ព័ត៌មានអន្ដរជាតិ
ព្រះអើយ! ស្រ្តីពពោះម្នាក់ គ្រូពេទ្យពិនិត្យឃើញកូនក្នុងផ្ទៃត្រឹម៧នាក់ តែពេលសម្រាលបានរហូតដល់ទៅ ៩នាក់ឯណោះ
វាជារឿងដ៏អស្ចារ្យបំផុត ដែលស្ត្រីជនជាតិម៉ាលីវ័យក្មេងម្នាក់ បានផ្តល់កំណើតដល់ទារកចំនួន៩នាក់ដោយសុវត្ថិភាព នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃអង្គារ។

នាង Halima Cisse អាយុ២៥ឆ្នាំមកពីប្រទេសអាហ្វ្រិកខាងលិចមួយនេះ ត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្រ្តថាជា ស្រ្តីសម្រាកកូនបាន៩នាក់ឬគេហៅថា “Nonuplets”។
យោងតាមសេចក្តីប្រកាសពីក្រសួងសុខាភិបាលម៉ាលីបានឲ្យដឹងថា នាងសម្រាលបានកូនស្រីចំនួន៥នាក់និងប្រុស៤នាក់ ហើយកូនរបស់នាងសុទ្ធតែមានសុខភាពល្អ។

យោងតាមការវាយតម្លៃរបស់វេជ្ជបណ្ឌិតទាំងនៅក្នុងប្រទេសម៉ាលីនិងម៉ារ៉ុក បានឲ្យដឹងថា ដំបូង Cisse ត្រូវបានគេរំពឹងថា នឹងផ្តល់កំណើតដល់កូនត្រឹម៧នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលការវះកាត់ ក្រុមគ្រូពេទ្យស្រាប់តែបានឃើញទារករហូតដល់ទៅ៩នាក់ឯណោះ។
បន្ទាប់ពីសម្រាកព្យាបាលរយៈពេល២សប្តាហ៍នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានី Bamako នៃប្រទេសម៉ាលី ក្រុមវេជ្ជបណ្ឌិតបានស្នើសុំឲ្យមានការព្យាបាលពិសេសចំពោះករណីដ៏កម្ររបស់ Cisse។

យោងតាមសេចក្តីណែនាំរបស់លោក Bah Ndaw ដែលជាប្រធានាធិបតីបណ្តោះអាសន្ននៃរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសម៉ាលី, អាជ្ញាធរបានបញ្ជូន Cisse តាមយន្តហោះទៅកាន់ប្រទេសម៉ារ៉ុក សម្រាប់ការព្យាបាលកាលពីថ្ងៃទី៣០ខែមីនា។
គួរបញ្ជាក់ថា ករណីសម្រាកកូនបាន៩នាក់ក្នុងពេលតែមួយ គឺកម្រមានណាស់ហើយពេលខ្លះ ទារកទើបនឹងកើតមិនអាចរស់រានមានជីវិតបានទេ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ