ព័ត៌មានអន្ដរជាតិ
ស្រ្តីចិនជាម្ដាយស្រែកយំ ក្រោយកូនមានមុខអាក្រក់ តែធំឡើងបែក្លាយជាប្រុសសង្ហាទៅវិញ
រឿងរ៉ាវរបស់ក្មេងប្រុសជនជាតិចិនម្នាក់ ដែលមានឈ្មោះហៅក្រៅថា Little Nu Baobao កំពុងពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសចិន ខណៈដែលម្ដាយបង្កើតបាននិយាយថា ពេលកូនបើកភ្នែកមើលពិភពលោក នាងស្រែកយំ ដោយសារតែកូនមានមុខមាត់អាក្រក់ពេក។

ទារកតូចនោះមានឈ្មោះថា Bao Bao កាលនៅតូចមានមុខមាត់ស្គមស្គាំង ស្បែកលឿង ហើយពេលយំ មើលទៅកាន់តែអាក្រក់ទៅៗ។ នាពេលនោះ ដោយសារតែឃើញការថប់បារម្ភដ៏លើសលប់របស់អ្នកម្តាយថ្មីៗ ក្រុមគ្រូពេទ្យក៏បាននិយាយថា រូបរាងរបស់កូននឹងផ្លាស់ប្តូរនៅពេលគាត់ធំឡើង។ គ្រូពេទ្យថែមទាំងបញ្ជាក់ទៀតថា កូនប្រុសនាងច្បាស់ជាធំឡើងសង្ហាមិនខាន ។ ប៉ុន្តែនៅពេលនោះ ម្តាយរបស់ក្មេងគិតថា វាគ្រាន់តែជាការលួងលោមពីគ្រូពេទ្យតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទារកកាន់តែចម្រើនវ័យ ពេញរូបពេញរាងជារៀងរាល់ថ្ងៃ ម្ដាយចាប់ផ្ដើមឃើញថាសម្ដីរបស់គ្រូពេទ្យពិតជាត្រូវមែន។ ពេល Bao Bao មានអាយុ ៤-៥ឆ្នាំ គាត់បានក្លាយជាក្មេងប្រុសសង្ហា ដោយមានសក់ពណ៌មាសក្រាស់ ស្បែកស និងមានថ្ងាសធំធ្វើឲ្យផ្ទៃមុខទាំងមូលមើលទៅសង្ហានិងឆ្លាត។

ភ្លាមៗនោះ នៅពេលដែលម្ដាយឃើញកូនប្រុសកាន់តែគួរឲ្យស្រលាញ់នោះ នាងក៏ចាប់ផ្ដើមបង្ហោះរូបលើបណ្ដាញសង្គម ហើយនោះជាឱកាសរបស់ Bao Baoឈានដល់ល្បីល្បាញដែរ។ ដោយនាំឲ្យរូបគេមានការងារ ជាតារាបង្ហាញម៉ូដជាប្រចាំ និងក្នុងការផ្សាយពាណិជ្ជកម្ម។ រូបភាពនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយ និងទទួលបានការសរសើរមិនចេះចប់។ ទន្ទឹមនឹងត្រូវបានគេដាក់រហស្សនាមថា ប្រុសសង្ហាជាងគេលើអ៊ីនធឺណិត សព្វថ្ងៃការចំណាយលើការទិញទឹកដោះគោ និងរបស់របរផ្សេងៗសម្រាប់កូន គឺបានមកពីការលុយកាក់របស់កូនប្រុសសុទ្ធសាធ។
ជាមួយគ្នានេះដែរ មហាជនជាច្រើននៅតែងឿងឆ្ងល់ថា ឪពុកម្តាយរបស់ Bao Bao ច្បាស់ជាមានមុខមាត់ល្អណាស់។ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ពួកគេគ្រាន់តែជាមនុស្សដែលមានរូបរាងធម្មតាប៉ុណ្ណោះ ប៉ុន្តែវាប្រហែលជាដោយសារតែកូនបានជ្រើសរើសទទួលហ្សែនដ៏ល្អបំផុតពីឪពុកម្តាយរបស់ពួកគេ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងអ៊ីនធឺណិតនៅតែមានចម្ងល់មួយចំនួនដែលត្រូវពិចារណា ហេតុអ្វីបានជាកុមារដែលកើតក្នុងទសវត្សរ៍ ៨០ និង ៩០ មិនមានមុខមាត់សង្ហា? ប៉ុន្តែកូនកើតតាំងពីឆ្នាំ២០០០ រូបរាងរបស់គេបានប្រសើរឡើងយ៉ាងច្បាស់? ចម្លើយគឺអាស្រ័យលើកត្តាជាច្រើនរបស់ឪពុកម្ដាយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសវ័យ៤៣ឆ្នាំ ស្រាប់តែគាំងបេះដូងពេលទៅធ្វើការ ដោយសារមានទម្លាប់អាក្រក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


