ជីវិតកម្សាន្ដ
Song Hye Kyo និង Lee Min Ho ក្លាយជាតារាកូរ៉េមានគេចូលចិត្តច្រើនបំផុត
កាលពីពេលថ្មីៗនេះ មូលនិធិកូរ៉េសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (KOFICE) បានធ្វើការស្ទង់មតិរយៈពេលមួយខែសម្រាប់អ្នកគាំទ្រ ដើម្បីបោះឆ្នោតលើតារាប្រុសស្រីដែលនាំមុខគេនូវនិន្នាការ Hallyu នៅបរទេសក្នុងឆ្នាំ ២០២៤។ ការស្ទង់មតិនេះបានបោះឆ្នោតមកពីប្រទេសចំនួន ២៦ ដែលមានអ្នកចូលរួមចំនួន ២៥,០០០នាក់។
ជាមួយនឹងសំណួរស្ទង់មតិ “ពេលនិយាយអំពីតារាកូរ៉េ តើអ្នកគិតដល់អ្នកណាមុនគេ?” លទ្ធផលនៃការស្ទង់មតិថ្មីៗនេះត្រូវបានប្រកាសភ្លាមៗ។ ប៉ុន្តែមិនគួរឲ្យភ្ញាក់ផ្អើលខ្លាំងពេកទេ ដែលតំណែងទីមួយជារបស់កំពូលតារាប្រុសកូរ៉េសព្វថ្ងៃគឺ Lee Min Ho។ ថ្វីត្បិតតែតារាប្រុសរូបនេះមិនទាន់មានស្នាដៃថ្មីៗក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់លោកលើឧស្សាហកម្មកម្សាន្តកូរ៉េ និងក្នុងតំបន់គឺមិនអាចប្រកែកបានឡើយ។

ទន្ទឹមនឹងនេះដែរ Song Hye Kyo បានជាប់ចំណាត់ថ្នាក់លេខ ២ ទទួលបានទម្រង់បែបបទរបស់នាងឡើងវិញបន្ទាប់ពីសម្ដែងក្នុងរឿង The Glory តារាស្រីរូបនេះបន្តបង្ហាញថានាងជាតារាក្នុងបញ្ជី A របស់កូរ៉េ ដោយបន្តសកម្មភាពផ្សាយពាណិជ្ជកម្ម និងតំណាងឲ្យម៉ាកយីហោលំដាប់ខ្ពស់។ ក្រៅពីនេះ នាងក៏កំពុងទទួលបានការចាប់អារម្មណ៍ពេលថតរឿង Dark Nuns ផងដែរ។
កាលពីមុន Song Hye Kyo និង Lee Min Ho ស្រាប់តែមានមន្ទិលសង្ស័យទាក់ទងស្នេហា ពាក្យចចាមអារ៉ាមរបស់អ្នកទាំងពីរ កំពុងមានទំនាក់ទំនងស្នេហាបានលេចចេញមក បន្ទាប់ពីគូស្នេហ៍នេះមានទំនាក់ទំនងទាក់ទាញចំណាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍មួយ។ តារាកូរ៉េពីរដួងបានចាប់ភ្នែកអ្នកប្រមាញ់ព័ត៌មានពេលពួកគេចាកចេញពីអាកាសយានដ្ឋានក្នុងទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ដើម្បីទៅសហរដ្ឋអាមេរិកដើម្បីចូលរួមសប្តាហ៍ម៉ូដ។

លើសពីនេះទៀតដែរ The King and Queen of KPop អង្គុយក្បែរគ្នាក្នុងកម្មវិធី Fendi ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ពួកគេនិយាយដោយសេរី និងធម្មជាតិ មិនខ្លាចកញ្ចក់ប្រព័ន្ធផ្សព្វផ្សាយ។ ការប្រាស្រ័យទាក់ទងគ្នារបស់តារាកំពូលៗរបស់កូរ៉េបានក្លាយជាការផ្តោតអារម្មណ៍នៃការពិភាក្សានៅក្នុងសហគមន៍អនឡាញភ្លាមៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Ahreum អតីតក្រុម T-ara បង្ហាញមុខជាសាធារណៈ ទោះមានរឿងចម្រូងចម្រាសថា បោកលុយគេ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ