នោះហើយទទួលបានសិទ្ធិក្នុងការស្តារប្រឡាយទឹក ១ ខ្សែ ប្រវែងជិត ១ ៥០០ ម៉ែត្រ បាតតូច ៨ ម៉ែត្រ និងជម្រៅជិត ២ ម៉ែត្រកន្លះ។ កសិករ អាចយកទឹកទៅស្រោចស្រពលើផ្ទៃដីក្នុងឃុំទាំងមូល។ ក្តីរំពឹងរបស់ឃុំ ឆ្នាំក្រោយ ប្រជាពលរដ្ឋ នឹងផលិតការងារកសិកម្មបានល្អក្នុងទិន្នផលខ្ពស់ជាងរាល់ឆ្នាំ នាពេលកន្លងមក៕
អត្ថបទ ៖ សាន វិឡែម









-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


