ព័ត៌មានអន្ដរជាតិ
មុនដំណើរទស្សនកិច្ចមកអាស៊ី ត្រាំថា ចង់ធ្វើល្អជាមួយប្រទេស ចិន
តាមការរាយការណ៍ពីសារព័ត៌មាន Kyodo News នាថ្ងៃចន្ទទី ២០ តុលា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈលោកព្រលយប្រយោគមួយធ្ងន់យោលថា «ចង់ធ្វើល្អចំពោះប្រទេសចិនផងដែរ»។

ថ្វីបើមានភាពតានតឹងពាណិជ្ជកម្មជាថ្មី រវាងសហរដ្ឋអាមេរិក និងចិនក៏ដោយ ក៏លោកត្រាំបានបង្ហាញនូវគំនិតសុទិដ្ឋិនិយមម្តងទៀត មុនពេលកិច្ចប្រជុំដែលអាចធ្វើទៅបាននៅសប្តាហ៍ក្រោយ ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រធានាធិបតីសហរដ្ឋអាមេរិកវ័យ៧៥ឆ្នាំ បាននិយាយនៅឯសេតវិមានក្នុងកំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងការផ្គត់ផ្គង់រ៉ែកម្រ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ។ លោកពោលយ៉ាងដូច្នោះ «យើងនឹងមានកិច្ចព្រមព្រៀងយុត្តិធម៌។ ខ្ញុំចង់ធ្វើល្អជាមួយប្រទេសចិនណាស់! ខ្ញុំស្រឡាញ់ទំនាក់ទំនងរបស់ខ្ញុំ ជាមួយប្រធានាធិបតី ស៊ី»។ ជាពិសេសនោះគឺ ពួកយើងក៏បានគិតថា ទីនោះគឺជាកន្លែងដ៏ល្អសម្រាប់ជួបគ្នា! ខ្ញុំនឹងនៅម៉ាឡេស៊ី រួចធ្វើដំណើរទៅកាន់ប្រទេសជប៉ុនបន្តទៀត ។
ទន្ទឹមគ្នានោះដែរ ត្រាំបាននិយាយម្តងហើយម្តងទៀតថា លោកគ្រោងនឹងធ្វើកិច្ចចរចាមួយតទល់នឹងជាមួយលោក ស៊ី នៅពេលដែលភាគីទាំងពីរ គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅចុងខែតុលានេះ។ ប៉ុន្តែវាក៏ជាលើកទីមួយហើយដែលលោកនិយាយជាសាធារណៈអំពីផែនការផ្ទាល់ខ្លួន ទៅបំពេញទស្សនកិច្ចនៅអាស៊ី ទោះមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមក៏ពិតមែន។
ប្រភពរដ្ឋាភិបាលជប៉ុនបាននិយាយថា លោកត្រាំត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីបានធ្វើដំណើរទៅកាន់ម៉ាឡេស៊ី សម្រាប់សន្និសីទថ្នាក់តំបន់ដាច់ដោយឡែក ដែលពាក់ព័ន្ធនឹងប្រទេសអាស៊ីអាគ្នេយ៍ និងដៃគូរបស់ពួកគេ។
យោងតាមប្រភពបានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន លោកនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនៅអាស៊ីនាពេលខាងមុខនេះ នឹងជាលើកដំបូងរបស់លោកទៅកាន់តំបន់ចាប់តាំងពីអាណត្តិទីពីរជាប់គ្នាបានចាប់ផ្តើមក្នុងខែមករាមក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាមេរិក-អូស្ត្រាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ ទប់ទល់ការត្រួតត្រារបស់ចិន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


