ព័ត៌មានអន្ដរជាតិ
ជារឿងចម្លែក បុរសចិនវ័យ ៦៤ ឆ្នាំ ធ្លាក់ច្រាសដុសធ្មេញចូលក្នុងពោះវៀន អស់រយៈពេល ៥២ ឆ្នាំ
បុរសជនជាតិចិនវ័យ ៦៤ ឆ្នាំម្នាក់ បានសម្រេចចិត្តទៅជួបគ្រូពេទ្យដោយសារតែមានអារម្មណ៍ចម្លែកៗនៅក្នុងពោះអស់ពេលជាយូរ។ បន្ទាប់ពីវេជ្ជបណ្ឌិតពិនិត្យសុខភាពរួច ស្រាប់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរកឃើញច្រាសដុសធ្មេញប្រវែង ១៧ សង់ទីម៉ែត្រ ជាប់នៅក្នុងពោះវៀនរបស់អ្នកជំងឺ អស់រយៈពេល ៥២ ឆ្នាំ។

បុរសនោះមានឈ្មោះថា Yang មកពីខេត្ត Anhui ភាគខាងកើតប្រទេសចិន បាននិយាយប្រាបគ្រូពេទ្យថា គាត់ចាំបានថា គាត់លេបវាតាំងពីអាយុ ១២ ឆ្នាំ ហើយដោយសារតែភាពភ័យខ្លាចខ្លាំងពេក ទើបមិនហ៊ានប្រាប់ឪពុកម្តាយតាមត្រង់។
លោក Yang បាននិយាយថា កាលនៅតូចគាត់គិតថាច្រាសដុសធ្មេញនឹងរលាយដោយខ្លួនឯង ទើបមិនមានអារម្មណ៍ឈឺចាប់អ្វីសោះ រហូតមកដល់ពេលថ្មីៗនេះ វត្ថុនោះស្រាប់តែបង្កការឈឺចាប់ដល់រាងកាយរបស់លោកតែម្ដង។
មុនដំបូង ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបានពិនិត្យប្រព័ន្ធរំលាយអាហាររបស់គាត់ ហើយបានរកឃើញច្រាសដុសធ្មេញជាប់នៅក្នុងពោះវៀនតូច។ ពួកគេបានធ្វើការវះកាត់មុខងារ Endoscopic ហើយយកច្រាសដុសធ្មេញប្រវែង ១៧ សង់ទីម៉ែត្រ ចេញពីរាងកាយក្នុងរយៈពេល ៨០ នាទី។ វាក៏ជារបស់មួយក្នុងចំណោមវត្ថុដែលវែងបំផុត ដែលខាងមន្ទីរពេទ្យបានយកចេញពីប្រព័ន្ធរំលាយអាហាររបស់អ្នកជំងឺក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
វេជ្ជបណ្ឌិតម្នាក់ដែលមាននាមត្រកូល Zhou បាននិយាយថា នៅក្រោមកាលៈទេសៈធម្មតា ច្រាសដុសធ្មេញនៅក្នុងពោះវៀនអាចបង្វិល សង្កត់ និងចាក់ជាលិកាខាងក្នុងបាន។ វាអាចបណ្តាលឲ្យរលាកពោះវៀន ឈានដល់ស្លាប់បាន។ ចំណែកលោក Yang ជាមនុស្សសំណាង ដែលច្រាសធ្លាក់នៅត្រង់កែងនៃពោះវៀន ហើយមិនអាចកម្រើកអស់ជាច្រើនទសវត្សរ៍។

បន្ទាប់ពីរឿងរ៉ាវរបស់បុរសជនជាតិចិនខាងលើបានចេញផ្សាយ មហាជនជាច្រើនបានសម្ដែងការភ្ញាក់ផ្អើលចំពោះព័ត៌មានមួយនេះ។ អ្នកខ្លះបានសរសើរដែលគាត់មានសំណាងអាចនៅរស់រានមានជីវិតជាមួយនឹងច្រាសដុសធ្មេញនៅក្នុងខ្លួនអស់រយៈពេល ៥ ទសវត្សរ៍។ ប៉ុន្តែអ្នកផ្សេងទៀត បានបង្ហាញការងើយឆ្ងល់ថា តើគាត់អាចលេបច្រាសដុសធ្មេញនោះដោយរបៀបណា បើប្រវែងរបស់វាក៏វែងគួរសម។
ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន វេជ្ជបណ្ឌិតនៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន បានជួយស្ត្រីម្នាក់ យកបំពង់កាវដ៏ទំនើបមួយ ដែលមានប្រវែង ១៥សង់ទីម៉ែត្រ និងទទឹង ២.៥សង់ទីម៉ែត្រ ចេញពីរាងកាយអ្នកជំងឺដូចគ្នា។ ស្រ្តីនោះបាននិយាយថា នាងបានលេបវាដោយចៃដន្យ ហើយគិតថាប្រព័ន្ធរំលាយអាហាររបស់រាងកាយនាង នឹងដោះស្រាយវាតាមធម្មជាតិ។ ប៉ុន្តែមិនដូច្នោះទេ វត្ថុរឹងមិនអារលាយទៅតាមពេលវេលាបានឡើយ ទើបវេជ្ជបណ្ឌិតណែនាំឲ្យមនុស្សធ្វើការពិនិត្យរាងកាយជាប្រចាំ ដើម្បីចៀសវាងបញ្ហាស្រដៀងគ្នានេះកើតឡើងចំពោះពួកគេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសចិនម្នាក់ កើតជំងឺបាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីឈប់ធ្វើការដើម្បីមើលថែកូន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


